លោក សុធា ពិសិដ្ឋ តំណាងឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ចុះដឹកនាំផ្ទាល់កម្លាំងកងរាជអាវុធធ្វើរដ្ឋបាលចំហបង្ក្រាបក្មេងទំនើងនិងឈានទៅបង្រ្កាបករណីគ្រឿងញៀនបន្តបន្ទាប់! - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

លោក សុធា ពិសិដ្ឋ តំណាងឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ចុះដឹកនាំផ្ទាល់កម្លាំងកងរាជអាវុធធ្វើរដ្ឋបាលចំហបង្ក្រាបក្មេងទំនើងនិងឈានទៅបង្រ្កាបករណីគ្រឿងញៀនបន្តបន្ទាប់!



កំពង់ចាម ៖ ដោយមានសំណូមពរ ពី អាណាព្យាបាល ក៏ដូចប្រជាពលរដ្ឋក្នុងមូលដ្ឋានក្រុងកំពង់ចាម និងគោរពឆ្លើយតប តាមគោលនយោបាយ ភូមិ–ឃុំ មានសុវត្ថិភាពទាំង៧យ៉ាង ដែលដាក់ចេញដោយរាជរដ្ឋាភិបាល ហើយក៏មានការណែនាំពីឯកឧត្តមអភិបាលខេត្ត អ៊ុន ចាន់ដា,លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម តំណាង ឯកឌត្តម វង្ស ប៊ុន វិសុទ្ធ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចុះដឹកនាំផ្ទាល់យ៉ាងសស្រាក់សស្រាំ រហូតទល់ភ្លឺដោយគ្មានការនឿយហត់ ក្នុងប្រតិបត្តិការត្រួតពិនិត្យរដ្ឋបាលចំហរ រហូតឈានបង្ក្រាបបទល្មើសគ្រឿងញៀនបន្តបន្ទាប់។

ប្រតិបត្តិការនេះធ្វើកាល វេលាម៉ោង២១:១០នាទីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ រហូតដល់វេលាម៉ោង០៦:១៥នាទី ថ្ងៃទី១៧ ខែឆ្នាំដដែល នៅក្នុងភូមិសាស្ត្រក្រុងកំពង់ចាមស្ថិតក្នុងភូមិទី១៥ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម។លោក វរសេនីយ៍ទោ សែម ឃាង ប្រធានមន្ទីរស្រាវជ្រាវនិងបង្រា្កបបទល្មើស បានអោយដឹងថាបន្ទាប់ពីមានបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម និងដោយបានការអនុញ្ញាតពីឯកឌត្តម វង្ស ប៉ុនវិសុទ្ធ ដោយសម្របសម្រួលនិតិវិធីពីចុះដឹកនាំបង្រ្កាប់ផ្ទាល់ពីលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ចាម។

លោកបានដឹកនាំកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ចាមចំនួន០៨នាក់ រថយន្តចំនួន០១គ្រឿងម៉ូតូចំនួន២គ្រឿង ចូលតួមចុះអនុវត្តតាមបទបញ្ជា ជាលទ្ធផលឃាត់ខ្លួនជនសង្ស័យបានចំនួន០៨នាក់។១.ឈ្មោះ សុះ ស្លេះ ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិទី៣ ឃុំ កំពង់ទ្រាស ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ ២.ឈ្មោះ ស៊ុយ សុវិទូរ្យ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិបឹងស្នាយ សង្កាត់សំបួរមាសក្រុងកំពង់ចាម ខេត្តកំពង់ចាម។៣.ឈ្មោះ ថន វុត្ថា ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិទន្លេបិទ ឃុំទន្លេរបិទ ស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំ។

៤.ឈ្មោះ ហែម ចិត្រា ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិជីរោទិ៍ ឃុំជីរោទិ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។៥.ឈ្មោះ វង់ សុីមិន ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិរកាធំ ឃុំជីរោទិ៍ទី១ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ៦. ឈ្មោះ ហេង ធារ៉ា ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិអូរឈ្លើង ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។៧.ឈ្មោះ មុឺន វីរៈ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិក្រឡោង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។៨.ឈ្មោះ អេង សីហា ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិក្រឡោង ឃុំជ្រៃវៀន ស្រុកព្រៃឈរខេត្តកំពង់ចាម។

ដកហូតវត្ថុតាងរួមមាន: –ទូរសព្ទដៃចំនួន០៣គ្រឿង។
ម្សៅក្រាមសថ្លាចំនួន០១កញ្ចប់ ទម្ងន់០.៥៤ក្រាម។–សម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន។នឹងធ្វើតេស្តទឹកម៉ូតវិជ្ជមានទាំង០៨នាក់(+)។លុះដល់វេលាម៉ោង០៦:១៥នាទី ថ្ងៃទី១៧ ខែឆ្នាំដដែលកម្លាំងជំនាញបានចុះទៅដល់ចំណុចភូមិថ្មគោល ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាមបន្តរឃាត់ខ្លួនបក្ខពួកជនសង្ស័យបានចំនួន០៣នាក់ទៀត។៩. ឈ្មោះ ផាត សុភ័ក្រ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិខែលជ័យ ឃុំអូស្វាយ ស្រុកំពង់សៀមខេត្តកំពង់ចាម។១០. ឈ្មោះ ខា សុខឡា (ហៅ ខ្លា) ភេទប្រុស អាយុ១៩ រស់នៅភូមិថ្មគោល ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។១១. ឈ្មោះ ម៉ែន សំណាង (ហៅ ពេជ្រ) ភេទស្រី អាយុ២០ឆ្នាំ រស់នៅភូមិចុងថ្នល់ទី១ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

 ដកហូតវត្ថុតាងរួមមាន:  –ទូរស័ព្ទដៃចំនួន០១គ្រឿង។
ម្សៅក្រាមសថ្លាចំនួន០១កញ្ចប់ទម្ងន់០.១៤ក្រាម។សម្ភារប្រើប្រាស់ថ្នាំញៀនមួយចំនួន។សរុបការឃាត់ខ្លួន និង ដកហូតវត្ថុតាង រួមមាន: ឃាត់ខ្លួនជនសង្ស័យចំនួន ១១នាក់។ម្សៅក្រាមសថ្លាចំនួន០២កញ្ចប់ទម្ងន់ ០.៦៨ក្រាម។ទូរស័ព្ទដៃចំនួន០៤គ្រឿង។សម្ភារប្រើប្រាស់ថ្នាំញៀនមួយចំនួន។បច្ចុប្បន្នជនសង្ស័យបានបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាមដើម្បីចាត់ការតាមនីតិវិធីតាមច្បាប់។ពាក់ព័ន្ធនិងករណីនេះដែរ ប្រជាពលរដ្ឋក្នុងក្រុងកំពង់ចាម មានការសាទរ ចំពោះកិច្ចប្រតិបត្តិការនេះយ៉ាងខ្លាំង ដែលកន្លងមកពួកគាត់តែងតែមានការព្រួយបារម្ភ ពីអនាគតបងប្អូនកូនចៅគាត់ ទាំងអ្នកប៉ះពាល់អាចលត់ដំបន្សាបកែខ្លួន និងអ្នកដែលរួចផុតអាចជៀសឆ្ងាយពីបញ្ហាករណីក្មេងទំនើងនិងគ្រឿងញៀននេះ។



















No comments:

Post a Comment

Pages