អំណោយរបស់ឯកឧត្តម ហ៊ុន ម៉ានិត ត្រូវបានយកទៅប្រគល់ជូនពលរដ្ឋ៧គ្រួសារ នៅឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

អំណោយរបស់ឯកឧត្តម ហ៊ុន ម៉ានិត ត្រូវបានយកទៅប្រគល់ជូនពលរដ្ឋ៧គ្រួសារ នៅឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់


(កំពង់ចាម)៖ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២នេះ លោក ហេង វុទ្ធី អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះស្រុកស្ទឹងត្រង់ និងជាប្រធានក្រុមការងារចុះជួយឃុំអារក្សត្នោត ព្រមទាំងសហការី បានចុះដល់មូលដ្ឋានភូមិគីឡូ៧ ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ដើម្បីនាំយកអំណោយរបស់ឯកឧត្តម ហ៊ុន ម៉ានិត ប្រធានក្រុមការងារចុះជួយស្រុកស្ទឹងត្រង់ ចំនួន០៧គ្រួសារ។

ក្នុងនោះ មួយគ្រួសារ ទទួលបាន អង្ករ ចំនួន០១បេ ស្មើនឹង២០គីឡូក្រាម, ទឹកត្រី ចំនួន០១យួរ, ទឹកស៉ីអ៉ីវ ចំនួន ០៣ដប, ប្រេងឆា ចំនួន០១ដប, ត្រីខ ចំនួន០៤កំប៉ុង និងថវិកាចំនួន២០,០០០រៀល។បន្ថែមពីលើនេះលោក ហេង វុទ្ធី និងក្រុមការងារ បានឧបត្ថម្ភថវិការ ចំនួន១,០០០,០០០រៀល ជូនដល់អ្នកសង្កេតការណ៍ ការពិនិត្យ និងចុះឈ្មោះបោះឆ្នោត និងបានឧបត្ថម្ភអង្ករចំនួន០២បេ ស្មើនឹង១០០គីឡូក្រាម និងថវិកាចំនួន២៥០,០០០រៀល ជូនដល់វិហារឥស្លាម សម្រាប់ចិញ្ចឹមចលនាបក្ស។

ក្នុងឱកាសនោះ លោក ហេង វុទ្ធី និងសហការី ក៏បានចុះសាកសួរសុខទុក្ខសមាជិកគណបក្សតាមខ្នងផ្ទះ, ពង្រឹងការធ្វើបច្ចុប្បន្នភាពសមាជិកបក្សឲ្យបានល្អប្រសើរ, ពិនិត្យមើលអត្តសញ្ញាណប័ណ្ណសមាជិក ដែលហួសសុពលភាព ត្រូវប្តូរថ្មីសម្រាប់ត្រៀមបោះឆ្នោតនាពេលខាងមុខ និងពិនិត្យមើលការកសាងសមាជិកបក្សថ្មីផងដែរ៕
























No comments:

Post a Comment

Pages