ខេត្តកណ្តាល៖មហាជនបានសំណូមពរដល់លោកឈឿន សុចិត្ត ស្នងការខេត្តកណ្តាល និងលោកគង់ សោភ័ណ្ឌ ចៅហ្វាយខេត្តកណ្តាល សូមមានវិធានការណ៌ តាមផ្លូវច្បាប់ចំពោះទីតាំងល្បែងស៊ីសង មាន់ជល់ និងអាប៉ោង នៅចំណុចស្ពានលេខ២៩ ស្ថិតនៅក្នុងឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល ដែលកំពុងតែលួចលាក់ បើកលេង យ៉ាងអនាធិបតេយ្យ ជាទីបំផុត ខណះពេលដែលអស់លោកអាជ្ញាធរ និងសមត្ថកិច្ចស្រុកស្អាង កំពុងតែនាំគ្នារក្សាភាពស្ងៀមស្ងាត់ ផ្គើននិងបទបញ្ជា របស់សម្តេចតេជោហ៊ុនសែន ស្តីពីការទប់ស្កាត់ និងបង្ក្រាបបទល្មើសល្បែងស៊ីសង គ្រប់ប្រភេទ នៅទូទាំងរាជធានីខេត្ត។
សូមជម្រាបថា កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានចេញបទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់ឧ្យខាងតែបាន សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ថា អាជ្ញាធរស្រុក ក្រុង ខេត្តណា ដែលមិនទប់ស្កាត់និងមិនបង្ក្រាប បទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ ! អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។
មហាជន នៅក្នុងឃុំកោះ ខែល បានលើកឡើងថា?ទីតាំងល្បែងស៊ីសង ជល់មាន់ និងអាប៉ោងខាងលើ បានលួចលាក់បើកលេង អស់មួយរយះមកហើយ ក្នុងនោះអាជ្ញាធរ និងសមត្ថកិច្ចស្រុកស្អាង បានរក្សាភាពស្ងៀមស្ងាត់ ផ្គើននិងបទបញ្ជារបស់សម្តេចតេជជោហ៊ុនសែន ស្តីពីការទប់ស្កាត់បង្ក្រាបបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទ នៅទូទាំងរាជធានីខេត្ត (ពោ)សង្ស័យតែទីតាំងល្បែងស៊ីសងមាន់ជល់ និងអាប៉ោង ខាងលើនេះ សង្ស័យជាឆ្នាំងបាយ របស់អស់លោកអាជ្ញាធរ និងសមត្ថកិច្ចស្រុកស្អាងទេដឹង?។
មហាជន បានសំណូមពរដល់លោកឈឿន សុចិត្ត និងលោកគង់ សោ ភ័ណ្ឌ សូមមានវិធានការណ៌ តាមផ្លូវច្បាប់ ចំពោះទីតាំងល្បែងស៊ីសង ជល់មាន់ និងអាប៉ោង នៅក្នុងឃុំកោះខែល ខណះពេលដែល អស់លោកអាជ្ញាធរ និងសមត្ថកិច្ចស្រុកស្អាង រក្សាភាពស្ងៀមស្ងាត់ ផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែន
Subscribe to:
Post Comments (Atom)
No comments:
Post a Comment