មេឈ្មួញធំៗសម្រុកនាំចេញ ជ័រកៅស៊ូ និងកៅស៊ូមិនទាន់កែច្នៃទៅប្រទេសវៀតណាមយ៉ាងគំហុក ធ្វើឲ្យរដ្ឋបាត់ចំណូលជាតិពីការបង់ពន្ធនាំចេញរាប់លានដុល្លារក្នុង១ឆ្នាំៗ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

មេឈ្មួញធំៗសម្រុកនាំចេញ ជ័រកៅស៊ូ និងកៅស៊ូមិនទាន់កែច្នៃទៅប្រទេសវៀតណាមយ៉ាងគំហុក ធ្វើឲ្យរដ្ឋបាត់ចំណូលជាតិពីការបង់ពន្ធនាំចេញរាប់លានដុល្លារក្នុង១ឆ្នាំៗ


ត្បូងឃ្មុំ/ ជ័រកៅស្រស់ ជ័រកៅស៊ូស្អុយ និង ឈើកៅស៊ូមិនទាន់កែច្នៃរាប់រយតោនក្នុងមួយថ្ងៃៗ ត្រូវបានក្រុមឈ្មួញដ៏មានអំណាចធំៗ គប់គិតជាមួយមន្ត្រីតាមបណ្តាច្រកទ្វារព្រំដែននានាក្នុងខេត្តមួយចំនួន សម្រុកនាំចេញយកទៅលក់នៅប្រទេសវៀតណាមយ៉ាងគំហុកដោយគ្មានការទប់ស្កាត់ឡើយ  ដែលសកម្មភាពល្មើសច្បាប់បែបនេះ បានធ្វើឲ្យរដ្ឋបាត់ចំណូលជាតិពីការបង់ពន្ធនាំចេញរាប់សិបលានដុល្លារក្នុងមួយឆ្នាំៗ។
 
បច្ចុប្បន្នឈើកៅស៊ូ និងជ័រកៅស៊ូមិនទាន់កែច្នៃខុសច្បាប់ បានសម្រុកដឹកចេញទៅប្រទេសវៀតណាមយ៉ាងអនាធិបតេយ្យស្ទើតែគ្រប់ច្រកទ្វារព្រំដែនជាពិសេក្នុងខេត្រត្បូងឃ្មុំ ដោយមានមេឈ្មួញធំៗដ៏មានអំណាច ចេញមុខរត់ការជាចំហ រត់ការបិទមាត់មន្រ្តីជំនាញពាក់ព័ន្ធដែលឈរជើងប្រចាំការនៅតាមបណ្តា ច្រកទ្វារព្រំដែនមួយចំនួន។

បេីតាមសេចក្តីរាយការណ៍ឲ្យដឹងថា ថ្មីនេះមានឧកញ៉ាម្នាក់ដែលល្បីល្បាញកេរ្តិ៍ឈ្មោះខាងរកសុីឈើខុសច្បាប់ ប្រចាំខេត្តកំពង់ចាម ខេត្តនិងត្បូងឃ្មុំ បានចេញមុខរត់ការមេៗស្ថាប័នជំនាញធំៗនៅតាមបណ្តាច្រកទ្វារព្រំដែនក្នុងខេត្តត្បូងឃ្មុំ ដើម្បីឲ្យកូនរបស់ខ្លួនមានសិទ្ធិនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូមិនទាន់កែច្នៃខុសច្បាប់ផ្តាច់មុខទៅប្រទេសវៀតណាម។

ក្រៅពីនោះក៏មានបុគ្គលដ៏មានលុយនិងមានអំណាចល្បីឈ្មោះម្នាក់ទៀតឈ្មោះ ឡុង សុភ័ក្តិ ក៏កំពុងខ្វែងដៃ ខ្វែងជើង រត់ការមន្ត្រីជំនាញគ្រាក់ៗក្នុងខេត្ត ដើម្បីបានសិទ្ធិផ្តាច់មុខ នាំចេញជ័រកៅស៊ូ និងដើមកៅស៊ូមិនទាន់កែ ទៅប្រទសវៀណាមតាមច្រកទ្វារព្រំដែនសំខាន់ៗមួយចំនួនក្នុងខេត្តត្បូងឃ្មុំផងដែរ ដើម្បីងាយស្រួលក្នុងការបន្ថោកតំលៃជ័រកៅស៊ូ និងដើមកៅស៊ូ ពីប្រជាកសិករម្ចាស់ចំការកៅស៊ូ។

ដើម្បីជួយបង្កើនការងារដល់ពលរដ្ឋខ្មែរ ក៏ដូចជាបង្កើនការប្រមូលពន្ធចូលរដ្ឋ កាលពីឆ្នាំ២០០៣ រាជរដ្ឋាភិបាលកម្ពុជាបានចេញសារាចរណែនាំស្តីពីវិធានការទប់ស្កាត់ការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូមិនទាន់កែច្នៃទៅក្រៅប្រទេស។

