ជនស៊ីវិលមួយក្រុម ធ្វើសកម្មភាពឃាត់ខ្លួនបុរសម្នាក់ ដោយវាយខ្នោះជនរងគ្រោះតាមតែអំពើចិត្ត - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

ជនស៊ីវិលមួយក្រុម ធ្វើសកម្មភាពឃាត់ខ្លួនបុរសម្នាក់ ដោយវាយខ្នោះជនរងគ្រោះតាមតែអំពើចិត្ត



ភ្នំពេញ ៖ កាលពី យប់ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ នៅចំណុចសួនកុមារវត្តភ្នំ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ  មានបុរសម្នាក់កំពុងតែជិះម៉ូតូនិច ពណ៌ក្រហមខ្មៅ ចេញពីផ្ទះ ដើម្បីយកអំបុកជាមួយនឹងចេកទៅអោយឪពុកនៅម្តុំជិតផ្សាររាត្រី លុះពេលមកដល់ចំណុចកើតហេតុ ក៏មានជនស៊ីវិលមួយក្រុមធ្វើសកម្មភាពឃាត់ខ្លួនគាត់ (បុរសដែលយកអំបុកទៅឪពុក) ដោយចាប់វា.យខ្នោះ រួចញាត់ចូលរថយន្ត និងនាំយកទៅម្តុំសួនកុមារវត្តភ្នំ ដើម្បីធ្វើការពិនិត្យទឹកនោមទៅលើរូបគាត់ (បុរសយកអំបុកទៅឪពុក) បន្ទាប់ពីពិនិត្យរួច ជាលទ្ធផលពុំមានសារធាតុញៀន ឬបញ្ហាអ្វីនោះទេ ទើបក្រុមជនស៊ីវិលនោះ បានដោះលែងបុរសរងគ្រោះអោយត្រឡប់ទៅវិញ។

ប្រភពដដែលបន្តថា ជនរងគ្រោះនេះ មិនសុខចិត្ត ក៏បានប្តឹងទៅខាងសាលាខណ្ឌដូនពេញ ទើបសាលាខណ្ឌដូនពេញ បានដាក់កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ចុះទៅកាន់ទីតាំងកើតហេតុ រួចធ្វើការឃាត់បុរស២នាក់ ក្នុងចំណោមជនស៊ីវិលមួយក្រុមនេះ  ដែលម្នាក់ស្លៀកពាក់ស៊ីវិល និងម្នាក់ស្លៀកពាក់ឯកសណ្ឋាន ជាបណ្តោះអាសន្នសិន ដើម្បីរង់ចាំមន្ត្រីជំនាញចុះមកធ្វើការសាកសួរ។សូមបញ្ជាក់ថា ឃាត់ខ្លួនបុរសរងគ្រោះនេះ ហើយក្រុមជនស៊ីវិលបានដកហូតសម្ភារៈនៅលើខ្លួនជនរងគ្រោះ ដើម្បីពិនិត្យទឹកនោម ដោយមិនឃើញមានអ្វីប្លែក ទើបប្រគល់ទ្រព្យសម្បត្តិ និងទូរស័ព្ទទៅឱ្យបុរសរងគ្រោះវិញ។
ក្រោយពេលបញ្ជូនក្រុមជនស៊ីវិលទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តភ្នំ ធ្វើការសាកសួរ ទើបដឹងថា ក្រុមជនស៊ីវិលខាងលើ គឺជាកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន (ក៣)។

 ចំណែកជនរងគ្រោះវិញ ក៏បានសំណូមពរអោយសមត្ថកិច្ចជួយរកយុត្តិធម៌ដល់រូបខ្លួនផង ព្រោះគេឧស្សាហ៍ឃើញមានក្រុមជនស៊ីវិលចេះតែដើរធ្វើការឃាត់ខ្លួនមនុស្សបែបនេះពាសវាលពាសកាល គឺមានជាញឹកញាប់ក្នុងពេលបច្ចុប្បន្ន ដូចជាករណីមួយនេះផងដែរ។សមត្ថកិច្ចធ្វើការសួរនាំរួច ពួកគាត់ឆ្លើយប្រាប់ថា ជាកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន (ក៣) អញ្ចឹងហើយសមត្ថកិច្ចខណ្ឌក៏បានប្រាប់ពួកគាត់ថា បើលើកក្រោយចង់ចុះមកចាប់មនុស្សនៅខណ្ឌដូនពេញ ត្រូវរាយការណ៍ប្រាប់លោកអធិការខណ្ឌ ដើម្បីលោកធ្វើការរាយការណ៍បន្តទៅលោកអភិបាលខណ្ឌដូនពេញ កុំមានអញ្ចឹងកើតឡើង ទៀត។
កម្លាំងទាំង២នាក់នេះ ក៏ត្រឡប់ទៅកាន់មន្ទីរប្រឆាំងគ្រឿងញៀន (ក៣) វិញ ដោយលើកក្រោយកុំមានរឿងបែបនឹងទៀត៕







No comments:

Post a Comment

Pages