អាជ្ញាធរនិងសមត្ថកិច្ចក្រុងប៉ោយប៉ែត ផ្គើននិងបទបញ្ជា របស់សម្តេចតេជោហ៊ុន ដោយមិនបង្ក្រាប ល្បែងស៊ីសងគ្រប់ប្រភេទ នៅក្នុងកាសុីណូ យីហោ ហ្គូដវើលដ៍ (ហៅកាសុីណូស្រះទឹក) ដែលពលរដ្ឋខ្មែរបានចូលលេងយ៉ាងគគ្រឹកគគ្រេង - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

អាជ្ញាធរនិងសមត្ថកិច្ចក្រុងប៉ោយប៉ែត ផ្គើននិងបទបញ្ជា របស់សម្តេចតេជោហ៊ុន ដោយមិនបង្ក្រាប ល្បែងស៊ីសងគ្រប់ប្រភេទ នៅក្នុងកាសុីណូ យីហោ ហ្គូដវើលដ៍ (ហៅកាសុីណូស្រះទឹក) ដែលពលរដ្ឋខ្មែរបានចូលលេងយ៉ាងគគ្រឹកគគ្រេង

ប៉ោយប៉ែត៖មួយរយះចុងក្រោយនេះ អាជ្ញាធរនិងសមត្ថកិច្ច ក្រុងប៉ោយប៉ែត ហាក់កំពុងតែផ្គើន និងបទបញ្ជា របស់សម្តេចតេជោហ៊ុនសែន យ៉ាងពេញបន្ទុក ក្នុងការមិនទប់ស្កាត់ និងបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ នៅក្នុងកាស៊ីណូ យីហោ ហ្គូដវើលដ៍ហៅកាស៊ីណូស្រះទឹក ដែលបានបណ្តែតបណ្តោយ អោយពលរដ្ឋខ្មែរ ផ្តុំក្បាលគ្នាចូលទៅលេង យ៉ាងអនាធិបតេយ្យជាទីបំផុត  ។សូមជម្រាបថា កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន បានចេញបទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទទាំងអស់ឧ្យខាងតែបាន។សូមជម្រាបថា សម្តេចតេជោហ៊ុនសែន បានបញ្ជាក់យ៉ាងច្បាស់ៗទៀតថា អាជ្ញាធរស្រុក ក្រុង ខេត្តណា ដែលមិននាំគ្នាទប់ស្កាត់និងបង្ក្រាប បទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ? អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។

ជាក់ស្តែងនៅក្នុងអាណាចក្រក្រុងប៉ោយប៉ែត ដែលដឹកនាំដោយលោកគាតហ៊ុល ចៅហ្វាយក្រុងប៉ោយប៉ែត ពិសេស លោកសៅ
សារឿន អធិការក្រុងប៉ោយប៉ែត បានរក្សាភាពស្ងៀមស្ងាត់ មិនចាត់វិធានការណ៌ ផ្លូវច្បាប់ទៅលើម្ចាស់កាស៊ីណូ យីហោ ហ្គូដវើលដ៍ ហៅកាស៊ីណូស្រះទឹក ដែលកំពុងតែដំណើរការ លេងល្បែងស៊ីសងគ្រប់ប្រភេទ (ពោល)គឺម្ចាស់ កាស៊ីណូ យីហោ(ហ្គូដវើលដ៍)ហៅកាស៊ីណូស្រះទឹក បានបណ្តែតបណ្តោយ អោយពលរដ្ឋខ្មែរចូលទៅលេងយ៉ាងអនាធិបតេយ្យជាទីបំផុត មិនតែប៉ុណ្ណោះម្ចាស់ កាស៊ីណូ យីហោ
ហ្គូដវើលដ៍)ហៅកាស៊ីណូស្រះទឹក ថែមទាំងមិនអនុវត្តន៌តាមគោលការណ៌ ច្បាប់ដែលចេញ​ដោយ​អគ្គលេខាធិការដ្ឋាន គណៈកម្មការ​គ្រប់គ្រង​ ល្បែង​ពាណិជ្ជកម្ម​កម្ពុជា​ ពិសេសផ្គើននិងបទបញ្ជាររបស់សម្តេចតេជោហ៊ុនសែន ស្តីពីការទប់ស្កាត់បទល្មើសល្បែងស៊ីសងគ្រប់ប្រភេទ។

មហាជនបានលើកឡើងថា ករណីលោកគាត ហ៊ុល និងលោកសៅ សារឿន បានរក្សាភាពស្ងៀមស្ងាត់ ដោយមិនអនុវត្តន៌ តាមបទបញ្ជារបស់សម្តេចតេជោហ៊ុន ក្នុងការទប់ស្កាត់និងបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ នៅក្នុងកាស៊ីណូ យីហោ ហ្គូដវើលដ៍)ហៅកាស៊ីណូស្រះទឹក សង្ស័យ លោកគាតហ៊ុល និងលោកសៅ សារឿន អាចនិងត្រូវថ្នាំសណ្តំ ឬទទួលលាភទទួលជ័យ ពីម្ចាស់កាស៊ីណូ យីហោហ្គូដវើលដ៍)ហៅកាស៊ីណូស្រះទឹកអស់ហើយមើលទៅទើបបានជារក្សាភាពស្ងៀមស្ងាត់
មិនអនុវត្តន៌តាមគោលការណ៌ ច្បាប់ដែលចេញ​ដោយ​អគ្គលេខាធិការដ្ឋាន គណៈកម្មការ​គ្រប់គ្រង​ ល្បែង​ពាណិជ្ជកម្ម​កម្ពុជា​ ពិសេសផ្គើននិងបទបញ្ជាររបស់សម្តេចតេជោហ៊ុនសែន ស្តីពីការទប់ស្កាត់បទល្មើសល្បែងស៊ីសងគ្រប់ប្រភេទ។
 
ពាក់ព័ន្ធនិងជុំវិញករណីខាងលើនេះ មហាជនបានសំណូមពរដល់ លោកសិទ្ធឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ពិសេសលោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ មេត្តាចាត់វិធានការតាមផ្លូវច្បាប់ ចំពោះទីតាំងកាស៊ីណូ(ហ្គូដវើដ៍)ហៅកាស៊ីណូស្រះទឹក មិនអនុវត្តន៌តាមគោលការណ៌
 ដែលចេញ​ដោយ​អគ្គលេខាធិការដ្ឋាន គណៈកម្មការ​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​កម្ពុជា​ ពិសេសផ្គើននិងបទបញ្ជាររបស់សម្តេចតេជោហ៊ុនសែន ស្តីពីការទប់ស្កាត់បទល្មើសល្បែងស៊ីសងទៀតផង។


No comments:

Post a Comment

Pages