លោកឧត្តមសេនីយ៍ត្រី អ៊ុក ម៉ាប់ តំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ បានដឹកនាំមន្ត្រីក្រោមឱវាទ ចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកថវិកាសមាគមមិត្តនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនប្រគល់ជូនមន្រ្តីនគរបាលដែលមានជម្ងឺចំនួន ០៣រូប - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

លោកឧត្តមសេនីយ៍ត្រី អ៊ុក ម៉ាប់ តំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ បានដឹកនាំមន្ត្រីក្រោមឱវាទ ចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកថវិកាសមាគមមិត្តនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនប្រគល់ជូនមន្រ្តីនគរបាលដែលមានជម្ងឺចំនួន ០៣រូប


ប៉ៃលិន៖ នៅថ្ងៃសុក្រ ១កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ នៅវេលាម៉ោង ១១:០០នាទី លោកឧត្តមសេនីយ៍ត្រី អ៊ុក ម៉ាប់ ស្នងការរង ផែនការងារធនធានមនុស្ស តំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន។

បានដឹកនាំមន្ត្រីក្រោមឱវាទ ចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកថវិកាសមាគមមិត្តនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ប្រគល់ជូនមន្រ្តីនគរបាលដែលមានជម្ងឺចំនួន ០៣រូប មានឈ្មោះដូចខាងក្រោម៖
១.លោកស្រីវរសេនីយ៍ត្រី យ៉េង លាភា ឋាន: នាយការិយាល័យសុខាភិបាល(ស្តីទី) គ្រោះថ្នាក់រលាកទឹកក្តៅពេញខ្លួនរបួសធ្ងន់ធ្ងរ កាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២២ បច្ចុប្បន្នកំពុងសម្រាកព្យាបាលជម្ងឺនៅផ្ទះ។

២.លោកវរសេនីយ៍ត្រី ជា រ៉ាវឿន ឋាន: នាយផ្នែកផ្សព្វផ្សាយអប់រំ រូបភាព និងដំណឹង មានជម្ងឺភ្នែកឡើងបាយ(វះកាត់រួច) កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ បច្ចុប្បន្នកំពុងសម្រាកព្យាបាលជម្ងឺនៅផ្ទះ។៣.លោកអនុសេនីយ៍ឯក ថី អៀន ឋាន: នាយរងផ្នែកសន្តិសុខ នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍(របួសមធ្យម) កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ បច្ចុប្បន្នកំពុងសម្រាកព្យាបាលជម្ងឺនៅក្នុងអង្គភាព។

ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី អ៊ុក ម៉ាប់ ក៏បានពាំនាំពាក្យផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ លោកឧត្តមសេនីយ៍ ស្នងការ និងអោយព្យាយាមខិតខំ ស្ដាប់ការណែនាំ និងហូបថ្នាំតាមវេជ្ជបញ្ជា ដេីម្បីអោយឆាប់បានជាសះស្បេីយ ៕






No comments:

Post a Comment

Pages