ខេត្តកណ្ដាល៖មកដល់ពេលនេះ អាជ្ញាធរ និងសមត្ថកិច្ចស្រុកកោះធំ ខេត្តកណ្តាល បានរក្សាភាពស្ងៀមស្ងាត់ ចំពោះទីតាំងល្បែងស៊ីសង ប្រភេទហ្គេមបាញ់ត្រីនៅក្នុងមូលដ្ឋាន របស់ខ្លួន(ពោល)គឺពួកគាត់មិនស៊ូវអនុវត្តន៌តាមបទបញ្ជា របស់ប្រមុខរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជានោះទេ។ សូមជម្រាបថា កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន បានចេញបទបញ្ជា ដាច់ណាត់មួយ ឪ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់អោយខាងតែបាន។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ដាច់ណាត់ទៀតថា អាជ្ញាធរស្រុក ក្រុង ខេត្តណា ដែលមិននាំគ្នាទប់ស្កាត់និងបង្ក្រាប បទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ? អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង។
មហាជនបានលើកឡើងថា ករណីអាជ្ញាធរនិងសមត្ថកិច្ចស្រុកកោះធំ បានរក្សាភាពស្ងៀមស្ងាត់ ដោយមិនអនុវត្តន៌ តាមបទបញ្ជារបស់សម្តេចតេជោហ៊ុន ក្នុងការទប់ស្កាត់និងបង្ក្រាបល្បែងស៊ីសងប្រភេទហ្គេមបាញ់ត្រី ខាងលើនេះ សង្ស័យ អាជ្ញាធរ និងសមត្ថកិច្ចស្រុកកោះធំ អាចនិងត្រូវថ្នាំសណ្តំ ឬទទួលលាភទទួលជ័យ ពីម្ចាស់បនល្បែងស៊ីសងប្រភេទហ្គេមបាញ់ត្រីអស់ហើយមើលទៅ ទើបបានជារក្សាភាពស្ងៀមស្ងាត់ មិនអនុវត្តន៌តាមបទបញ្ជាររបស់សម្តេចតេជោហ៊ុនសែន ស្តីពីការទប់ស្កាត់បទល្មើសល្បែងស៊ីសងគ្រប់ប្រភេទនៅទូទាំងប្រទេសកម្ពុជា។
ពាក់ព័ន្ធនិងករណីខាងលើនេះ មហាជនបានសំណូមពរដល់លោក គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល និង ឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល សូមមានវិធានការផ្លូវច្បាប់ ចំពោះទីតាំងល្បែងស៊ីសងប្រភេទហ្គេមបាញ់ត្រី ពិសេសសូមជួយដុះក្អែលអាជ្ញាធរនិងសមត្ថកិច្ចស្រុកកោះធំចេញម្តងទៅ ដែលពួកគាត់បានរក្សាភាពស្ងៀមស្ងាត់ និងមិនអនុវត្តន៌តាមបទបញ្ជារបស់សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែន ស្តីពីការទប់ស្កាត់និងបង្ក្រាបបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទ នៅទូទាំងប្រទេសកម្ពុជា។
Post Top Ad
Your Ad Spot
Home
Unlabelled
មហាជន សំណូមពរ ដល់លោកឈឿន សុចិត្ត និងលោកគង់ សោភ័ណ្ឌ សូមមានវិធានការផ្លូវច្បាប់ចំពោះទីតាំងល្បែងសុីសង ប្រភេទហ្គេមបាញ់ត្រី នៅក្នុងឃុំសំពៅពូន ខណះពេលអាជ្ញាធរនិងសមត្ថកិច្ចស្រុកកោះធំ មិនអនុវត្តន៌ តាមបទបញ្ជា របស់សម្ដេច នាយករដ្ឋ ហ៊ុន សែន
Share This
About Sundaytvonline.com
Subscribe to:
Post Comments (Atom)
សុខភាពនិងសម្រស់
8/សុខភាពនិងសម្រស់/grid-big
No comments:
Post a Comment