ជាក់ស្តែងកាលពីចុងឆ្នាំ២០២១ ដើម្បីជួយបង្កើតការឲ្យពលរដ្ឋខ្មែរ និងជួយដល់សមាគមឧស្សហកម្ម សិប្បកម្មកែច្នៃជ័រកៅស៊ូ និងឈើកៅស៊ូ រដ្ឋមន្ត្រីក្រសួងកសិកម្ម បានស្នើដល់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃជួយអន្តរាគមន៍ដល់បណ្តារដ្ឋបាលខេត្តនិងសមត្ថកិច្ចជាប់ព្រំដែនទាំងអស់ ឲ្យទប់ស្កាត់ការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូមិនទាន់កែច្នៃទៅក្រៅប្រទេស។ ការស្នើបែបនេះបន្ទាប់ពីក្រសួងសង្កេតឃើញថា ឈ្មួញនៅតែបន្តនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូមិនទាន់កែច្នៃយ៉ាងអនាធិបតេយ្យ ដែលបង្កក្តីព្រួយបារម្ភលើបញ្ហាកង្វះវត្ថុធាតុដើម ដើម្បីផ្កត់ផ្គង់ដល់សមាគម រោងចក្រឧស្សហកម្ម សិប្បកម្មកៃច្នៃជ័រកៅស៊ូ និងឈើកៅស៊ូ សម្រាប់ប្រើប្រាស់ក្នុងស្រុក និងការនាំចេញ ក៏ដូចជាការបាត់បង់ការងាររបស់ពលរដ្ឋខ្មែរ ជាពិសេសវាបានធ្វើឲ្យបាត់បង់ចំណូលជាតិពីការបង់ពន្ធនាំចេញយ៉ាងច្រើនសម្បើមផងដែរ។

ឯកឧត្តម ហុឹម អូន ប្រតិភូរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកដ្ឋានកៅស៊ូធ្លាប់បានលើកឡើងថា ការនាំជ័រកៅស៊ូ និងឈើកៅស៊ូមិនទាន់កែច្នៃទៅក្រៅប្រទេស ធ្វើឲ្យកម្ពុជាប្រឈមបញ្ហាជាច្រើនដូចជា បាត់ចំណូលជាតិពីការបង់ពន្ធនាំចេញ បាត់តម្លៃបន្ថែម និងខ្វះវត្ថុធាតុដើមក្នុងការកែច្នៃ បាត់បង់អត្តសញ្ញាណកៅស៊ូកម្ពុជា និងបាត់ទិន្នន័យកៅស៊ូប្រចាំឆ្នាំ។បើតាមការគូសបញ្ជាក់ពីឯកឧត្តម ហុឹម អូន កាលពីឆ្នាំង២០២១កន្លងទៅរោងចក្រកែច្នៃជ័រកៅស៊ូ និងឈើកៅស៊ូ បានកែច្នៃ និងនាំជ័រកៅស៊ូសរុប៣៦មុឺន៨ពាន់តោន និងឈើកៅស៊ូសរុប៦២៩២ម៉ែត្រគូប។ហើយនៅឆ្នាំ២០២១នេះដែរ កម្លាំងពលកម្មបម្រើឲ្យអនុវិស័យកៅស៊ូមានចំនួន១៥មុឺននាក់ ដែលធ្វើឲ្យកម្ពុជារកចំណូលពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូកែច្នៃបានជាង៦រយលានដុល្លារអាមេរិក។

គួរបញ្ជាក់ដែរថា បច្ចុប្បន្នជ័រកៅស៊ូ និងឈើកៅស៊ូមិនទាន់កែច្នៃ រាប់រយតោនក្នុងមួយថ្ងៃៗ ត្រូវបានក្រុមឈ្មួញ គប់គិតជាមួយមន្រ្តីគ្រប់ស្ថាប័នដែលឈរជើងនៅតាមបណ្តាច្រកទ្វារព្រំដែនមួយចំនួន ជាពិសេសនៅក្នុងខេត្តត្បូងឃ្មុំ សម្រុកនាំចេញដោយខុសច្បាប់ទៅប្រទេសវៀតណាម ដែលធ្វើឲ្យបាត់បង់ចំណូលជាតិ ពីការបង់ពន្ធនាំចេញ រាប់សិបលានដុល្លារក្នុង១ឆ្នាំៗ។

បច្ចុប្បន្នច្រកទ្វារសំខាន់ៗក្នុងនាំចេញជ័កៅស៊ូ និងឈើកៅស៊ូមិនទាន់កែច្នៃខុសច្បាប់ក្នុងខេត្តត្បូងឃ្មុំរួមមាន ច្រកទ្វារព្រំដែនទន្លេចាម ច្រកចាន់មូល ច្រកដូនរ័ត្ន ច្រកដូង៧ដើម(ហៅច្រកដា) និងច្រកទ្វារត្រពាំងផ្លុង រីឯនៅខេត្តក្រចេះ គឺច្រកទ្វារជ័យឃ្លាំង និងខេត្តមណ្ឌលគិរីគឺច្រកកែវសីមា (ហៅច្រកឡាប៉ាខេ)៕

















No comments:

Post a Comment

Pages