កំពង់ធំ៖(ឈ្មោះវ៉ុន)បានលួចលាក់បើកសង្វៀនជល់មាន់
នៅចំណុច ភូមិត្រពាំងសង្កែ ឃុំគគីរធំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ខណះពេលអាជ្ញាធរស្រុកបារាយណ៌ បានរក្សាភាពស្ងៀមស្ងាត់ ផ្គើនមិនអនុវត្តតាមបទបញ្ជារបស់សម្តេចតេជោហ៊ុនសែន ស្តីពីការទប់ស្កាត់និងបង្ក្រាបបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទនៅទូទាំងរាជធានីខេត្ត។សូមជម្រាបថា កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានចេញបទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់ឧ្យខាងតែបាន សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ថា អាជ្ញាធរស្រុក ក្រុង ខេត្តណា ដែលមិនទប់ស្កាត់និងមិនបង្ក្រាប បទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ ! អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។
មហានជននៅក្នុង ភូមិត្រពាំងសង្កែ ឃុំគគីរធំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានលើកឡើងថា មូលហេតុដែលអស់លោកអាជ្ញាធរនិងសមត្ថកិច្ចស្រុកបារាយណ៌ បានរក្សាភាពស្ងៀមស្ងាត់ ចំពោះទីតាំងបនល្បែងស៊ីសង ខាងលើនេះ ហើយថែមទាំងផ្គើននិងបទបញ្ជា របស់សម្តេចតេជោហ៊ុនសែន ទៀតសោធន៌នោះ? សង្ស័យតែទីតាំងបនល្បែងស៊ីសងខាងលើនេះ សង្ស័យជាឆ្នាំងបាយ របស់អស់លោកអាជ្ញាធរនិងសមត្ថកិច្ច
ស្រុកបារាយណ៌ ទេដឹង? ទើបបានជាអស់លោកនាំគ្នា រក្សាភាពស្ងៀមស្ងាត់ ផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែន៕
ពាក់ព័ន្ធជុំវិញករណីខាងលើនេះ លោក ម៉ែន លី ស្នងការខេត្តកំពង់ធំ និងលោក ងួន រតនះ ចៅហ្វាយខេត្តកំពង់ធំ មិនខ្ចីលើកទូរស័ព្ទរបស់អ្នកសារព័ត៌មាន។បើយោងតាមច្បាប់នៃការបង្ក្រាបល្បែងសុីសង ជំពូក៣ ទោសបញ្ញត្តិ បានចែងក្នុងមាត្រា ៤ ជនណាលេងល្បែងសុីសង ជននោះត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីមួយមុឺនរៀល(១០.០០០) ដល់ ប្រាំមុឺនរៀល (៥០.០០០) ឬដាក់គុកពីមួយថ្ងៃដល់មួយខែ។ ក្នុងករណីមិនរាងចាល ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីប្រាំមុឺនរៀល(៥០.០០០)ដល់ប្រាំសែនរៀល(៥០០.០០០) និងដាក់គុកពីមួយខែដល់មួយឆ្នាំ។
មាត្រា៥ ត្រូវផ្តន្ទាទិសពិន័យជាប្រាក់ពីប្រាំលានរៀល
(៥.០០០.០០០) ដល់ម្ភៃលានរៀល (២០.០០០.០០០)
និងដាក់គុកពីមួយឆ្នាំដល់ប្រាំឆ្នាំ ចំពោះអ្នកបើកកន្លែងលេងល្បែងសុីសង អ្នកកាន់កាប់ល្បែងសុីសង អ្នកចាត់ចែងនិងភ្នាក់ងារសុីសង។ ក្នុងករណីពុំរាងចាលត្រូវផ្តន្ទាទោសពិន័យជាប្រាក់និងដាក់គុកខាងលើជាអតិបរមា។ នឹងមាត្រា ៦-៧-៨-៩-១០ និង១១ទៀតផង។
ឈ្មោះវ៉ុន)លួចលាក់ បើកលេងល្បែងស៊ីសង ជល់មាន់ នៅក្នុង ឃុំគគីរធំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ខណះលោកងួន រតនះ និងលោកម៉ែនលី មិនខ្ចីលើកទូរស័ព្ទ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment