ថៃ ៖ តុលាការឧក្រិ.ដ្ឋកម្មនៃប្រទេសថៃ បានកាត់ទោសអតីតនាយកសាលាមត្តេយ្យ Ban Tha Mai ក្នុងខេត្ត Surat Thani ដាក់ពន្ធនាគាររយៈពេល ៥០ឆ្នាំពីបទប្រព្រឹត្តអំពើពុករលួយកិបកេងលុយថ្លៃបម្រើអាហារថ្ងៃត្រង់សម្រាប់សិស្ស។ នេះបើយោងតាមប្រភពពីសារព័ត៌មានថៃ The Thaiger ចេញផ្សាយកាលពីថ្ងៃទី២២ ខែតុលា កន្លងទៅ។លោក Somchaow Sittichen ដែលជាជនជាប់ចោទបានឆ្លើយសារភាពថា ខ្លួនពិតជាបានកិបកេងលុយថ្លៃអាហារថ្ងៃត្រង់ដល់សិស្សពិតប្រាកដមែន។ ដោយសិស្សទាំងអស់ត្រូវបានផ្តល់តែនំបញ្ចុកទឹកត្រីសម្រាប់អាហារថ្ងៃត្រង់របស់ពួកគេ។
តុលាការបានរកឃើញថា លោក Somchaow មានពិរុទ្ធពីបទប្រព្រឹត្តអំពើពុករលួយចំនួន៧៧ករណី ដែលក្នុងមួយករណីត្រូវកាត់ទោសជាប់ពន្ធនាគាររយៈពេល៥ឆ្នាំ។ ដំបូងឡើយ តុលាការបានកាត់ទោសអតីតនាយកសាលារូបនោះ ជាប់ពន្ធនាគាររយៈពេលរហូតដល់ ៣៨៥ឆ្នាំ។ ប៉ុន្តែទោះយ៉ាងណា ទោសពិតប្រាកដរបស់គាត់មិនអាចលើសពី៥០ឆ្នាំឡើយ ដោយយោងតាមមាត្រា ៩១(៣) នៃក្រមព្រហ្មទណ្ឌរបស់ប្រទេសថៃ។ដោយច្បាប់បានចែងថា ជនណាក៏ដោយដែលរកឃើញថា មានពិរុទ្ធភាពជាច្រើនករណីនៃបទឧក្រិដ្ឋដែលត្រូវជាប់ពន្ធនាគាររហូតដល់១០ឆ្នាំឡើងទៅ អាចនឹងត្រូវជាប់ពន្ធនាគារជាអតិបរមា ៥០ឆ្នាំ លុះត្រាតែតុលាការកាត់ទោសពួកគេឱ្យជាប់ពន្ធនាគារអស់មួយជីវិត។
តុលាការមិនបានបញ្ជាក់ថា លោក Somchaow Sittichen បានកិបកេងប្រាក់ប៉ុន្មាន ឬរយៈពេលប៉ុន្មាន ដែលសិស្សសាលាមត្តេយ្យទាំងអស់ ត្រូវបានគេបម្រើអាហារថ្ងៃត្រង់ដ៏អាក្រក់នោះទេ? ប៉ុន្តែតុលាការគ្រាន់តែបញ្ជាក់ថា គាត់បានប្រព្រឹត្តបទឧក្រិ.ដ្ឋធ្ងន់ធ្ងរ ដោយសារតែកុមារមិនបានទទួលអាហារូបត្ថម្ភគ្រប់គ្រាន់សម្រាប់ការអភិវឌ្ឍរាងកាយពួកគេ ដែលទង្វើរបស់គាត់នឹងជះផលអវិជ្ជមានរយៈពេលវែងដល់កុមារ។ប្រទេសថៃត្រូវបានគេស្គាល់ថាមានកម្រិតខ្ពស់នៃអំពើពុករលួយក្នុងគ្រប់វិស័យរួមទាំងវិស័យអប់រំផងដែរ។ ហើយអំពើពុករលួយត្រូវបានចាត់ទុកថា កាន់តែអាក្រក់ទៅៗ ចាប់តាំងពីរដ្ឋប្រហារយោធាឆ្នាំ ២០១៤ បានទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា។
សាលារៀនថៃ ទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាលសម្រាប់សិស្សចុះឈ្មោះចូលរៀនម្នាក់ៗ ដោយសិស្សថ្នាក់ទី៧ ដល់ទី៩ ត្រូវបានផ្តល់ថវិកាចំនួន ៤,៨០០បាត ដែលស្មើប្រមាណ ១២៥ដុល្លារក្នុងមួយឆ្នាំ។ ហើយសិស្សនៅថ្នាក់ទី១០ ដល់ទី១២ ត្រូវបានបែងចែកថវិកាចំនួន ៦,២៥០បាតក្នុងមួយឆ្នាំ ។កត្តានេះត្រូវបានចោទប្រកាន់ថា សាលារៀនបានបំប៉ោងការចុះឈ្មោះចូលរៀនរបស់ពួកគេជាមួយចំនួនសិស្សខ្មោ.ច (សិស្សមានតែឈ្មោះ) ។ ខណៈសាលារៀនមួយ ត្រូវបានគេរកឃើញថា មានចំនួនសិស្សខ្មោ.ចរហូតដល់ ១៩៦នាក់៕
Home
Unlabelled
អតីតនាយកសាលាម្នាក់ ត្រូវកាត់ទោសដាក់គុ.ក៣៨៥ឆ្នាំ រឿងឱ្យសិស្សហូបតែនំបញ្ចុកទឹកត្រីរាល់ថ្ងៃ។
Share This
About Sundaytvonline.com
Subscribe to:
Post Comments (Atom)
No comments:
Post a Comment