កំពង់ចាម៖នៅវេលាម៉ោង៥ទៀបភ្លឺ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បន្ទាប់ពីទទួលបានព័ត៌មានថាមានករណីគ្រោះថ្នាក់ចរាចរណ៍ កេីតឡេីងរវាងរថយន្ដម៉ាកហុីយ៉ាន់ដាយ ០១គ្រឿង និងរថយន្ដម៉ាកសុីណូសណ្ដោងសឺមុីរឺម៉ក ទិសដៅបញ្ច្រាសទិសគ្នា ស្ថិតនៅលេីផ្លូវជាតិលេខ៧ ចំណុចក្នុងភូមិត្រពាំងឬស្សី ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
ភ្លាមនោះលោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានដឹកនាំកម្លាំងជំនាញនគរបាលចរាចរណ៍ផ្លូវគោក កម្លាំងអន្តរាគមន៍ពិសេស និងកម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់សៀម ចុះបញ្ចៀស និងសម្រួលចរាចរណ៍ដែលមានការកក់ស្ទះ ។ ក្នុងរយៈពេលជាងមួយម៉ោង ចរាចរណ៍ត្រូវបានលំហូរជាធម្មតាឡេីងវិញ ។
ក្នុងពេលបញ្ចៀសចរាចរណ៍នោះដែរ លោកឧត្តមសេនីយ៍ស្នងការ ក៏បានណែនាំឲ្យមន្រ្តីជំនាញ យកចិត្តទុកដាក់ អនុវត្តជំនាញលេីការពិនិត្យកន្លែងកេីតហេតុ ធ្វេីការវាស់វែង និងធ្វេីការសន្និដ្ឋានវាយតម្លៃអង្គហេតុឲ្យបានច្បាស់លាស់ ដេីម្បីបន្តនីតិវិធីជំនាញ ផងដែរ ។
No comments:
Post a Comment