បនល្បែងជល់មាន់ និងអាប៉ោង ០៤ទីតាំង ចល័តផ្សេងគ្នា នៅក្នុងខណ្ឌដង្កោ សង្ស័យជាឆ្នាំងបាយរបស់លោកជឹម ស៊ីថា និងលោកស្រីគឹម ញឹប - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

បនល្បែងជល់មាន់ និងអាប៉ោង ០៤ទីតាំង ចល័តផ្សេងគ្នា នៅក្នុងខណ្ឌដង្កោ សង្ស័យជាឆ្នាំងបាយរបស់លោកជឹម ស៊ីថា និងលោកស្រីគឹម ញឹប


ភ្នំពេញ៖ទីតាំងល្បែងជល់មាន់ និងអាប៉ោង ០៤ទីតាំងចល័តផ្សេងគ្នាពីកន្លែងមួយទៅកន្លែង៖ (ទី១)ក្នុងរបងដីឡូត៍ ខាងត្បូងភូមិរកាកោះ  នៅជាប់ខាងកើត
(បុរី HH) ស្ថិតក្នុង សង្កាត់ព្រៃស ខណ្ឌដង្កោ ។ (ទី២)នៅម្តុំដើមស្វាយ ជាប់របងគុក មណ្ឌលអប់រំកែប្រែទី២ សង្កាត់ព្រៃស ខណ្ឌ។ (ទី៣)នៅចំណុចដើមព្រីងខាងជើង ភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ។ (ទី៤)តាមផ្លូវលំ ជាប់មាត់ប្រឡាយខាងជើងផ្សារទួលសំបូរ ចុះត្រង់មកកើតចម្ងាយ ៧០០.ម៉ែត្រ នៅឆ្វេងដៃ នៅម៉ាម្តុំឃ្លាំងពីក្បែរគ្នា នៅចំណុចពោធិ៍រលំ ស្ថិតក្នុងសង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ។


សូមជម្រាបថា ម្ចាស់ទីតាំងបនល្បែងស៊ីសង និងអ្នកញៀនល្បែងខាងលើនេះ តែងតែប្រមូលផ្តុំ និងប្តូរទីតាំង ផ្គុំក្បាលគ្នា ទៅលេងល្បែងជល់មាន់និងអាប៉ោង នៅចំណុច០៤ទីតាំងខាងលើ ដោយគ្មានញញើតនិងទោសទណ្ឌបន្តិចណាទាល់តែសោះ ក្នុងនោះលោកជឹម ស៊ីថា អធិការខណ្ឌដង្កោ និងលោកស្រីគឹម ញឹប ចៅហ្វាយខណ្ឌដង្កោ បានរក្សាភាស្ងៀមស្ងាត់ផ្គើននិងបទបញ្ជារបស់សម្តេចជោហ៊ុនសែន ស្តីពីការទប់ស្កាត់និងបង្ក្រាបបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទ(ពោល)មិនអនុវត្តន៌នូវគោលនយោបាយភូមិ.សង្កាត់ មានសុវត្ថភាពទាំង០៩ចំណុចរបស់ក្រសួងមហាផ្ទៃ។


សូមរំលឹកថា កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅថ្មីៗ​នេះ​ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃកម្ពុជា​ បានចេញ​បទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់ឧ្យខាងតែបាន​ សម្តេច​តេជោ​ ហ៊ុន​ សែន បានបញ្ជាក់យ៉ាងច្បាស់ថា អាជ្ញាធរ​ស្រុក ក្រុង ខេត្តណា ដែលមិនទប់​ស្កាត់និងមិនបង្ក្រាប បទល្មើសល្បែងស៊ីសង នៅ​ក្នុងមូលដ្ឋានរបស់ខ្លួនទេ​ ! អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។



មហាជន នៅក្នុងខណ្ឌដង្កោ បានអោយដឹងថា?ក្រុមអ្នកញៀនល្បែង តែងតែផ្គុំក្បាលគ្នា ចូលទៅលេងល្បែងស៊ីសងមាន់ជល់ និងអាប៉ោង នៅចំណុចខាងលើនេះ ដោយគ្មានញញើតពីទោសទណ្ឌ បន្តិចណាទាល់តែសោះ?ក្នុងនោះអាជ្ញាធរ និងសមត្ថកិច្ច ក្រោមការគ្រប់គ្រងដោយ លោកជឹម ស៊ីថា និងលោកស្រី គឹម ញឹប ហាក់នាំគ្នារក្សាភាពស្ងៀមស្ងាត់ ផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែន ។ដោយមហាជនបានដាក់ការសង្ស័យថា៖ទីតាំងល្បែងស៊ីសងមាន់ជល់ និងអាប៉ោង ខាងលើនេះ ទំនងសង្ស័យជាឆ្នាំងបាយ របស់លោកជឹម ស៊ីថា និងលោកស្រី គឹម ញឹប ផង ក៌មិនដឹង?។


ពាក់ព័ន្ធនិងជុំវិញករណីល្បែងស៊ីសង មាន់ជល់ និងអាប៉ោង ខាងលើនេះ មហាជន បានសំណូមពរ ដល់លោក ឃួង ស្រេងចៅហ្វាយក្រុងភ្នំពេញ ជាពិសេស លោកស ថេត  ស្នងការក្រុងភ្នំពេញ  សូមមេត្តាជួយត្រួតពិនិត្យ និងចាត់វិធានការបង្រ្កាប ទីតាំងល្បែងសុីសងអាប៉ោង ខាងលើនេះផង ដើម្បីអនុវត្តន៌ តាមបទបញ្ជាដ៍ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុនសែន ស្តីពីការបង្ក្រាបបទល្មើសល្បែងស៊ីសងខុសគ្រប់ប្រភេទ នៅទូទាំងរាជធានីខេត្ត។

No comments:

Post a Comment

Pages