អ៊ុយក្រែន ប្រកាសពីជ័យជម្នះ ដោយវាយយកបានទីក្រុង Lyman ទាំងស្រុងមកវិញនិងចាប់ខ្លួនទាហានរុស្សុីរាប់សិបនាក់! - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

អ៊ុយក្រែន ប្រកាសពីជ័យជម្នះ ដោយវាយយកបានទីក្រុង Lyman ទាំងស្រុងមកវិញនិងចាប់ខ្លួនទាហានរុស្សុីរាប់សិបនាក់!


(កៀវ)៖ អ៊ុយក្រែន កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ បានប្រកាសពីជ័យជម្នះ ក្នុងការវាយយកបានទីក្រុងឡាយមិន (Lyman) ទាំងស្រុងពី កងទ័ពរុស្ស៉ីមកវិញ និងចាប់ខ្លួនទាហាន រុស្សុីរាប់សិបនាក់នៅក្នុងសង្គ្រាមការពារទឹកដីរបស់ខ្លួននេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៣ ខែតុលា ឆ្នាំ២០២២។

Lyman គឺជាទីក្រុងយុទ្ធសាស្ត្រដ៏សំខាន់មួយនៃតំបន់ដូណេត ដែលត្រូវបានលោក ពូទីន ប្រកាសបញ្ចូលក្នុងឧបសម្ព័ន្ធរុស្ស៉ី រួមជាមួយតំបន់ ៣ផ្សេងទៀត របស់អ៊ុយក្រែន។ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថាជ័យជម្នះរបស់កងកម្លាំងអ៊ុយក្រែនមិនមែនមានតែនៅក្នុងទីក្រុង Lyman នោះទេ ពោលគឺកងកម្លាំងរបស់លោកក៏បានរំដោះទីក្រុង អាខាន់ហែលស្គេ (Arkhanhelske) និងទីក្រុងម៉ាយរ៉ូលយូបីវកា (Myrolyubivka) នៃតំបន់ខឺសុនផងដែរ។

ដោយឡែក អគ្គលេខាធិការបក្សសម្ព័ន្ធយោធាណាតូ លោក ជែន ស្ដូលធិនបឺគ (Jens Stoltenberg) ក៏បានលើកឡើងដែរថាការវាយយកបានទីក្រុង Lyman មកវិញ បង្ហាញយ៉ាងច្បាស់ថាអ៊ុយក្រែនមានសមត្ថភាពវាយបណ្ដេញកងទ័ពរុស្ស៉ី និងអាចប្រើប្រាស់អាវុធផ្ដល់ដោយលោកខាងលិចប្រកបដោយ ប្រសិទ្ធភាព។

ខាងយោធារុស្ស៉ី មិនបាននិយាយពីទីក្រុង Lyman ឡើយ នៅក្នុងការធ្វើបច្ចុប្បន្នភាពពីសង្គ្រាមនៅអ៊ុយក្រែនកាលពីថ្ងៃអាទិត្យ បើទោះជាទទួលស្គាល់ថា បានដកកងទ័ពចេញពីទីក្រុងមួយនេះ ក៏ដោយ៕







No comments:

Post a Comment

Pages