កម្លាំងអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ធ្វេីការល្បាតតាមភូមិសាស្រ្តក្នុងមូលដ្ឋានខេត្តប៉ៃលិន - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

កម្លាំងអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ធ្វេីការល្បាតតាមភូមិសាស្រ្តក្នុងមូលដ្ឋានខេត្តប៉ៃលិន


ប៉ៃលិន៖ នៅយប់ថ្ងៃអង្គារ ១២ រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ នៅវេលាម៉ោង ១៩.០០នាទី ដោយមានការណែនាំពី លោកឧត្តមសេនីយ៍ទោ សេង សុគន្ធស្នងការនៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន។

 លោកឧត្តមសេនីយ៍ត្រី ផាន់ ចាន់ណារ៉ា ស្នងការរង ទទួលជំនួយការដឹកនាំការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា បានដឹកនាំកម្លាំងអន្តរាគមន៍ សហការជាមួយកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ចុះល្បាតតាមភូមិសាស្រ្តខេត្តប៉ៃលិន ដេីម្បីការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕

សូមជម្រាបថា កន្លងមកក៌ដូចជាក្នុងពេលបច្ចុប្បន្ន ប្រជាពលរដ្ឋ នៅក្នុងខេត្តប៉ៃលិន តែងតែនាំគ្នាកោតសរសើរពីស្នាដៃ លោកសេង សុគន្ធ ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ដែលតែងតែយកចិត្តទុកដាក់ខិតខំប្រឹងប្រែង ការពារសន្តិសុខនិងសុវត្ថភាពជូនប្រជាពលរដ្ឋនៅក្នុងខេត្តប៉ៃលិន (ពោល).ដើម្បីអនុវត្តន៍នូវគោលនយោបាយភូមិឃុំមានសុវត្ថភាពទាំង៧ចំណុច របស់រាជរដ្ឋាភិបាលកម្ពុជា។














No comments:

Post a Comment

Pages