ខេត្តត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង០៧:៣០នាទី នៅសាលប្រជុំធំ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ លោកឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ដឹកនាំ "ពិធីប្រជុំបូកសរុបសភាពការណ៍ លទ្ធផលការអនុវត្តន៍ការងារនគរបាល និងសហគមន៍ ប្រចាំខែតុលា និងលើកទិសដៅបន្ត របស់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ" ។
ដោយមានការចូលរួម លោក លោកស្រីស្នងការរង លោកនាយការិយាល័យ លោកមេបញ្ជាការ វរសេនាតូចនគរបាល ការពារព្រំដែនគោកលេខ ៦១៥ និង៦១៧ លោកអធិការ ក្រុង-ស្រុកទាំង៧ លោកនាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោកទាំង១៦ប៉ុស្តិ៍ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ទាំង ៦៤ប៉ុស្តិ៍ ។លោកឧត្តមសេនីយ៍ស្នងការ បានមានប្រសាសន៍កោតសរសើរចំពោះ មន្ត្រីនៅតាមបណ្ដាអង្គភាពទាំងអស់ ចំណុះស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដែលបានខិតខំប្រឹងប្រែងបំពេញការងារ បម្រើសេវាសាធារណៈ ក្នុងការ ថែរក្សា សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋ នៅក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ បានយ៉ាងល្អប្រសើរ ។
មន្ត្រីទាំងអស់ បន្តការយកចិត្តទុកដាក់ សាមគ្គីភាពផ្ទៃក្នុង នឹងអង្គភាពនានា ការការពារ ថែរក្សា សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ត្រៀមជួយអន្តរាគមន៍ បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ ។ មន្ត្រីការិយាល័យជំនាញ រួមមន្ត្រីនៅតាមបណ្ដាអធិការក្រុង-ស្រុក បន្តការផ្សព្វផ្សាយបន្ថែម ដល់ប្រជាពលរដ្ឋ ទាក់ទងទៅនឹងច្បាប់ចរាចរណ៍ផ្លូវគោក ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ទាំង ០៧ចំណុច ផលប៉ះពាល់នៃគ្រឿងញៀន បង្ការសង្គ្រោះពន្លត់អគ្គីភ័យ បន្តបង្ក្រាបរាល់ល្បែងស៊ីសងខុសច្បាប់នានា គ្រោះថ្នាក់ធម្មជាតិ បង្ក្រាប.តាល់រូបភាព.ក្មេងទំ.នើង នៅក្នុងភូមិសាស្ត្រ ដែលខ្លួនទទួលខុសត្រូវ ។ លោកមេបញ្ជាការ វរសេនាតូចនគរបាលការពារព្រំដែនគោកទាំងពីរ និង លោកអធិការ ស្រុកមេមត់ និងស្រុកពញាក្រែក រួមសហការគ្នា យកចិត្តទុកដាក់ បង្ការទប់ស្កាត់បទល្មើសនានា ជាពិសេស នៅតាមដងផ្លូវខ្សែក្រវាត់ព្រំដែន ។
លោកឧត្តមសេនីយ៍ស្នងការ បានទិញម៉ូតូចំនួន ៤គ្រឿង បន្ថែម សម្រាប់ប្រើប្រាស់ការងារចុះល្បាត នៅតាមបណ្តាគោលដៅងាយរងគ្រោះនានា ក្នុងភូមិសាស្ត្រខេត្ត ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ។ ការធ្វើបទបង្ហាញរបស់ លោកអធិការ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ស្តីអំពី ចំណុចខ្លាំង-ខ្សោយ និងមូលហេតុបណ្ដាលឲ្យមានបទល្មើស ដើម្បីពង្រឹង បង្ការ និងសហការ បង្ក្រាបបទល្មើសនានាទាំងនោះ ។ មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក ត្រូវខិតខំបំពេញការងារឲ្យបានកាន់ល្អប្រសើរ ប្រកបដោយក្រមសីលធម៌ ជាពិសេសត្រូវអនុវត្តទៅតាមនីតិវិធី និងបន្តផ្សព្វផ្សាយអប់រំដល់បងប្អូនប្រជាពលរដ្ឋ អ្នកបើកបរយាន្តយន្តគ្រប់ប្រភេទ ឲ្យបានយល់ដឹងអំពីច្បាប់ចរាចរណ៍ផ្លូវគោក និងសូមឲ្យបងប្អូនប្រជាពលរដ្ឋបន្តគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា ។
ជាចុងក្រោយ លោកឧត្តមសេនីយ៍ស្នងការ បានដាក់ចេញនូវទិសដៅបន្តចំនួន ១៦ចំណុច សម្រាប់អនុវត្តន៍ ជូនមន្ត្រីជំនាញនានា សម្រាប់យកមកអនុវត្តន៍ ពិសេសការពង្រឹងសមត្ថភាពកម្លាំងប្រជាការពារ នៅតាមមូលដ្ឋាន ។ បង្កើតក្រុមការងារ ចុះបង្ក្រាប ទីកន្លែង ក្រុមអ្នក ជួញដូរ និងប្រើប្រាស់.គ្រឿង.ញៀន ។ មន្ត្រីជំនាញផ្នែកចរាចរណ៍ និងលោកអធិការក្រុង-ស្រុកទាំង៧ ចុះត្រូវសិក្សា ត្រួតពិនិត្យទីកន្លែង មុខរបរ អាស្រយដ្ឋាន អ្នកបើកបរយានយន្ត ដែលឧស្សាហ៍ បង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ដើម្បីមានវិធានការទប់ស្កាត់ ៕
Home
Unlabelled
ពិធីប្រជុំបូកសរុបសភាពការណ៍លទ្ធផលការអនុវត្តការងារនគរបាលនិងសហគមន៍ប្រចាំខែតុលានិងលើកទិសដៅបន្ត
Share This
About Sundaytvonline.com
Subscribe to:
Post Comments (Atom)
No comments:
Post a Comment