លោកសុធា ពិសិដ្ឋ និងភរិយា ព្រមទាំងក្រុមគ្រួសារ សូមផ្ញើសារអបអរសាទរ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៤៤ ថ្ងៃជ័យជំនះ៧មករា - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

Post Top Ad

Your Ad Spot

លោកសុធា ពិសិដ្ឋ និងភរិយា ព្រមទាំងក្រុមគ្រួសារ សូមផ្ញើសារអបអរសាទរ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៤៤ ថ្ងៃជ័យជំនះ៧មករា


(ភ្នំពេញ)៖ នាឱកាសដ៏មហានក្ខត្តឫក្សឧត្ដុង្គឧត្ដម នៃខួបអនុស្សាវរីយ៍លើកទី៤៤ ទិវាជ័យជម្នះ ៧មករា ឆ្នាំ២០២៣,
លោកសុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ចាម និងភរិយា ព្រមទាំងក្រុមគ្រួសារ សូមសម្តែងនូវគារវភក្តី និងកតញ្ញុតាធម៌ដ៏ជ្រាលជ្រៅបំផុតជូន សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និង សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំគណបក្ស ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត និងបញ្ញាញាណ ក្នុងការបម្រើប្រទេសជាតិ និងប្រជាជន ដើម្បីឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម ចាប់ពីចំណុចសូន្យ រហូតដល់មានការអភិវឌ្ឍជឿនលឿនលើគ្រប់វិស័យ។

ថ្ងៃជ័យជំនះ ៧មករា ជាមហាជោគជ័យដ៏ឧត្តុងឧត្តមរបស់គណបក្សប្រជាជនកម្ពុជា លើរបបអាវខ្មៅ ប៉ុល ពត និងជាកំណើតទី២ ដែលមិនអាចបំភ្លេចបានរបស់ប្រជាជនកម្ពុជាគ្រប់រូប។ជាថ្មីម្ដងទៀត នាឱកាសដ៏មហោឡារិកនេះ យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមប្រោសប្រទានពរជ័យជូន សម្ដេចទាំងទ្វេ ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់របស់សម្ដេច សូមបានសមប្រកបដោយពុទ្ធពរទាំង ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងសូមសម្រេចបាននូវជោគជ័យយ៉ាងត្រចះត្រចង់ថ្មីៗថែមទៀត ក្នុងបេសកកម្មដឹកនាំប្រទេសជាតិ មាតុភូមិ ឆ្លងកាត់ឧបសគ្គនានា ដើម្បីរក្សាសន្តិភាពឲ្យបានគង់វង្ស ស្ថិតស្ថេរជានិច្ចនិរន្តរ៍លើគ្រប់វិស័យ ឲ្យកាន់តែសម្បូររុងរឿង៕


No comments:

Post a Comment

Pages