ឧត្តរមានជ័យ៖ល្បែងស៊ីសង ប្រភេទបាញ់កាំជ្រួច នៅជិតច្រកព្រំដែនជាំ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ ត្រូវបានបើកអោយលេងយ៉ាងរលូន ដោយអាជ្ញាធរ និងសមត្ថកិច្ចខេត្តឧត្តរមានជ័យ ដែលដឹកនាំដោយលោកហួត សុធី ជាស្នងការខេត្តឧត្តរមានជ័យ និងលោកប៉ែន កុសល ជាចៅហ្វាយខេត្តឧត្តរមានជ័យ មិនទាន់ ចាត់វិធានការ ទប់ស្កាត់និងបង្ក្រាបល្បែងស៊ីសង ខាងលើនេះនោះឡើយ?ទំនងសង្ស័យជាឆ្នាំងបាយរបស់លោកហួត សុធី និងលោកប៉ែន កុសល ផងក៌មិនដឹង។
មហាជនបានលើកឡើងថា?ក្រុមអ្នកញៀនល្បែងស៊ីសងប្រភេទបាញ់កាំជ្រួច បានពពាក់ពពូនផ្តុំក្បាលគ្នា ចូលទៅលេងល្បែងស៊ីសង ប្រភេទបាញ់កាំជ្រួច យ៉ាងគគ្រឹកគគ្រេង ប៉ុន្តែអាជ្ញាធរនិងសមត្ថកិច្ចខេត្តឧត្តរមានជ័យ ដែលដឹកនាំដោយលោកហួត សុធី និងលោកប៉ែន កុសល បានរក្សាភាពស្ងៀមស្ងាត់ ទំនងសង្ស័យជាឆ្នាំងបាយ ឬត្រូវដងត្រូវផ្លែជាមួយនិងម្ចាស់បនល្បែងប្រភេទបាញ់កាំជ្រួច ខាងនេះ ដោយផ្ទើននិងបទបញ្ជាររបស់សម្តេចតេជោហ៊ុនសែនទៀតផង។
សូមរំលឹកថា?កាលពីពេលកន្លងទៅថ្មីៗនេះសម្តេចតេជោហ៊ុនសែន បានចេញបទបញ្ជាដាច់ណាត់មួយ នៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ ដោយតម្រូវ ឲ្យអភិបាលរាជធានីខេត្ត ទាំង២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់ឧ្យខាងតែបាន។សម្តេចតេជោថែមទាំងព្រមានដកតំណែង ចំពោះអាជ្ញាធរនិងសមត្ថកិច្ចណា ដែលធ្វើមិនដឹង មិនឮ មិនឃើញចំពោះបនល្បែងស៊ីសងគ្រប់ប្រភេទ ដែលកើតមាននៅក្នុងមូលដ្ឋានរបស់ខ្លួន។
សូមជម្រាបថា ល្បែងស៊ីសងប្រភេទបាញ់កាំជ្រួចខាងលើនេះ ត្រូវបានមហាជនបង្ហើបអោយដឹងថា? ក្រុមអ្នកញៀនល្បែង មកពីគ្រប់ទិសទី នៅក្នុងប្រទេសកម្ពុជា បានពពាក់ពពូនផ្តុំក្បាលគ្នាចូលទៅលេងយ៉ាងគគ្រឹកគគ្រេង ដោយមិនញញើតនិងទណ្ឌ ពិសេសផ្គើននិងបទបញ្ជារបស់សម្តេចជោហ៊ុនសែនយ៉ាងពេញបន្ទុកទៀតផង។
ទាក់ទងនិងករណីល្បែងស៊ីសងប្រភេទបាញ់កាំជ្រួចខាងលើនេះ មហាជនបានសំណូមពរដល់ ឯកឧត្តមនេត សាវឿន អគ្គស្នងការនគរបាលជាតិ ពិសេសសម្តេចក្រឡាហោមសខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមមានវិធានការណ៌ផ្លូវច្បាប់ ចំពោះម្ចាស់បនល្បែងអោយខាងតែបាន ដើម្បីអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថភាព (ពោល)អនុវត្តន៌ តាមបទបញ្ជារបស់សម្តេចតេជោហ៊ុនសែន ស្តីពីការទប់ស្កាត់បទល្មើសល្បែងស៊ីសងគ្រប់ប្រភេទនៅទូទាំងប្រទេសកម្ពុជា
Home
Unlabelled
ល្បែងស៊ីសង ប្រភេទបាញ់កាំជ្រួច នៅស្រុកអន្លង់វែង សង្ស័យជាឆ្នាំងបាយ របស់លោកហួត សុធី និងលោកប៉ែន កុសល
Share This
About Sundaytvonline.com
Subscribe to:
Post Comments (Atom)
No comments:
Post a Comment