ក្លឹបកម្សាន្តជីហោ789F នៅចំនុចកោះពេជ្រ សង្ស័យបង្កប់គ្រឿងញៀន(គ្រវី) ខណះអស់លោកអាជ្ញាធរ និងសមត្ថកិច្ច ខណ្ឌចំការមន បានរក្សាភាពស្ងៀមស្ងាត់ មិនអនុវត្ថនូវគោលនយោបាយ ភូមិសង្កាត់ទាំង៧ចំនុច របស់រាជរដ្ឋាភិបាលកម្ពុជា - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

ក្លឹបកម្សាន្តជីហោ789F នៅចំនុចកោះពេជ្រ សង្ស័យបង្កប់គ្រឿងញៀន(គ្រវី) ខណះអស់លោកអាជ្ញាធរ និងសមត្ថកិច្ច ខណ្ឌចំការមន បានរក្សាភាពស្ងៀមស្ងាត់ មិនអនុវត្ថនូវគោលនយោបាយ ភូមិសង្កាត់ទាំង៧ចំនុច របស់រាជរដ្ឋាភិបាលកម្ពុជា


ភ្នំពេញ៖ក្លឹបកម្សាន្តយីហោ 789F ស្ថិតនៅចំណុចកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កំពុងតែបើកដំណើរការយ៉ាងរលូន ក្នុងនោះគេមានការសង្ស័យថា? ក្លឹបកម្សាន្តយីហោ 789F ទំនងមានការលួចលាក់ បង្កប់គ្រឿងញៀន (គ្រវី)ដើម្បីពង្វក់យុវជន និងយុវនារី អោយឆ្កួតវង្វេងទៀតផង។ មហាជននៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន មានការព្រួយបារម្ភចំពោះ កូនចៅរបស់គាត់ជាខ្លាំង ដែលពួកគេកំពុងតែភ្លើតភ្លើន នាំគ្នាពពាក់ពពូន ចូលទៅក្នុងក្លឹបកម្សាន្តយីហោ789F។

មហាជនបានសំណូមពរដល់ លោកសថេត ស្នងការក្រុងភ្នំពេញ និងលោកឃួង ស្រេង ចៅហ្វាយក្រុងភ្នំពេញ សូមមេត្តាចាត់មន្ត្រីអធិការកិច្ចមួយក្រុម ដើម្បីចុះមកបើកការណ៌សើបអង្កេត ចំពោះក្លឹបកម្សាន789 F ដែលគេមានការសង្ស័យថា បានលួចលាក់បង្កប់គ្រឿងញៀន(គ្រវី) ខណះពេលដែលអស់លោកអជ្ញាធរ និងសមត្ថកិច្ចខណ្ឌចំការមន បាននាំគ្នារក្សាភាពស្ងៀមស្ងាត់ មិនអនុវត្តនូវគោលនយោបាយភូមិសង្កាត់មានសុវត្ថភាពទាំង៧ចំនុចរបស់រាជរដ្ឋាភិបាលកម្ពុជា។

មហាជន បានលើកឡើងបន្តទៀតថា?មូលហេតុដែលអស់លោកអាជ្ញាធរ និងសមត្ថកិច្ចខណ្ឌចំការមន បានរក្សាភាពស្ងៀមស្ងាត់ចំពោះក្លឹបកម្សាន្តយីហោ789 F (ពោល)មិនអនុវត្ថនូវគោលនយោបាយភូមិសង្កាត់ មានសវត្ថភាពទាំង៧ចំនុច របស់រាជរដ្ឋាភិបាលកម្ពុជា សង្ស័យទីតាំងក្លឹបកម្សាន្ត789 F ទំនងអាចជាឆ្នាំងបាយរបស់អស់លោកផងក៌មិនដឹង? ទើបបានជាអស់លោក នាំគ្នារក្សាភាពស្ងៀមស្ងាត់ មិនចាត់វិធានការណ៌តាមផ្លូវច្បាប់ ចំពោះក្លឹបកម្សាន្ត789F តាមអនុសាសន៌របស់ប្រមុខថ្នាក់ដឹកនាំ។



No comments:

Post a Comment

Pages