ភ្នំពេញ៖ កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន បានចេញបទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់អោយខាងតែបាន។ សម្តេចតេជោហ៊ុនសែន បានបញ្ជាក់យ៉ាងច្បាស់ដាច់ណាត់ទៀតថា អាជ្ញាធរស្រុក ក្រុង ខេត្តណា ដែលមិននាំគ្នាទប់ស្កាត់និងបង្ក្រាប បទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ? អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង។
ជាក់ស្តែងខណះនេះ លោកឯម ភារី មេប៉ុស៌្តស្ទឹងមានជ័យ៣ ទំងកំពុងតែនផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុនយ៉ាងបន្ទុក ហើយ ក្នុងការមិនអនុវត្តន៌តាមបទបញ្ជារបស់សម្តេចតេជោហ៊ុនសែន ស្តីពីការទប់ស្កាត់និងបង្ក្រាបបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទនៅទូទាំងប្រទេសកម្ពុជា។បនល្បែងជល់មាន់ នៅចំនុច បុរីជ័យជំនះ ស្ថិតនៅក្នុងភូមិតំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កំពុងតែបើកដំណើរការយ៉ាងរលូន ដែលមានម្ចាស់ទីតាំងឈ្មោះ(តាវែង) ជាអ្នកបើកលេងយ៉ាងសប្បាយអឺងកង ដោយមិនញញើតនិងទោសទណ្ឌបន្តិចណាសោះឡើយ ពិសេសថែមទាំងផ្គើននិង បទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោហ៊ុនសែន ជាប្រមុខថ្នាក់ដឹកនាំ បានចេញបទបញ្ជាក្តៅៗហុយ កាលពីពេលកន្លងទៅនេះ ។
មហាជនបានលើកឡើងថា ករណីលោកឯម ភារី បានរក្សាភាពស្ងៀមស្ងាត់ ដោយមិនអនុវត្តន៌ តាមបទបញ្ជារបស់សម្តេចតេជោហ៊ុន ក្នុងការទប់ស្កាត់និងបង្ក្រាបល្បែងជល់មាន់ខាងលើនេះសង្ស័យ លោកឯម ភារី អាចនិងត្រូវថ្នាំសណ្តំ ឬទទួលលាភទទួលជ័យ ពីម្ចាស់បនល្បែងឈ្មោះ(តាវែង)អស់ហើយមើលទៅទើបបានជារក្សាភាពស្ងៀមស្ងាត់ មិនអនុវត្តន៌តាមបទបញ្ជាររបស់សម្តេចតេជោហ៊ុនសែន ស្តីពីការទប់ស្កាត់បទល្មើសល្បែងស៊ីសងគ្រប់ប្រភេទ។ មហាជនបានសំណូមពរដល់ អ៊ុក
ប៊ុននីន អធិការខណ្ឌមានជ័យ សូមមេត្តាចាត់វិធានការ តាមផ្លូវច្បាប់ ចំពោះម្ចាស់ ទីតាំងបនល្បែងខាងលើនេះអោយខាងតែបាន ដែលពួកគេ កំពុងតែផ្គើន និងមិនអនុវត្តន៌តាម បទបញ្ជារបស់សម្តេចតេជោហ៊ុនសែន។
Home
Unlabelled
បនល្បែងជល់មាន់ នៅចំណុចបុរីជ័យជំនះ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ៣ សង្ស័យជាឆ្នាំងបាយរបស់លោកឯម ភារី
Share This
About Sundaytvonline.com
Subscribe to:
Post Comments (Atom)
No comments:
Post a Comment