កំពត៖ កាស៊ីណូ សុខ គឹមម៉េង មានអាជ្ញាប័ណ្ណត្រឹមត្រូវ ចេញពីអគ្គលេខាធិការដ្ឋាន គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ? ប៉ុន្តែម្ចាស់កាស៊ីណូ សុខ គឹមម៉េង
ត្រូវបានគេសង្ស័យថា បានបើកដៃអោយជនជាតិខ្មែរ ប្រមូលផ្តុំក្បាលគ្នាចូលទៅលេងល្បែងស៊ីសងជល់មាន់ និងអាប៉ោង ដោយស្រែកហ៊ោរកញ្ជ្រៀវអឺងកង (ពោល)ដោយពួកគេបានភ្នាល់ដាក់លុយរាប់លានរៀលក្នុងមួយគូរៗ ដោយពួកគេហាក់គ្មានញញើតច្បាប់ ថែមទាំងផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែនទៀតផង។
សូមជម្រាបថា? កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន បានចេញបទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់ឧ្យខាងតែបាន។ សម្តេចតេជោហ៊ុនសែន បានបញ្ជាក់យ៉ាងច្បាស់ដាច់ណាត់ទៀតថា អាជ្ញាធរនិងសមត្ថកិច្ចស្រុក ក្រុង ខេត្តណា ដែលមិននាំគ្នាទប់ស្កាត់និងបង្ក្រាប បទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ? អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។
សូមជម្រាបថា?កាស៊ីណូ សុខ គឹមម៉េង មានទីតាំងស្ថិតនៅក្នុងភូមិទាន់ហន់ ឃុំព្រែកគឹស ស្រុកកំពង់ត្រាច ខេត្តកំពត ក្នុងនោះមហាជន បានដាក់ការសង្ស័យថា?អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ
ដឹកនាំដោយលោកសេង សុគុន្ធចាត់ អធិការស្រុកកំពង់ត្រាច និងលោកអូន ខន ចៅហ្វាយស្រុកកំពង់ត្រាច កំពុងតែនាំគ្នារក្សាភាពស្ងៀមស្ងាត់ ចំពោះបនល្បែងកាស៊ីណូខាងលើនេះ ដោយផ្គើន មិនអនុវត្តន៌តាមការណែនាំ របស់អគ្គលេខាធិការដ្ឋាន គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ក្នុងនោះស្ថាប័នមួយនេះ មិនតម្រូវអោយមានជនជាតិខ្មែរចូលទៅលេងជាដាច់ខាត។
សូមជម្រាបថា ករណីលោកអូន ខន និង លោកសេង សុគុន្ធចាត់ បានរក្សាភាពស្ងៀមស្ងាត់មិនអនុវត្តន៌ តាមការណែនាំរបស់អគ្គលេខាធិការដ្ឋាន គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ជាពិសេសផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែននោះ សង្ស័យតែអស់លោក អាចត្រូវថ្នាំសណ្តំ ឬទទួលលាភទទួលជ័យ ពីម្ចាស់បនល្បែងកាស៊ីណូខាងលើនេះ អស់ហើយមើលទៅ ទើបបានជារក្សាភាពស្ងៀមស្ងាត់មិនអនុវត្តន៌ តាមការណែនាំរបស់អគ្គលេខាធិការដ្ឋាន គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ពិសេសបទបញ្ជាររបស់សម្តេចតេជោហ៊ុនសែន ស្តីពីការទប់ស្កាត់បទល្មើសល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងប្រទេសកម្ពុជា។
មហាជនសូមអំពាវនាវដល់ លោកម៉ៅ ច័ន្ធ មធុរិទ្ធ ស្នងការខេត្តកំពត ពិសេសលោកម៉ៅ ធនិន ចៅហ្វាយខេត្តកំពត សូមមេត្តាចាត់វិធានការ តាមផ្លូវច្បាប់ ចំពោះបនល្បែងកាស៊ីណូខាងលើនេះ ដែលគេសង្ស័យថា?បានបើកដៃអោយជនជាតិខ្មែរ ចូលទៅលេង យ៉ាងអនាធិបតេយ្យជាទីបំផុត ជាពិសេសសូមមានវិធានការទៅលើអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ ដែលកំពុងតែនាំគ្នាផ្គើន និងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែន។
Home
Unlabelled
ម្ចាស់ កាស៊ីណូ សុខ គឹមម៉េង សង្ស័យបើកដៃអោយជនជាតិខ្មែរចូលទៅលេងល្បែងស៊ីសង ចំណែកលោកអូន ខន និងលោកសេង សុគុន្ធចាត់ បានរក្សាស្ងៀមស្ងាត់ ផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែន
Share This
About Sundaytvonline.com
Subscribe to:
Post Comments (Atom)
No comments:
Post a Comment