អធិការរងខណ្ឌច្បារអំពៅម្នាក់ រងរបួសបែកមាត់ បែកក្បាលស្រែករកយុត្តិធម៌ ក្រោយពីលោកអធិការខ័ណ្ណច្បារអំពៅបញ្ជាឲ្យដោះលែងជនបង្ក - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

អធិការរងខណ្ឌច្បារអំពៅម្នាក់ រងរបួសបែកមាត់ បែកក្បាលស្រែករកយុត្តិធម៌ ក្រោយពីលោកអធិការខ័ណ្ណច្បារអំពៅបញ្ជាឲ្យដោះលែងជនបង្ក



ភ្នំពេញ ៖ លោកអធិការរងខណ្ឌច្បារអំពៅម្នាក់បានស្រែកទាមទាររកយុត្តិធម៌ បន្ទាប់ពីត្រូវជនសង្ស័យវាយបណ្តាលឱ្យបែកក្បាល បែកមាត់ រឿងជន្លោះករណីគ្រោះថ្នាក់ចរាចរណ៍តែបែរជាលោកអធិការខណ្ឌច្បារអំពៅដោះលែងជនសង្ស័យឲ្យមានសេរីភាពទៅវិញ។ លោក ហេង សុវណ្ណដារ៉ា អធិការរងខណ្ឌច្បារអំពៅ បានបញ្ជាក់នៅលើហ្វេសប៊ុកនៅថ្ងៃទី១០ ខែធ្នូនេះថា យុត្តិធម៌ ឯណាទៅយុត្តិធម៌ បើខ្ញុំជានគរបាលមានឋានៈជាអធិការង នៅខណ្ឌច្បារអំពៅ ហើយត្រូវគេវាយបែកក្បាលបែកមាត់ ហើយនគរបាលប៉ុស្តិ៍ បាននាំជនបង្កយកទៅដល់ប៉ុស្តិ៍និរោធដាក់ពាក្យប្តឹង ហើយបញ្ជូនជនបង្កទៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បែជាអធិការដ្ឋាននគរបាលអនុញ្ញាតឱ្យជនបង្កទៅផ្ទះមានសេរីភាព ដោយមិនមានការសំរបសំរួលឯកភាពប្រាប់ខ្ញុំមួយម៉ាត់ នេះអង្កភាពខ្លួនឯងផ្ទាល់ផង។

ពាក់ព័ន្ធករណីនេះដែរអង្គភាពព័ត៏មាន ទទួលបានពីលោក ហេង សុវណ្ណដារ៉ា អធិការរងខណ្ឌច្បារអំពៅ (ជនរងគ្រោះ) បានបញ្ជាក់ថា កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង៤:៣០ នាទីរសៀល លោកបានជិះម៉ូតូទៅយកកូនចេញពីសាលារៀន ដោយធ្វើដំណើរតាមផ្លូវលេខ៣៥១ ភូមិតាង៉ូវ សង្កាត់និរោធ នៅជិតសាលាសង្កាត់និរោធ ក៏ជួបហេតុការគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូ និងរថយន្ដ ក៏ឃើញថាមានការប្រកែកតវ៉ាគ្នារ វាងភាគីម្ចាស់ម៉ូតូ និងម្ចាស់រថយន្ត លោកក៏បានចុះណែនាំក្នុងនាមជាអាជ្ញាធរសមត្ថកិច្ចម្នាក់ តែបែបជាជនបង្កជាម្ចាស់ម៉ូតូបែរជាហក់មកវាយគាត់ឡើងចាស់ដៃ បណ្ដាលឲ្យលោកបែកក្បាលបែកមាត់តែម្ដង ។

ក្នុងនាមលោកជាកម្លាំងសមត្ថកិច្ចមិនបានតដៃអ្វីនោះឡើយ លោកទុកធ្វើតាមច្បាប់ តែផ្ទុយទៅវិញបែរជាលោកអធិការខណ្ឌច្បារអំពៅមិនការពារកូនចៅរបស់ខ្លួន បែរជាបញ្ជាឲ្យដោះលេងជនសង្ស័យទៅវិញ។  នេះ"ស"បញ្ជាក់ថាក្លិនអាសោចន៍ជាប្រព័ន្ធនៅក្នុងអធិការខណ្ណច្បារអំពៅ ធ្វើឲ្យប្រជាជនក្នុងមូលដ្ឋានគ្មានជំនឿទុក្ខចិត្តនិងអស់សង្ឃឹមជាខ្លាំង។ ច្រើនករណីរួចមកហើយឥឡូវដល់ថ្នាក់លោកអធិការខណ្ឌរង ក៏ត្រូវរងអយុត្តិធម៌ក្នុងរឿងហ្នឹងបន្តទៀត ពេលណាទើបលាងសម្អាតក្បាលម៉ាស៊ីននៅខាងអធិការខណ្ឌច្បារអំពៅបាន។  

ប្រជាពលរដ្ឋផ្ទាល់នៅក្នុងមូលដ្ឋានមានការហួសចិត្ត និងសង្ឃឹមមានតែឯកឧត្តម នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលតែងតែមានការយកចិត្តទុក្ខដាក់ស្រលាញ់ដល់កូនចៅ និងអាចផ្ដល់ភាពយុត្តិធម្មដល់លោកអធិការរងម្នាក់នេះបាន ហើយប្រជាពលរដ្ឋចាំតាមដានមើលរឿងនេះតើវាជាយ៉ាងណា បើមិនសម្អាតរឿងនេះឲ្យស្អាតអស់និងផ្ដល់ភាពយុត្តិធម្មដល់លោក ហេង សុវណ្ណដារ៉ា បាននោះទេនិងធ្វើឲ្យបាត់បង់កិច្ច្យានុភាពក្នុងនាមជាកងកម្លាំង ក្នុងការលើកស្ទួយការដឹកនាំរបស់ប្រទេសជាតិឲ្យបានល្អប្រសើរនោះទេ។ នេះប៉ះចំកូនចៅខ្លួនឯងផងធ្វើដល់ថ្នាក់និងចុះបើប៉ះចំប្រជាពលរដ្ឋខ្លូតត្រង់តើទៅជាយ៉ាងណា។


No comments:

Post a Comment

Pages