ករណីជំពាក៎លុយ១១ ៥០០ដុល្លារ ត្រូវបានអ្នកស្រីសួន រត្ថា ប្តឹងបុគ្គលនេត តឿន ទៅសាលាសង្កាត់គោករកា ដើម្បីអោយជួយដោះស្រាយ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

ករណីជំពាក៎លុយ១១ ៥០០ដុល្លារ ត្រូវបានអ្នកស្រីសួន រត្ថា ប្តឹងបុគ្គលនេត តឿន ទៅសាលាសង្កាត់គោករកា ដើម្បីអោយជួយដោះស្រាយ


ភ្នំពេញ៖ករណីជំពាក់លុយ ចំនួន១១ ៥០០ដុល្លារ ក្នុងអំឡុងថ្ងៃទី១២ខែកក្កដាឆ្នាំ២០២១ ដែលមានម្ចាស់បំណុលអ្នកស្រីសួន រត្ថា និងចុងបំណុលគឺបុគ្គលនេត តឿន ។យោងតាមពាក្យបណ្តឹងរបស់អ្នកស្រីសួន រត្ថា ភេទស្រី រស់នៅភូមិជំរៅ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ចុះថ្ងៃទី០៩ខែមករាឆ្នាំ២០២៣ បានដាក់លិខិតមួយច្បាប់ នៅក្នុងសង្កាត់គោករកាដើម្បីប្តឹងបុគ្គលនេត តឿន ជំពាក់លុយចំនួន១១ ៥០០ដុល្លារ ក្នុងអំឡុងថ្ងៃទី១២ខែកក្កដាឆ្នាំ២០២១។

នៅក្នុងកម្មវត្ថុ៖អ្នកស្រីសួន រត្ថា បានលើកឡើងថា? ដោយបុគ្គលឈ្មោះនេត តឿន បានជំពាក់លុយនាងខ្ញុំថ្លៃទិញដី ចំនួន១១ ៥០០ដុល្លារ(មួយម៉ឺន មួយពាន់ ប្រាំរយដុល្លារអាមេរិក)ដោយសន្យារយះពេល០៥ខែ គិតចាប់ពីថ្ងៃទី១២ខែកក្កដាឆ្នាំ២០២១ដល់ថ្ងៃទី១២ខែធ្នូឆ្នាំ២០២១សងគ្រប់ចំនួន។នៅក្នុងពាក្យបណ្តឹងដ៍ដែរនោះ?អ្នកស្រីសួន រត្ថា បានលើកឡើងទៀតថា?ប៉ុន្តែឥលូវនេះ បុគ្គលនេត តឿន មិនបានសង ហើយថែមទាំងគេចខ្លួន ទាក់ទងលែងបាន ដោយអ្នកស្រីសួន រត្ថា សំណូមពរអោយ បុគ្គលនេត តឿន ចេញមុខដោះស្រាយ។

ពាក់ព័ន្ធជុំវិញករណី រងការចោទប្រកាន់ខាងលើនេះ បុគ្គលនេត តឿន បណ្តាញសារព័ត៌មានយើងខ្ញុំ មិនអាចទំនាក់ទំនង សួម
ការបំភ្លឺលំអិតបានទេ?ដោយសារតែទូរស័ព្ទទាក់ទងមិនចូល។ទោះជាយ៉ាងណា មហាជន នៅក្នុងសង្កាត់គោករកា រង់ចាំមើលការដោះស្រាយ របស់លោក សាំង ស៊ិន ចៅសង្កាត់គោករកា អាចមានប្រសិទ្ធភាព ក្នុងការសម្របសម្រួល និងដោះស្រាយជូនអ្នកស្រីសួន រត្ថា ប្រកបដោយជោគជ័យដែរឬទេ?ខណះពេលដែលបុគ្គលនេត តឿន បានគេចខ្លួនបាត់ហើយនោះ?។

មហាជនខាងលើបានលើកឡើងទៀតថា? បើសិនណាបុគ្គលនេត តឿន មិនចូលខ្លួនដោះស្រាយ នៅចំពោះមុខអាជ្ញាធរសង្តាត់គោរកាទេ? សំណុំរឿងនេះអាជ្ញាធរសង្កាត់គោករកា អាចនិងបញ្ជូនទៅតុលាការ ខណះនោះសំណុំរឿងនេះ អាចនិងក្លាយទៅជាសំណុំរឿងព្រហ្មទណ្ឌ ពេលនោះបុគ្គលនេត តឿន កាន់តែវីវរហើយ មានន័យថារឿងតូចអាចក្លាយជារឿងធំហើយ។


No comments:

Post a Comment

Pages