(ភ្នំពេញ)៖ លោកសុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម និងភរិយា ព្រមទាំងក្រុមគ្រួសារ បានផ្ញើសារលិខិតគោរពជូនពរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួប ៤៧ឆាំ្ន នៃចំណងអាពាហ៍ពិពាហ៍។
នៅក្នុងឱកាសដ៏សិរីមង្គលលាភិរម្យប្រសើរថ្លៃថ្លានៃខួប៤៧ឆ្នាំ នៃចំណងអាពាហ៍ពិពាហ៍របស់ សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលប្រព្រឹត្តនៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣ យើងខ្ញុំទាំងអស់គ្នា សូមសម្ដែងនូវសេចក្តីអំណរសាទរដ៏ស្មោះអស់ពីដួងចិត្ត និងសូមបួងសួងដល់ទេវតា សូមប្រសិទ្ធពរជ័យដល់ ចំណងអាពាហ៍ពិពាហ៍ ឱ្យកាន់តែផ្អែមល្ហែម ត្រជាក់ត្រជុំដូចទឹកអម្រឹត និងសូមប្រោះព្រំនូវសព្ទសាធុការពរបវរសួស្ដី សិរីមង្គល វិបុលសុខ មហាប្រសើរ ចូលមានដល់ សម្ដេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមប្រកបដោយ សុខភាពបរិបូរណ៍ កម្លាំងពលំមាំមួន អាយុយឺនយូរ និងប្រាជ្ញាឈ្លាសវៃ ដើម្បីដឹកនាំនាវាកម្ពុជា ឱ្យកាន់តែជោគជ័យថែមទៀត ក្នុងបេសកកម្មដ៏ឧត្តុង្គឧត្តមជូន ជាតិមាតុភូមិ និងប្រជាជនកម្ពុជា។
ឆ្លៀតក្នុងឱកាសដ៏នក្ខត្តឫក្សវិសេសវិសាលនេះ យើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថបួងសួងដល់គុណព្រះរតនត្រ័យ និងវត្ថុស័ក្កិសិទ្ធិទាំងឡាយគ្រប់ទិសទី សូមជួយតាមថែរក្សា និងជួយជ្រោមជ្រែងប្រោះព្រំ សម្តេចតេជោនាយករដ្ឋមន្ត្រី និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រីជាទីស្រឡាញ់ទាំងអស់ សូមសមប្រកបដោយពុទ្ធពរដ៏ប្រសើរថ្លៃថ្លាទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ ជានិច្ចនិរន្តរ៍ កុំបីឃ្លៀងឃ្លាតឡើយ៕
Post Top Ad
Your Ad Spot
Home
Unlabelled
លោកសុធា ពិសិដ្ឋ និងភរិយា ព្រមទាំងក្រុមគ្រួសារ ផ្ញើសារលិខិតអបអរសាទរ និងគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសខួប៤៧ឆ្នាំ នៃចំណងអាពាហ៍ពិពាហ៍
Share This
About Sundaytvonline.com
Subscribe to:
Post Comments (Atom)
សុខភាពនិងសម្រស់
8/សុខភាពនិងសម្រស់/grid-big
No comments:
Post a Comment