ប្រជាពរដ្ឋចំនួន៤ភូមិ នៅក្នុងសង្កាត់ពងទឹក និងសង្កាត់ព្រៃវែង សំណូមពរ ដល់លោកស្រីគឹម ញឹប អភិបាលខណ្ឌដង្កោ មេត្តាអនុញ្ញាត្តិ អោយក្រុមហ៊ុនស៊ីម ចាន់មករា បន្តគំរោង ដាក់ប្រព័ន្ធលូ ដើម្បីរំដោះទឹក នៅក្នុងមូលដ្ឋានរបស់ពួកគាត់ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

ប្រជាពរដ្ឋចំនួន៤ភូមិ នៅក្នុងសង្កាត់ពងទឹក និងសង្កាត់ព្រៃវែង សំណូមពរ ដល់លោកស្រីគឹម ញឹប អភិបាលខណ្ឌដង្កោ មេត្តាអនុញ្ញាត្តិ អោយក្រុមហ៊ុនស៊ីម ចាន់មករា បន្តគំរោង ដាក់ប្រព័ន្ធលូ ដើម្បីរំដោះទឹក នៅក្នុងមូលដ្ឋានរបស់ពួកគាត់


ភ្នំពេញ ៖ លោក ស៊ីម ចាន់មករា ជាម្ចាស់ក្រុមហ៊ុន ម៉ៅការជីកដាក់ប្រព័ន្ធលូ នៅក្នុងភូមិ រោលជ្រូក ភូមិកំរៀង ស្ថិតក្នុងសង្កាត់ព្រៃវែង និងភូមិត្រពាំងសាលា ភូមិត្រាំដោក ស្ថិតក្នុងសង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ លោកស៊ីម ចាន់មករា បានបញ្ជាក់ថា? ប្រភេទលូតោន មានមុខកាត់០.៨ម៉ែត្រ បណ្តោយ ១ម៉ែត្រ និងដាក់រីហ្គែ បេតុង  ទាំងកាយទាំងដាក់រួចរាល់តម្លៃ៥៥ដុល្លារ
ដោយការចំណោយថវិកាខាងលើនេះដែរ គឺជាថវិកា១០០ភាគរយ របស់ប្រជាពលរដ្ឋផ្ទាល់តែម្តង ។

លោក ស៊ីម ចាន់មករា បានបញ្ជាក់ថា បើទោះបីជាមានរអាក់រអួលបន្តិចបន្តួច ក្នុងការដាក់ប្រព័ន្ធលូ ប៉ុន្តែលោកមិនបានរត់ចោលគំរោងធ្វើប្រព័ន្ធលូ ហើយលោកក៏មិនបានបង្ខិតបង្ខំ ប្រជាពលរដ្ឋនោះដែរ? មិនដូចការចេញផ្សាយព័ត៌មាន មួយចំនួនតូច ចុះផ្សាយនោះទេ?  តែលោកតែងតែ បានជួយប្រជាពលរដ្ឋ ក៏ដូចជាអាជ្ញាធរ នៅក្នុងមូលដ្ឋានទៅវិញទេ? ពីព្រោះកន្លងមកទីតាំងតំបន់នេះ គ្មានប្រព័ន្ធលូបង្ហូរទឹកនោះទេ ពេលភ្លៀងធ្លាក់មកម្តងៗ ជន់លិចផ្លូវផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ ពិបាករស់នៅ និងពិបាកធ្វើដំណើរទៅមកណាស់ សូម្បីតែលោកស៊ីម ចាន់មករា ក៌ជួបការលំបាកដែរ ក្នុងនាមលោកជាអ្នករស់នៅក្នុងភូមិសាស្ត្រខាងលើនេះ។លោកស៊ីម ចាន់មករា បានបន្តទៀតថា? ដំណើរការ នៃការដាក់ប្រព័ន្ធលូ សម្រេចបានជោគជ័យ ជាច្រើនម៉ែត្រ រហូតមកដល់ពេលនេះ ដោយសារមាន ម្ចាស់បូរីចំនួន០៦ បានសហការជាមួយក្រុមហ៊ុនរបស់លោក ទើបដំណើរការបានជោគជ័យ តាមភូមិនីមួយៗដូចជា ភូមិរោលជ្រូក ភូមិកំរៀង ស្ថិតក្នុងសង្កាត់ព្រៃវែង និងភូមិត្រពាំងសាលា ភូមិត្រាំដោក ស្ថិតក្នុងសង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

លោកស៊ីម ចាន់មករា បានបន្តទៀតថា យ៉ាងហោចណាស់ មានប្រជាពលរដ្ឋខ្លះ មិនទាន់បានបង់ប្រាក់ អោយក្រុមហ៊ុនរបសលោកទេ៖  ហើយកន្លែងខ្លះទៀត លោកទទួលស្គាល់ថា ក្រុមហ៊ុនរបស់លោក បានកាយជាប្រឡាយទឹកពិតប្រាកដមែន? ដោយមានការអនុញ្ញាតពីអាជ្ញាធរ ដើម្បីឲ្យមានប្រឡាយបង្ហូរទឹកចេញពីតំបន់លិចលង់ខាងលើនេះ។លោកស៊ីម ចាន់មករា បានបញ្ជាក់លំអិតទៀតថា ? ការកាយដាក់ប្រព័ន្ធលូ នៅក្នុងភូមិ,សង្កាត់ខាងលើនេះ ដោយមានការសហការពីអាជ្ញាធរ ភូមិ,និងសង្កាត់ ជាអ្នកសម្របសម្រួលជាមួយបងប្អូនប្រជាពលរដ្ឋ ដោយមានការផ្តិតមេដៃឯកភាពគ្នាទៀតផង។


