ជនជាប់ចោទចំនួន៣បទល្មើស ឈ្មោះសោម សំស័ក្តិ ត្រូវបានដោះលែងវិញហើយនៅថ្ងៃទី២៧ខែតុលានេះ! - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

ជនជាប់ចោទចំនួន៣បទល្មើស ឈ្មោះសោម សំស័ក្តិ ត្រូវបានដោះលែងវិញហើយនៅថ្ងៃទី២៧ខែតុលានេះ!


(កំពង់ចាម)៖ នៅទីបំផុតលោក សោម សំស័ក្តិ នាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្តសៀមរាប ដែលត្រូវចោទប្រកាន់ពីបទ”ជេរប្រមាថ.វ៉ៃស្ដ្រីភេទទន់ខ្សោយ និងបើករថយន្ត ទំនើបប៉ុនប៉ងបុកសម្លាប់ ស្ដ្រីរងគ្រោះទាំងយប់”នោះ។
ត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពង់ចាម សម្រេចដោះលែងឱ្យ នៅក្រៅឃុំ នារសៀលថ្ងៃទី២៧.១០.២០២២
បន្ទាប់ពីចាប់ខ្លួនបាន១យប់ ហើយបញ្ជូនខ្លួន មកតុលាការខេត្តកំពង់ចាម កាលពីព្រឹកទី២៧.១០.២០២២។

ជុំវិញករណីនេះ កាលពីកន្លងទៅលោកស្រី សាត ធីតា ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការ អមសាលាដំបូងខេត្តសៀមរាប។បានបញ្ជាក់ប្រាប់ថាៈជនត្រូវចោទឈ្មោះ សោម សំស័ក្តិ ត្រូវបានតំណាងអយ្យការ សម្រេចចោទប្រកាន់ចំនួន៣បទល្មើស គឺបទៈ«ជេរប្រមាថ បទៈហិង្សាដោយចេតនា និងបទៈ ប៉ុនប៉ងមនុស្សឃាត»។សូមជម្រាបថាៈ ករណីហិង្សានេះ បានកើតឡើង កាលពីយប់ទី១៤ ខែមិថុនា ឆ្នាំ២០២២ ត្រង់ចំណុច”ផ្សារទំនើបអាស៊ី”ភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។ខណៈជនបង្កត្រូវបានគេស្គាល់ថាៈជាលោក សោម សមស័ក្តិ នាយកទីចាត់ការហិរញ្ញវត្ថុ នៃសាលាខេត្តសៀមរាប រីឯជនរងគ្រោះជាមនុស្សស្រី។

យោងពាក្យបណ្ដឹងដាក់ចូល ប្រធានការិយាល័យ ព្រហ្មទណ្ឌកំរិតធ្ងន់ខេត្តសៀមរាប កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២។
បានឱ្យដឹងថាៈ ជនរងគ្រោះឈ្មោះ ផាត់ សុជឿន ភេទស្រីអាយុ៤៥ឆ្នាំ នៅភូមិបង្អែក ឃុំស្វាយភ្លោះ ស្រុកពាមជរ ខេត្តព្រៃវែង។ជនរងគ្រោះបានអះអាងថាៈ លោក សោម សំស័ក្តិ នាយកទីចាត់ការហិរញ្ញវត្ថុ សាលាខេត្តសៀមរាប ។ពិតជាបានប្រើអំពើហិង្សាលើរូបនាងប្រាកដមែន.ដោយវ៉ៃនាងចំនួន១ដៃ ច្រាននាង បណ្ដាលឱ្យដួលលើផ្លូវ រួចបើករថយន្តរបស់ខ្លួនម៉ាក RENG ROVER ពណ៌ខ្មៅពាក់ស្លាកលេខBU.0009 គេចខ្លួនបាត់។

មួយសន្ទុះក្រោយមកលោក សោម សមស័ក្តិ បានបើករថយន្តមកវិញ ក្នុងបំណងបុកសម្លាប់នាង តែត្រូវនាងគេចផុត!។
បណ្ដាលឱ្យរថយន្តលោក សោម សមស័ក្តិ ជ្រុលបុកម៉ូតូសមត្ថកិច្ច ដែលកំពុងចុះអន្តរាគមន៍ នៅកន្លែងកើតហេតុ បន្ទាប់មកទៀតលោក សោម សមស័ក្តិ បានបើករថយន្តរត់គេចបាត់ស្រមោល។ក្រោយកើតហេតុជនរងគ្រោះ បានដាក់ពាក្យបណ្ដឹង នៅការិយាល័យ ព្រហ្មទណ្ឌកំរិតធ្ងន់ ខេត្តសៀមរាបតែម្ដងទៅ។បន្ទាប់ពីបានទទួលបណ្ដឹង សមត្ថកិច្ចបានកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី។

ក្រោយមកទៀតតុលាការខេត្តសៀមរាប បានកោះហៅលោក សោម សមស័ក្តិ ឱ្យចូលបំភ្លឺជាច្រើនលើក តែលោកមិនចូលបំភ្លឺឡើយ ដោយគេចខ្លួនបាត់ ស្របពេលសំណុំរឿងបានបង្វែរមកខេត្តកំពង់ចាម ដើម្បីអនុវត្តនីតិវិធីជំនួស!។លុះដល់ថ្ងៃទី២៦.១០.២០២២ សមត្ថកិច្ចស្រាវជ្រាវ តាមចាប់ខ្លួនលោក សោម សំស័ក្តិ បាននៅរាជធានីភ្នំពេញ ដើម្បីបញ្ជូនខ្លួន មកសាលាដំបូងខេត្តកំពង់ចាម ប៉ុន្តែនៅរសៀលថ្ងៃទី២៧.១០.២០២ ក៍ត្រូវបានដោះលែងវិញ។











 

No comments:

Post a Comment

Pages