ភ្នំពេញ៖កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀនបានបេីកប្រតិបត្តិការបង្ក្រាបក្រុមឧក្រិដ្ឋជនគ្រឿងញៀន ហេីយត្រូវបានក្រុមឧក្រិដ្ឋជនបាញ់រះមកលេីសមត្ថកិច្ចបណ្តាលអោយស្លាប់ ១នាក់ចំណែកក្រុមជនល្មេីសចំនួន៣នាក់ត្រូវបានឃាត់ខ្លួន ករណីនេះ បានកេីតឡេីងនៅតាមបណ្តោយផ្លូវព្រៃស ខណ្ឌដង្កោ កាលពីវេលាម៉ោងជាង ៧យប់ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២។ សមត្ថកិច្ចដែលស្លាប់ឈ្មោះ មិច ឆាយភីវ័យតួនាទីនាយរងការិយាល័យផ្សព្វផ្សាយអប់រំ នៃមន្ទីរប្រឆាំងគ្រឿងញៀន។
លោក ជាង ហុកសែ អធិការរងនគរបាលខណ្ឌដង្កោ ទទួលផែនយុត្តិធម៌ បានបញ្ជាក់ថាករណីនេះ គឺសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀន បានឡើងប្រកាសតាមវិទ្យុទាក់ទង អោយកម្លាំងសមត្ថកិច្ច ពង្រាយកម្លាំងជួយតាមឃាត់រថយន្តក្រុមជនសង្ស័យមួយក្រុម ម៉ាកអាល់ហ្វាត ពណ៌ស ពាក់ស្លាកលេខ 0365 បន្ទាប់ពីក្រុម ទាំងនោះ មានការផ្ទុះអាវុធជាមួយសមត្ថកិច្ច ពេលចុះបង្ក្រាបគ្រឿងញៀន ។
លុះសមត្ថកិច្ចខាងមន្ទីរ ដេញរថយន្តខាងលើ រហូតដល់ចំណុចស្តុបផ្លូវ៦០ម៉ែត្រ កែង៥០ម៉ែត្រ ក៏ត្រូវសមត្ថកិច្ច ខណ្ឌដង្កោ ជួយស្ទាក់ឃាត់បានតែម្តង ដោយឃាត់បានមនុស្ស ០៣នាក់។
Share This
About Sundaytvonline.com
Subscribe to:
Post Comments (Atom)
No comments:
Post a Comment