និស្សិតឆ្នាំទី២ នៅសាកលវិទ្យាល័យវេស្ទើន ក្រុងកំពង់ចាមម្នាក់ ត្រូវជនសង្ស័យជាអតីតសិស្សអនុវិទ្យាល័យព្រីងជ្រុំ ចាក់សម្លាប់ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

Post Top Ad

Your Ad Spot

និស្សិតឆ្នាំទី២ នៅសាកលវិទ្យាល័យវេស្ទើន ក្រុងកំពង់ចាមម្នាក់ ត្រូវជនសង្ស័យជាអតីតសិស្សអនុវិទ្យាល័យព្រីងជ្រុំ ចាក់សម្លាប់

ខេត្តកំពង់ចាម ៖ និស្សិតស្រីម្នាក់ឆ្នាំទី២ នៅសាកលវិទ្យាល័យវេស្ទើន ក្រុងកំពង់ចាម ត្រូវបានជនសង្ស័យដែលធ្លាប់រៀនអនុវិទ្យាល័យព្រីងជ្រុំ អំឡុងឆ្នាំ២០១៩ ចាក់សម្លាប់ បន្ទាប់ពីបានជួបគ្នាដោយចៃដន្យ រួចក៏បបួលគ្នាដើរលេង ហើយបានជូនជនរងគ្រោះត្រឡប់ទៅបន្ទប់ជួលវិញ តែដោយខឹងជនរងគ្រោះមិនឲ្យខ្លួនរួមភេទជាមួយ ក៏អារ.កសម្លាប់តែម្ដង។

ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ០៥:៣០នាទីព្រឹក  បន្ទាប់ពីកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់ នៃអធិការដ្ឋាននគរបាលក្រុងកំពង់ចាម បានទទួលព័ត៌មានពីឈ្មោះ លី ឈាងគី ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរកសិករ រស់នៅភូមិទី២ សង្កាត់វាលវង់ក្រុងកំពង់ចាម បានរាយការណ៍មកថា មានករណីបង្កហិង្សា ក្នុងបន្ទប់ជួលរបស់គាត់ ដែលបានជួលឲ្យក្មេងស្រីម្នាក់ស្នាក់នៅរៀនសូត្រ។
ក្រោយទទួលព័ត៌មានភ្លាម លោកវរសេនីយ៍ឯក អ៊ឹង ប៊ុន អធិការនគរបាលក្រុមកំពង់ចាម បានចាត់បញ្ជាឲ្យកម្លាំងជំនាញ នៃអធិការដ្ឋាន, កម្លាំងប៉ុស្តិ៍រដ្ឋបាលវាលវង់ សហការ ជាមួយកម្លាំងជំនាញ នៃផែនការងារនគរបាលព្រហ្មទណ្ឌខេត្ត ចុះដល់ទីតាំងកើតហេតុ ដើម្បីធ្វើការត្រួតពិនិត្យ។

ពេលកម្លាំងចុះដល់ទីតាំងកើតហេតុ ក៏ប្រទះឃើញមានមនុស្សម្នាក់ ភេទប្រុស ដៃកាន់កូនកាំបិត ។ ដោយមានអាការ:សង្ស័យ សមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យនោះភ្លាម  និងពិនិត្យមើលក្នុងបន្ទប់ឃើញមានស្នាមឈាមប្រលាក់ពេញការ៉ូ និងឃើញក្នុងបន្ទប់ទឹក(បន្ទប់ជួល)នោះ មានសាកសពនារីម្នាក់ ទើបសមត្ថកិច្ចសន្មត់ថា ជាករណីឃាតកម្មតែម្ដង។តាមការសាកសួរម្ចាស់បន្ទប់ជួលខាងលើ ជនរងគ្រោះនេះមានឈ្មោះ វៀត ចន្ទ្រា អាយុ២០ឆ្នាំ មុខរបរជានិស្សិតឆ្នាំទី២ នៅសាកលវិទ្យាល័យវេស្ទើន និងមានទីលំនៅ នៅភូមិស្ដើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

តាមការសាកសួរ ជនសង្ស័យមានឈ្មោះ យឺ ម៉េងឈៀក ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិដំណាក់អំពិល ឃុំស្ដើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។ ក្នុងនោះជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព (អារ.ក) សម្លាប់ជនរងគ្រោះឈ្មោះ វៀត ចន្ទ្រា ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរជានិស្សិតឆ្នាំទី២ រៀននៅសាកលវិទ្យាល័យវេស្ទើន ក្រុងកំពង់ចាម និងមានទីលំនៅនៅភូមិក្តុយ ឃុំស្ដើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដោយយកកាំបិតចិត្តបន្លែទៅអារ.កសម្លាប់ជនរងគ្រោះ បណ្ដាលឲ្យស្លាប់នៅក្នុងបន្ទប់ជួល របស់ឈ្មោះលី ឈាងគី នៅទីតាំងកើតហេតុ កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ០៤និង០៥នាទី ពិតប្រាកដមែន ។

មូលហេតុ កន្លងមកនេះជនសង្ស័យនិងជនរងគ្រោះធ្លាប់ស្គាល់រាប់អានគ្នា កាលពីរៀននៅអនុវិទ្យាល័យព្រីងជ្រុំ អំឡុងឆ្នាំ២០១៩ រហូតពេលកើតហេតុ ក៏ជិះម៉ូតូជួបគ្នាដោយចៃដន្យ រួចក៏បបួលគ្នាដើរលេង និងបានជូនជនរងគ្រោះទៅបន្ទប់ដេកវិញ ដោយខឹងជនរងគ្រោះមិនឲ្យខ្លួនដេករួមភេទជាមួយក៏អារ.កសម្លាប់តែម្ដង។ នៅកន្លែងកើតហេតុ បន្សល់ទុកនូវកាំបិតចិតបន្លែបាក់ដងចំនួន០១ និងម៉ូតូម៉ាកសេ១២៥ ផលិតឆ្នាំ២០១៩ ពណ៌ខ្មៅ (គ្មានស្លាកលេខ) និងស្នាមកាប់។
លទ្ធផលធ្វើតេស្តលើទឹកម៉ូត ( អវិជ្ជមាន) ។ករណីនេះ សមត្ថកិច្ចជំនាញបានឃាត់និងនាំខ្លួនជនសង្ស័យ មកអធិការដ្ឋាននគរបាលក្រុងកំពង់ចាម ដើម្បីបន្តកសាងសំណុំរឿង តាមនីតិវិធី៕











No comments:

Post a Comment

Pages