លោកឧត្តមសេនីយ៍ទោ ឯម កុសល ចុះត្រួតពិនិត្យ​ និងរៀបចំសន្តិសុខ​ រក្សាសុវត្ថិភាព​ សណ្ដាប់ធ្នាប់សាធារណ:​ ជូនថ្នាក់ដឹកនាំ​ និងប្រជាពលរដ្ឋ​ និងភ្ញៀវទេសចរណ៍ជាតិ-អន្តជាតិ​ មកកំសាន្តក្នុងពិធីប្រណាំងទូក​! - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

លោកឧត្តមសេនីយ៍ទោ ឯម កុសល ចុះត្រួតពិនិត្យ​ និងរៀបចំសន្តិសុខ​ រក្សាសុវត្ថិភាព​ សណ្ដាប់ធ្នាប់សាធារណ:​ ជូនថ្នាក់ដឹកនាំ​ និងប្រជាពលរដ្ឋ​ និងភ្ញៀវទេសចរណ៍ជាតិ-អន្តជាតិ​ មកកំសាន្តក្នុងពិធីប្រណាំងទូក​!

ខេត្តកំពង់ចាម ៖ នៅព្រឹកថ្ងៃទី០៥ ខែកញ្ញា​ ឆ្នាំ២០២២​ លោកឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ ស្នងការនគរបាលខេត្តកំពង់ចាម​ បានដឹកនាំលោកស្នងការរងនគរបាល​ និងលោកនាយការិយាល័យជំនាញ​ពាក់ព័ន្ធ នាយប៉ុស្តិ៍រដ្ឋបាល បានចុះត្រួតពិនិត្យ​ និងរៀបចំសន្តិសុខ​ រក្សាសុវត្ថិភាព​ សណ្ដាប់ធ្នាប់សាធារណ:​  ជូនថ្នាក់ដឹកនាំ​ និងប្រជាពលរដ្ឋ​ និងភ្ញៀវទេសចរណ៍ជាតិ-អន្តជាតិ​ ដែលមកកំសាន្តក្នុងខេត្តកំពង់ចាម​ ក្នុងពិធីប្រណាំងទូក​ ក្នុងក្រុងកំពង់ចាម​ ដេីម្បីអបអរពិធីបុណ្យចេញព្រះវស្សា​ ថ្ងៃទី១០​ ខែកញ្ញា​ ឆ្នាំ២០២២​ ក្រោមអធិបតីភាព​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាល​ នៃគណ:អភិបាលខេត្តកំពង់ចាម​ ។

លោកឧត្តមសេនីយ៍ ស្នងការ បានណែនាំកម្លាំងនគរបាលក្រោមឱវាទគ្រប់ផ្នែកនិងគ្រប់ជំនាញ និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ ត្រូវប្រឹងប្រែងបំពេញភារកិច្ចពង្រឹងការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ឱ្យបានល្អបំផុត ដើម្បីនាំមកនូវសុខសុវត្ថិភាពឱ្យបានគ្រប់គ្រាន់ជូនប្រជាពលរដ្ឋក៏ដូចជាភ្ញៀវទេសចរជាតិនិងអន្តរជាតិដើរមកលេងកម្សាន្តសប្បាយរីករាយនៅថ្ងៃឈប់សម្រាកនៃពិធីបុណ្យអ៊ុទូកថ្ងៃទី១០ តុលា នៅក្នុងភូមិសាស្រ្តក្រុងកំពង់ចាម ។

លោកស្នងការបានលើកឡើងទៀតថា កិច្ចការងារការពារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់នៅក្នុងមូលដ្ឋាន ទាមទារឱ្យកងកម្លាំងទាំងអស់ត្រូវមានការសហការគ្នាឱ្យបានល្អគ្រប់ជ្រុងជ្រោយ ដើម្បីបង្ការទប់ស្កាត់បទល្មើសគ្រប់ប្រភេទឱ្យទាន់ពេលវេលា។ជាងនេះថែមទៀត គឺប្រើប្រាស់កម្លាំងល្បាតជាប្រចាំជាមធ្យោបាយម៉ូតូរឺរថយន្ត ដែលមានការដាក់វេនគ្នាចេញល្បាតទៅតាមផែនការដែលបានបែងចែងតាមមុខព្រួញការងារទទួលខុសត្រូវរៀងៗខ្លួន៕


















No comments:

Post a Comment

Pages