អយ្យការអមសាលាដំបូងខេត្តកំពង់ចាម ប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងទិសដៅសម្រាប់អនុវត្តឆ្នាំ២០២៣! - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

អយ្យការអមសាលាដំបូងខេត្តកំពង់ចាម ប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងទិសដៅសម្រាប់អនុវត្តឆ្នាំ២០២៣!

កំពង់ចាម៖ នារសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ សាលាដំបូងនិងអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានកិច្ចប្រជុំស្តីអំពីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០២៣។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមប្រធានសាលាដំបូងនិងចៅក្រមនៃសាលាដំបូងខេត្តកំពង់ចាម ឯកឧត្តមព្រះរាជអាជ្ញានិងព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម លោកប្រធានលេខាធិការដ្ឋាន អនុប្រធាន លេខាធិការដ្ឋានក្រឡាបញ្ជីនិងមន្រ្តីលេខាធិការដ្ឋានទាំងអស់ខេត្តកំពង់ចាម។

សូមបញ្ជាក់ថាកិច្ចប្រជុំរៀបចំឡើងនៅសាលាដំបូងខេត្ត បើតាមខ្លឹមសារកិច្ចការងារសាលាដំបូងបានធ្វើឡើងឲ្យបានល្អប្រសើរជាងមុន តាមលក្ខណៈជាក់ស្ដែងថែមទៀត និងជំរុញឲ្យចំណាត់ការលើរឿងក្តីទាំងសំណុំរឿងព្រហ្មទណ្ឌ សំណុំរឿងរដ្ឋប្បវេណីសំណុំរឿងតាមឯកសារអនុវត្តដោយបង្ខំ និងការអនុវត្តទណ្ឌកម្មព្រហ្មទណ្ឌតាមអំណាច នៃសេចក្តីសម្រេចស្ថានភាពទាំងអស់ឱ្យបានត្រឹមត្រូវតាមច្បាប់ និងឱ្យទាន់ពេលវេលា។

និងដើម្បីជំរុញឲ្យចំណាត់ការរឿងក្តីផ្ដល់នូវអាទិភាព ចាត់ការឲ្យបានឆាប់ទាន់ពេលវេលាលើសំណុំរឿងព្រហ្មទណ្ឌ ដែលទាក់ទិនកុមារទំនាស់នឹងច្បាប់និងស្ត្រី ជាពិសេសសំណុំរឿងគ្រឿងញៀន ត្រូវជំរុញឲ្យចៅក្រមអាសនៈ និងចៅក្រមអយ្យការ ក្រឡាបញ្ជី មន្ត្រីរដ្ឋបាលសាលាដំបូង និងអយ្យការទាំងអស់ ឲ្យលើកកម្ពស់សមត្ថភាពយល់ដឹងអនុវត្តក្រមសីលធម៌វិជ្ជាជីវៈវិន័យការងារឱ្យបានត្រឹមត្រូវ និងឈ្វែងយល់ឱ្យបានស៊ីជម្រៅបន្ថែមទៀត នូវរាល់អត្ថបទច្បាប់ទាក់ទងវិស័យយុត្តិធម៌ដើម្បីធានាការអនុវត្តឲ្យបានត្រឹមត្រូវ។

បន្ថែមលើសពីនេះត្រូវចុះពិនិត្យបញ្ជីចុះបណ្ដឹងបញ្ជីឃាត់ខ្លួននៅអង្គភាពនគរបាលយុត្តិធម៌ និងចុះត្រួតពិនិត្យប្រចាំខែដល់ពន្ធនាគារដោយចៅក្រមអយ្យការ និងជំរុញឲ្យអនុវត្តប្រាក់ពិន័យក្នុងរឿងព្រហ្មទណ្ឌឲ្យអស់លទ្ធភាព តាមអំណាច នៃសេចក្តីសម្រេចស្ថាពររបស់តុលាការព្រហ្មទណ្ឌ និងកំណត់ពេលវេលាប្រជុំមួយជាក់លាក់រវាងមន្ត្រីនគរបាលយុត្តិធម៌ អង្គការ អយ្យការ និងអង្គការតុលាការដើម្បីដោះស្រាយការងារប្រឈម៕

        






















No comments:

Post a Comment

Pages