កំពង់ចាម៖កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានចេញបទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់ឧ្យខាងតែបាន សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ថា អាជ្ញាធរស្រុក ក្រុង ខេត្តណា ដែលមិនទប់ស្កាត់និងមិនបង្ក្រាប បទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ ! អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។
ជាក់ស្តែង កាលពីថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០២៣ វេលាម៉ោង១៤.០០នាទី លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់តាំងកម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយ កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកស្រីសន្ធ និងអាជ្ញាធរមូលដ្ឋាន ចុះបង្ក្រាបទីតាំងលេងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់ភ្នាល់ដាក់ប្រាក់) នៅចំណុចចន្លងអូរ ស្ថិតក្នុងភូមិបឹងទីង ឃុំទងត្រឡាច ស្រុកស្រីសន្ធ ខេត្តកំពង់ចាម ។ជាលទ្ធផលកម្លាំងសមត្ថកិច្ចបង្រ្កាបចាប់ឃាត់ខ្លួនបានមុខសញ្ញាចំនួន ១៦នាក់ និងដកហូតវត្ថុតាងមួយចំនួន។បច្ចុប្បន្នជនសង្ស័យ១៦នាក់ រួមនឹងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដេីម្បីចងក្រងសំណុំរឿងតាមនីតិវិធី៕
ពាក់ព័ន្ធនិងជុំវិញករណី បង្ក្រាបបទល្មើសល្បែងស៊ីសងមាន់ជល់ខាងលើនេះ ប្រជាពលរដ្ឋ នៅក្នុងឃុំទងត្រឡាច បានសាទរចំពោះចំណាត់ការប្រកបដោយភាពជោគជ័យ យ៉ាងត្រចះត្រចង់ របស់លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម ដែលមានស្នាដៃល្អឥតខ្ចោះក្នុងការទប់ស្កាត់និងបង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់មាន់ជល់ខាងលើនេះ។ប្រភពខាងលើបានបន្តទៀតថា?ល្បែងស៊ីសងមាន់ជល់ ខាងលើនេះ បានបើកលេងជាយូរថ្ងៃណាស់មកហើយ ដោយមហាជន បានដាក់ការសង្ស័យថា?អាចជាឆ្នាំងបាយរបស់លោកប៉ាក ជាតិ អធិការស្រីសន្ធរ និងលោកស៊ីម គង់ ចៅហ្វាយស្រុកស្រីសន្ធរ។
No comments:
Post a Comment