លោក ឃួង ស្រេង អរគុណសកម្មជនអតីតគណបក្សសង្រ្គោះជាតិជាង ២.០០០នាក់ ចូលរួមជីវភាព នយោបាយជាមួយ គណបក្សប្រ ជាជនកម្ពុជា រាជធានីភ្នំពេញ - គេហទំព័រសាន់ដេធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

Post Top Ad

Your Ad Spot

លោក ឃួង ស្រេង អរគុណសកម្មជនអតីតគណបក្សសង្រ្គោះជាតិជាង ២.០០០នាក់ ចូលរួមជីវភាព នយោបាយជាមួយ គណបក្សប្រ ជាជនកម្ពុជា រាជធានីភ្នំពេញ

 

ភ្នំពេញ៖ សកម្មជនអតីតគណបក្សសង្រ្គោះជាតិប្រមាណ២០០០នាក់មកពីរោងចក្រចំនួន៥នៅរាជធានីភ្នំពេញ ដែលក្នុងនោះមានទាំងសកម្មជនដ៏សកម្មរបស់ទណ្ឌិត សម រង្សុី ក្នុងការបង្កើតព្រឹត្តការណ៍ហិង្សានៅក្នុងឆ្នាំ២០១៣ផងដែរនោះ បានសម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ក្រោយពីពួកគាត់អស់ជំនឿលើទណ្ឌិតសម រង្សុីនិងមើលឃើញពីការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោហ៊ុន សែន ប្រធានគណបក្ស​ប្រជាជន​កម្ពុជា។

   លោក ឃួ​ង ស្រេង សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា និងជាប្រធាន​គណៈកម្មាធិកា​រគណបក្ស​រាជធានីភ្នំពេញ បានអរគុណ បែបនេះ ក្នុងពិធីសំណេះសំណោលជាមួយ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា (សកម្មជនអតីតគណបក្សសង្រ្គោះជាតិ)ទាំងប្រមាណ២០០០នាក់នៅរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២នេះ នៅមន្ទីរគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងថា៖ នេះជាការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់បងប្អូន កម្មករ កម្មការិនីទាំងប្រមាណ២០០០នាក់ក្នុងការចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ចេញពីការដឹកនាំរបស់ទណ្ឌិតសមរង្ស៊ីដែលជាជនក្បត់ជាតិបីជំនាន់ ។

  ក្នុងឱកាសនោះដែរ លោក ឃួង ស្រេង ក៏បានលើកឡើងពីវីរភាពរបស់សម្ដេចតេជោហ៊ុន សែន ដោយសម្ដេច បានរំដោះប្រទេសជាតិចេញពីរបបប៉ុលពតនិងបានអភិវឌ្ឍន៍កម្ពុជាចេញពីចំណុចសូន្យរហូតមានការអភិវឌ្ឍរីកចម្រើនរហូតមកដល់ពេលបច្ចុប្បន្ននេះ ហើយចុងក្រោយនេះ សម្តេចនូវបានរំដោះអាយុជីវិតប្រជាពលរដ្ឋពីជម្ងឺកូវីដ-១៩ជាលើកទី២ ថែមទៀត តាមរយៈយុទ្ធសាស្ត្រចាក់ស្រោចវ៉ាក់សាំង អភិក្រមផ្ការីកជូនប្រជាពលរដ្ឋ។ សម្ដេចតេជោនូវបានគៀងគរអ្នកវិនិយោគទុនមកបណ្ដាក់ទុនរកស៊ីនៅស្រុកខ្មែរ បង្កើតឲ្យមានរោងចក្រ សហគ្រាស ដើម្បីឲ្យបងប្អូន កម្មករ កម្មការិនីយើងមានការងារធ្វើ ។ តែសម្រាប់ទណ្ឌិតសមរង្ស៊ីវិញ មិនបានធ្វើអ្វីដើម្បីបងប្អូនប្រជាពលរដ្ឋនោះទេ។ តែបែរជាបំភ្លេចបំផ្លាញបងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនីទៅវិញ ដោយការសុំបរទេសឲ្យផ្ដាច់ជំនួយមករាជរដ្ឋាភិបាលកម្ពុជា ។ ការផ្តាច់ជំនួយនេះអ្នកដែលស្លាប់មុនគេគឺ បងប្អូនកម្មករ កម្មការិនីនេះហើយ ដែលនេះជាចំណុចដែលបងប្អូនត្រូវគិតគូរពិចារណា។

  គួរបញ្ជាក់ផងដែរថា ការផ្ដាច់ខ្លួនចេញពីការដឹកនាំរបស់ទណ្ឌិតសមរង្ស៊ីពីសំណាក់បងប្អូនកម្មករកម្មការិនីប្រមាណ២០០០នាក់នេះគឺស្របពេលសមាជិកក្រុមប្រឹក្សាសង្កាត់និងចៅរងសង្កាត់ជាច្រើនរូប មកពីគណបក្សភ្លើងទៀន បានផ្តិតមេដៃចេញសារថ្កោលទោស យ៉ាងដាច់អហង្ការ ចំពោះទណ្ឌិតក្បត់ជាតិ៣ជំនាន់ សម រង្ស៉ី ដែលបានប្រើសម្តីប្រមាថយ៉ាងធ្ងន់ធ្ងរ លើព្រះចេស្តាព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ៕

        

No comments:

Post a Comment

Pages