តាកែវ៖ទីតាំងអាចោរជើងមួយ ល្បែងបាញ់អាប៉ោង នៅចំណុចភូមិថ្មី ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ បានលួចលាក់បើកលេង យ៉ាងសប្បាយរីករាយ ដោយក្រុមអ្នកញៀនល្បែង មិនមានការភិតភ័យ ពីសំណាក់អាជ្ញាធរ និងសមត្ថកិច្ចស្រុកបា ទី បន្តិចណាសោះឡើយ?(ពោល) ទាំងអ្នកបើក ទាំងអ្នកលេងថែមទាំងផ្គើននិងបទបញ្ជា របស់សម្តេចជោហ៊ុនសែន ស្តីពីការទប់ស្កាត់និងបង្ក្រាបបទល្មើសល្បែងស៊ីសងនៅទូទាំងរាជធានីខេត្ត ទៀតផង ។បើយោងតាមប្រភពព័ត៌មាន ពីមហាជននៅក្នុងឃុំកុមារាជា បានអោយដឹងថា?ជាទូទៅក្រុមអ្នកញៀនល្បែង តែងតែបានផ្គុំក្បាលគ្នា មកលេងល្បែងអាចោរជើងមួយ ដោយភ្នាល់ដាក់លុយរាប់ម៉ឺនសែនលានរៀល មិនតែប៉ុណ្ណោះក្រុមអ្នកញៀនល្បែងនាំគ្នាស្រែកហ៊ោកញ្ជ្រៀវពេញព្រៃ ដូចគ្មានការភ័យព្រួយបន្តិចណាសោះ ។
ប្រភពខាងលើ បានបន្តទៀតថា? ក្រុមអ្នមញៀនល្បែងអាចោរជើងមួយ(អាប៉ោង) បានបង្ករភ្ជុះភ្លៀងតាមតែអំពើចិត្ត នៅក្នុងមូលដ្ឋានខាងលើ បែជាអាជ្ញាធរនិងសមត្ថកិច្ចស្រុក បា ទីដែលដឹកនាំដោយ លោកឆាយ កែវមុនី អធិការស្រុកបាទី និងលោកភួន ឈីម ចៅហ្វាយស្រុក បា ទី បែជារក្សាភាពស្ងៀមស្ងាត់ផ្គើនមិនអនុវត្តតាមបទបញ្ជារបស់សម្តេចជោហ៊ុនសែនស្តីពីការទប់ស្កាត់និងបង្ក្រាបបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទនៅទូទាំងរាជធានីខេត្ត។ មហានជនខាងលើ បានលើកឡើងទៀតថា មូលហេតុ ដោយសារលោកឆាយ កែវមុនី និងលោកភួន ឈីម បានរក្សាភាពស្ងៀមស្ងាត់ ចំពោះទីតាំងអាចោរជើងមួយ(អាប៉ោង) សង្ស័យតែលោកឆាយ កែវមុនី និងលោកភួន ឈីម ត្រូវថ្នាំសណ្តំអស់ហើយមើលទៅ ទើបបានជាអស់លោកនាំគ្នារក្សាភាពស្ងៀមស្ងាត់ និងផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែនទៀតផង។
សូមរំលឹកថា កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានចេញបទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់ឧ្យខាងតែបាន សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ថា អាជ្ញាធរស្រុក ក្រុង ខេត្តណា ដែលមិនទប់ស្កាត់និងមិនបង្ក្រាប បទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ ! អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។ ពាក់ព័ន្ធនិងជុំវិញករណីខាងលើនេះ មហាជនសូមសំណូមពរ ដល់លោកឈាង ផាន់ណារ៉ា ស្នងការខេត្តតាកែវ និងលោក អ៊ូច ភា ចៅហ្វាយខេត្តតាកែវ សូមមេត្តាជួយពិនិត្យទីតាំងអាចោរជើងមួយ(អាប៉ោង)ខាងលើនេះផងទាន។
Home
Unlabelled
អាចោរជើងមួយ(អាប៉ោង) នៅក្នុងស្រុកបា ទី សង្ស័យលោកឆាយ កែវមុនី និងលោកភួន ឈីម ត្រូវថ្នាំសណ្តំអស់ហើយមើលទៅ
Share This
About Sundaytvonline.com
Subscribe to:
Post Comments (Atom)
No comments:
Post a Comment