មហាជនបានសំណូមពរ ដល់លោកឈឿន សុចិត្ត សូមមានវិធានការ តាមផ្លូវច្បាប់ចំពោះមេបនល្បែងជល់មាន់នៅក្នុងបន្ទាយអង្គរក្ស ពោងលឿង ក្រុងតាខ្មៅ ដែលពួកគេកំពុងតែផ្គើននិងបទបញ្ជារបស់សម្តេចតេជោសែន - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

មហាជនបានសំណូមពរ ដល់លោកឈឿន សុចិត្ត សូមមានវិធានការ តាមផ្លូវច្បាប់ចំពោះមេបនល្បែងជល់មាន់នៅក្នុងបន្ទាយអង្គរក្ស ពោងលឿង ក្រុងតាខ្មៅ ដែលពួកគេកំពុងតែផ្គើននិងបទបញ្ជារបស់សម្តេចតេជោសែន



កណ្តាល)៖ ប្រភពច្បាស់ការណ៍ បានអះអាងថា៖មានការលួចបើកសង្វៀនជល់មាន់ខ្នាតយក្ស នៅក្នុង”បន្ទាយអង្គរក្ស ពោងលឿង”ស្ថិតនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ប៉ុន្តែករណីនេះត្រូវបានលោក យី វណ្ណដា អធិការក្រុងតាខ្មៅ បដិសេធ ចំពោះក្រុងអ្នកសារព័ត៌មាន។

ប្រភពបានបន្តថា៖ក្រុមអ្នកញៀនល្បែងបានផ្តុំក្បារគ្នាចូលទៅលេង ភាគច្រើនជាកងកម្លាំងអង្គរក្ស មន្ត្រីសមត្ថកិច្ច អ្នករកស៊ីធំៗនិងអ្នកមានលុយ.!។ដោយពួកគេ ភ្នាល់ចាក់លុយក្នុងមាន់ជល់១គូៗ ចាប់ពី១.០០០$(មួយពាន់ដុល្លារ)ទៅ១០.០០០$(មួយម៉ឺនដុល្លារ)ឯណោះ!។ប្រភពដដែលបន្តថាៈ ការបើកសង្វៀនបញ្ជល់មាន់ ខ្នាតធំ នៅក្នុង”បន្ទាយអង្គរក្ស ពោងលឿង”ស្ថិតនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល នេះដែរ ជាមធ្យមលេងក្នុង១សប្ដាហ៍២ថ្ងៃ គឺថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ! ។ក្រោយទទួលបានសេចក្ដីរាយការណ៍បែបនោះ នៅរសៀលថ្ងៃទី១៥.០១.២០២៣ សមត្ថកិច្ចប៉ូលិសក្រុងតាខ្មៅ បានចុះទៅពិនិត្យ ដោយអឺតចុះអឺតឡើង នៅតែខាងក្រៅរបង”បន្ទាយអង្គរក្ស ពោងលឿ”ដោយពុំបានចូលទៅមើលជាក់ស្ដែងខាងក្នុងបន្ទាយឡើយ រួចក៏ត្រឡប់មកវិញ.!។

ពាក់ព័ន្ធករណីនេះនៅព្រឹកទី១៦.០១.២០២៣ លោក យី វណ្ណដា អធិការក្រុងតាខ្មៅ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថាៈ ដំបូងលោកទទួលព័ត៌មានថាៈ មានការលេងល្បែងក្នុង”បន្ទាយអង្គរក្ស ពោងលឿង”។ប៉ុន្តែក្រោយឱ្យមន្ត្រី ចុះពិនិត្យគឺមិនមានការលេងល្បែងនោះទេ!។ចំពោះសំនួរថាៈ តើការចុះពិនិត្យនោះ បានចូលក្នុងបន្ទាយជាក់ស្ដែងឬទេ..?។លោកអធិការថាៈ មិនបានចូលពិនិត្យជាក់ស្ដែងទេ គឺនៅខាងក្រៅរបង ព្រោះមិនមានបទបញ្ជា ឬការអនុញ្ញាតឱ្យចូល!។ករណីនេះ គ្រាន់តែទៅអឺតឡឺម ឆ្វែលខាងក្រៅរបង លោក យី វណ្ណដាអះអាងថាៈមិនមានការបើកល្បែងទៅហើយ!។ទោះជាយ៉ាងណាក្ដី មជ្ឈដ្ឋានអ្នកច្បាប់ ក៏ដូចជាមហាជនទូទៅ សូមស្នើយ៉ាងទទូចដល់ នាយឧត្ដមសេនីយ៍ ហ៊ីង ប៊ុនហៀង មេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស សូមមេត្តាបើកការស្រាវជ្រាវ ដើម្បីចាត់វិធានការ លើមន្ត្រីក្រោមឱវាទមួយក្ដាប់តូច។

ពាក់ព័ន្ធនិងករណីខាងលើនេះ មហាជនបានសំណូមពរ ដល់លោកឈឿន សុចិត្ត ស្នងការខេត្តកណ្តាលសូមមានវិធានការតាមផ្លូវច្បាប់ចំពោះមេបនល្បែងជល់មាន់ខាងលើ ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ដែលពួកគេនាំគ្នាផ្គើននិងបទបញ្ជារបស់សម្តេចតេជោសែន ស្តីពីការទប់ស្កាត់និងបង្ក្រាបបទល្មើសល្បែងស៊ីសងនៅទូទាំងរាជធានីខេត្ត។


No comments:

Post a Comment

Pages