ខេតកណ្តាល ៖យោងតាមការចេញផ្សាយគេហទំព័រ www.mnspnews.asia បានបញ្ជាក់ថា? ម្ចាស់ហាង ពន្លឺជាប់ចិត្ត ដែលមានទីតាំងស្ថិតនៅភូមិថ្មី២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ម្ចាស់ហាង ពន្លឺជាប់ចិត្ត ត្រូវបានជនរងគ្រោះអះអាងថា បានប្រេីអំពេីហិង្សាលេីរូបរាងកាយ បង្ករបួសស្នាម ប្រមាថគំរាមអាយុជីវិត ដោយប្រេីប្រាស់អាវុធភ្ជង់ក្បាលគំរាមថា នឹងបាញ់សម្លាប់ចោល កាលពីវេលាម៉ោង ៨និង០០នាទីយប់ ថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០២៣កន្លងទៅ។ប្រភពពីយុវជនវ័យ ៣១ឆ្នាំមួយរូប រស់នៅក្រុងតាខ្មៅ បានថ្លែងប្រាប់អ្នកសារព័ត៌មានយើងថា ពីដំណេីរហេតុដែលឈានដល់ការប្រេីអំពេីហឹង្សា និងប្រមាថអាយុជីវិត យ៉ាងដូច្នេះថា ករណីនេះបាន"កេីតឡេីងនៅម៉ោង៨និង០០នាទីយប់,ខ្ញុំបាទបានជិះម៉ូតូមកដល់ចំណុចហាង"ពន្លឺជាប់ចិត្ត" ក៏បានប៉ះរថយន្តមួយគ្រឿង នៅមុខហាង"ពន្លឺជាប់ចិត្ត" បណ្ដាលឱ្យមានស្នាមឆ្កូតរថយន្តមួយគ្រឿងដែលគេទុកចតចោលនៅមុខហាង" ពេលនោះស្រាប់តែម្ចាស់ហាង"ពន្លឺជាប់ចិត្ត"គាត់ក៏ចេញមកសំឡុតគំរាមកំហែងខ្ញុំ ដកសោម៉ូតូខ្ញុំ និងមិនឱ្យខ្ញុំទៅណាទេ។
ពេលនោះខ្ញុំសុំជួបម្ចាស់រថយន្ត ប៉ុន្តែម្ចាស់ហាងមិនឱ្យខ្ញុំជួប ការដោះស្រាយនោះទេ,គឺគាត់ជាអ្នកអះអាងទទួលខុសត្រូវ ពេលនោះដែរខ្ញុំក៏ទាញទូរស័ព្ទថតហាងរបស់គាត់ ហេីយគាត់បានខឹងខ្ញុំ ហេីយបានក្រៀក ក ខ្ញុំចូលក្នុងហាងរបស់គាត់ រួចបានយកកាំភ្លេីងខ្លីមកភ្ជង់ក្បាលខ្ញុំ ថែមទាំងនិយាយថា"បាញ់ហ្អែងចោលឥលូវ,នៅពេលនោះខ្ញុំបានភ័យក៏សំពះសុំអង្វរគាត់ លុតជង្គង់នៅមុខគាត់ សុំទទួលខ្លួនខុសដែលជិះម៉ូតូបណ្ដាលឱ្យប៉ះពាល់រថយន្តនោះ,ពេលនោះដែរ ម្ចាស់ហាង ពន្លឺជាប់ចិត្ត នោះ ឱ្យខ្ញុំយកទូរស័ព្ទលុបវីដេអូដែលខ្ញុំបានថត ខ្ញុំក៏យល់ព្រមលុបខ្សែវីដេអូនោះ ទេីបម្ចាស់ហាងនោះអនុញ្ញាតឱ្យខ្ញុំបាទចាកចេញតែម្ដង។
តាមការបញ្ជាក់ពីប្រភពដ៏គួរឱ្យជឿជាក់បានប្រាប់ថា ថៅកែហាង "ពន្លឺជាប់ចិត្ត"មានឈ្មោះ ឌឿន ចាន់ដារ៉ា មានតួនាទីជាប៉ូលីសស័ក្ដិ៤ នៅស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ឋានៈនាយផ្នែករដ្ឋបាលសរុបនៃការិយាល័យគ្រប់គ្រងសន្តិសុខឯកជន និងមានលោកវរសេនីយ៍ឯក ស៊ឹម ប៊ុតបណ្ឌិត នាយការិយាល័យគ្រប់គ្រងសន្តិសុខឯកជន ជាមេកេីយ ដោយមានតួនាទីជាប៉ូលីសលោកស័ក្ដិ៤,ឌឿន ចាន់ដារ៉ា ប្រេីប្រាស់កាំភ្លេីងភ្ជង់ក្បាលជនស្លូតត្រង់ និងគំរាមបាញ់សម្លាប់មនុស្សចោល ដោយគ្មាន
ញញេីត និងប្រេីប្រាស់តួនាទីជាមន្ត្រីរាជការ កាងមុខជំនួញបេីកហាងផឹកស៊ី ដែលផ្ទុយនឹងច្បាប់ ស្ដីពីលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា។
សូមជម្រាបថា នេះមិនមែនជាលេីកទី១នោះទេ ដែលហាង "ពន្លឺជាប់ចិត្ត" មានរឿងអាស្រូវក្នុងប៉ុន្មានឆ្នាំមុននេះ, ផ្ទះសំណាក់ ពន្លឺជាប់ចិត្ត ត្រូវបានសារព័ត៌មានចុះផ្សាយការចុះបង្ក្រាបករណីជួញដូរផ្លូវភេទ និងបានឃាត់ខ្លួនម៉ែយ៉ែម និងរំដោះនារីរងគ្រោះបានជាច្រេីននាក់ ក្រោមការដឹកនាំដោយតំណាងអយ្យការ និងមន្ត្រីនគរបាលផងដែរ។មហាជននិងអង្គការសង្គមស៊ីវិល រង់ចំាមើលថា ក្នុងករណីដែលលោកប៉ូលីសស័ក្ដិ៤ រូបនេះ ដែលបានបង្កអំពេីហិង្សា,គំរាមកំហែង ,ភ្ជង់កាំភ្លេីងដាក់ក្បាលថានឹងបាញ់សម្លាប់ចោល តេីលោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល ចាត់ការរបៀបណាចំពោះមន្ត្រីក្រោមឱវាទរូបនេះ? ៕
Home
Unlabelled
ល្បីល្បាញ ថៅកែហាងផឹកស៊ី ពន្លឺជាប់ចិត្ត វ៉ៃ ច្របាច់ក និងគំរាមបាញ់សម្លាប់ចោល ទៅលើយុវជនម្នាក់ បង្កការភ្ញាក់ផ្អើលនៅក្រុងតាខ្មៅ" ខេត្តកណ្តាល
Share This
About Sundaytvonline.com
Subscribe to:
Post Comments (Atom)
No comments:
Post a Comment