ដោយឡែក អ្នកស្រី រ៉េត សុវណ្ណដា ជាប្រជាពលរដ្ឋរស់នៅក្នុងភូមិកំរៀងបានបញ្ជាក់ឲ្យដឹងផងដែរ ពួកគាត់បានព្រមព្រៀង គ្នាចំណាយថវិកាផ្ទាល់ខ្លួន១០០%សហកាជាមួយអាជ្ញាធរ និងក្រុមហ៊ុនដើម្បីដាក់ប្រព័ន្ធលូរំដោះទឹកចេញពីភូមិ ដោយមិនមានការបង្ខិតបង្ខំពីជនណាម្នាក់ឡើយ។ អ្នកស្រី បន្តទៀតថា ក្រោយដាក់ប្រព័ន្ធលូរួចគាត់សប្បាយចិត្តណាស់នៅខែវស្សាខាងមុខនេះសង្ឃឹមថាតំបន់នេះមិនមានការជន់លិចលង់ទៀតទេ។ចំណែក លោក ទួច សាសេរីវុធ អនុភូមិកំរៀង សង្កាត់ព្រៃវែង តំណាងឲ្យប្រជាពលរដ្ឋ នៅក្នុងភូមិខាងលើនេះ បានបញ្ជាក់ថាមូលហេតុដែលអាជ្ញាធរភូមិសង្កាត់ និងប្រជាពលរដ្ឋសហការជាមួយក្រុមហ៊ុនស៊ីម ចាន់មករា ដាក់ប្រព័ន្ធលូរំដោះទឹកចេញពីភូមិ ដោយចំណាយថវិកាប្រជាពលរដ្ឋ១០០ភាគរយនោះ ដោយសារកន្លងមកទីតាំងខាងលើនេះ ពេលមានភ្លៀងធ្លាក់មកម្តងៗ តែងតែជន់លិចផ្លូវនិងផ្ទះសម្បែង របស់ប្រជាពលរដ្ឋទៀតផង។

លោក ខៀវ សារ៉ុម មេភូមិត្រពាំងសាលា បានបញ្ជាក់តាមទូរស័ព្ទឲ្យដឹងដែរថា កន្លងមកមានបណ្តាញសារព័ត៌មាន ជាង២០អង្គភាពហើយ បានមកសួរនាំ នៃការដាក់ប្រព័ន្ធលូនេះ ហើយលោកបានបញ្ជាក់ថា? មិនមានការ បង្ខិតបង្ខំប្រជាពរដ្ឋណាម្នាក់ ដើម្បីយកលុយនោះទេ?ហើយថែមទាំងមានស្នាមផ្តិតមេដៃទៀតផង ដោយក្រុមហ៊ុន របស់លោកស៊ីម ចាន់មករា បានជីកដាក់ប្រព័ន្ធលូ បានចំនួន៨០%ហើយ នៅតែ២០%ទៀតតែប៉ុណ្ណោះ ដែលមិនទាន់ដាក់ជូនពួកគាត់ ហើយ រហូតមកដល់ពេលនេះក្រុមហ៊ុនរបស់លោកស៊ីម ចាន់ មករា នៅមិនទាន់ដំណើរការវិញឡើងវិញទេ? ដោយអាជ្ញាធរខណ្ឌដង្កោ មិនអនុញ្ញាតអោយដំណើការទៀតទេ តាំងពីមុនបុណ្យចូលឆ្នាំចិនមកម្ល៉េះ។

លោកខៀវ សា រ៉ុម បានបន្តទៀតថា? ក្នុងនាមលោកជាមេភូមិ លោកមានផលវិបាកដែរ ពីព្រោះប្រជាពលរដ្ឋ ដែលបានកក់លុយ អោយទៅក្រុមហ៊ុន លោកស៊ីម ចាន់មករា ហើយ តែក្រុមហ៊ុន មិនទាន់បានជីកដាក់ប្រព័ន្ធលូ អោយពួកគាត់នោះទេ? ធ្វើអោយប្រជាពលរដ្ឋមានការព្រួយបារម្ភ មិនដឹងថា ប្រព័ន្ធបង្ហូរទឹក មិនដឹងបង្ហូរទៅណាទេ? ដូច្នេះហើយប្រជាពករដ្ឋ បានសូមសំណូមពរ ដល់លោកស្រីគឹម ញឹប អភិបាលដង្កោ តាមរយៈអាជ្ញាធរភូមិ និងសង្កាត់ខាងលើ សូមលោកស្រី មេត្តាអនុញ្ញាតិ អោយក្រុមហ៊ុនរបស់លោកស៊ីម ចាន់ មករា ដំណើការឡើងវិញដើម្បីបន្តគំរោង ដាក់ប្រព័ន្ធលូ ដោយក្តីអនុគ្រោះផង ដើម្បីអោយមានផ្លូវទឹកបង្ហូរចេញពីភូមិរបស់ពួកគាត់ នៅពេលភ្លៀងធ្លាក់មកម្តងៗ។

































No comments:

Post a Comment

Pages