បនល្បែងស៊ីសងប្រភេទហ្គេមបាញ់ត្រី នៅចំណុចភូមិព្រៃទា សង្ស័យជាឆ្នាំងបាយរបស់អាជ្ញាធរនិងសមត្ថកិច្ចខណ្ឌពោធ៌សែនជ័យ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

បនល្បែងស៊ីសងប្រភេទហ្គេមបាញ់ត្រី នៅចំណុចភូមិព្រៃទា សង្ស័យជាឆ្នាំងបាយរបស់អាជ្ញាធរនិងសមត្ថកិច្ចខណ្ឌពោធ៌សែនជ័យ

ភ្នំពេញ ៖ កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន បានចេញបទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់ឧ្យខាងតែបាន។ សម្តេចតេជោហ៊ុនសែន បានបញ្ជាក់យ៉ាងច្បាស់ដាច់ណាត់ទៀតថា អាជ្ញាធរនិងសមត្ថកិច្ចស្រុក ក្រុង ខេត្តណា ដែលមិននាំគ្នាទប់ស្កាត់និងបង្ក្រាប បទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ? អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។ជាក់ស្តែងខណះនេះលោកម៉ន វុទ្ធីអធិការខណ្ឌពោធ៌សែនជ័យ   និងលោកសក់ ច័ន្ទកញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ កំពុងតែនាំគ្នាផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុនយ៉ាងបន្ទុក ក្នុងការមិនអនុវត្តន៌តាមបទបញ្ជារបស់សម្តេចតេជោហ៊ុនសែន ស្តីពីការទប់ស្កាត់និងបង្ក្រាបបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទនៅទូទាំងប្រទេសកម្ពុជា។


យោងតាមប្រភពព័ត៌មានពីមហាជន បានអោយដឹងថា? បច្ចុប្បន្ននេះ នៅផ្លូវ១១៣ ក្នុងភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានបនល្បែងស៊ីសងប្រភេទហ្គេមបាញ់ត្រី មួយកន្លែង កំពុងតែបើកដំណើរការយ៉ាងរលូន (ពោល)អាជ្ញាធរនិងសមត្ថកិច្ចនៅក្នុងអាណាចក្រខណ្ឌពោធ៌សែនជ័យ ដឹកនាំដោយលោកម៉ន វុទ្ធី លោកសក់ ច័ន្ទកញ្ញារិទ្ធ បានរក្សាភាពស្ងៀមស្ងាត់ផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែនយ៉ាងពេញបន្ទុកទៀតផង។បានលើកឡើងថា ករណីលោកម៉ន វុទ្ធី និងលោកសក់ ច័ន្ទកញ្ញារិទ្ធ បានរក្សាភាពស្ងៀមស្ងាត់ ដោយមិនអនុវត្តន៌ តាមបទបញ្ជារបស់សម្តេចតេជោហ៊ុន ក្នុងការទប់ស្កាត់និងបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទបាញ់ត្រីខាងលើនេះ សង្ស័យ លោកម៉ន វុទ្ធីនិងលោកសក់ ច័ន្ទកញ្ញារិទ្ធ អាចនិងត្រូវថ្នាំសណ្តំ ឬទទួលលាភទទួលជ័យ ពីម្ចាស់បនល្បែងស៊ីសងប្រភេទហ្គេមបាញ់ត្រីខាងលើនេះអស់ហើយមើលទៅ ទើបបានជារក្សាភាពស្ងៀមស្ងាត់មិនអនុវត្តន៌តាមបទបញ្ជាររបស់សម្តេចតេជោហ៊ុនសែន ស្តីពីការទប់ស្កាត់បទល្មើសល្បែងស៊ីសងគ្រប់ប្រភេទ។


មហាជនបានសំណូមពរដល់លោកសថេត ស្នងការរាជធានីភ្នំពេញ ពិសេសលោកឃួងស្រេង ចៅហ្វាយក្រុងភ្នំពេញ សូមមេត្តាចាត់វិធានការ តាមផ្លូវច្បាប់ ចំពោះម្ចាស់ទីតាំងបនល្បែងស៊ីសងប្រភេទហ្គេមបាញ់ត្រីខាងលើនេះអោយខាងតែបាន  ដែលអាជ្ញាធរនិងសមត្ថកិច្ចខណ្ឌពោធ៌សែនជ័យ កំពុងតែនាំគ្នាផ្គើន និងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែន។


No comments:

Post a Comment

Pages