លោកឧត្តមសេនីយ៍ត្រី​ ហេង​ វុទ្ធី​ ស្នងការនគរបាលខេត្ត​កំពង់ចាម​ ត្រូវបានប្រកាសតែងតាំងជាប្រធាន​គណៈកម្មាធិការ​សមាគមអតីតយុទ្ធជន​កម្ពុជា​ខេត្ត​កំពង់ចាម​ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

លោកឧត្តមសេនីយ៍ត្រី​ ហេង​ វុទ្ធី​ ស្នងការនគរបាលខេត្ត​កំពង់ចាម​ ត្រូវបានប្រកាសតែងតាំងជាប្រធាន​គណៈកម្មាធិការ​សមាគមអតីតយុទ្ធជន​កម្ពុជា​ខេត្ត​កំពង់ចាម​

ភ្នំពេញ៖នៅព្រឹក​ថ្ងៃ​ទី២៥​ ខែកុម្ភៈ​ ឆ្នាំ​២០២៣នេះ​  គណៈកម្មាធិការ​សមាគមអតីតយុទ្ធជន​កម្ពុជា​ខេត្ត​កំពង់ចាម​ បានរៀបពិធីប្រកាសទទួលស្គាល់​ ប្រធាន​ អនុប្រធាន​ គណៈកម្មាធិការ​សមាគមអតីតយុទ្ធជន​កម្ពុជា​ខេត្ត​កំពង់ចាម​ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ ឯកឧត្ដម​ នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត​ គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ។ 


ដោយលោក​ឧត្ដមសេនីយ៍​ត្រី​ ហេង​ វុទ្ធី​ ស្នងការនគរបាលខេត្ត​កំពង់ចាម​ ជាប្រធាន​គណៈកម្មាធិការ​សមាគមអតីតយុទ្ធជន​កម្ពុជា​ខេត្ត​កំពង់ចាម​ និងមានអនុប្រធានចំនួន០៤រូបទៀត​ ដែលត្រូវ​ទទួលសេចក្ដីសម្រេច​ ស្ដីពី​ការកែសម្រួលសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ចាម​ ព្រមទាំងមានលោកអភិបាលស្រុក-ក្រុងចំនួន០៣រូប​ ជា​ប្រធាន​កិតិ្តយស​ ស្រុក-ក្រុង​ និងលោកអធិការនគរបាល​ស្រុក ចំនួន០៣រូប​ ជាប្រធាន​គណៈកម្មាធិការ​សមាគមអតីតយុទ្ធជន​ស្រុក​  ផងដែរ​ ។ 


ពិធីប្រកាស​ទទួល​ស្គាល់​នេះ​ដែរ​ ក៏មានការអញ្ជេីញចូលរួមពី​ ឯកឧត្តម​ គន់​ សុភា​ អភិបាល​រងខេត្ត​ និងជាតំណាង​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាល​ នៃគណៈអភិបាលខេត្ត​ និងជាប្រធានកិត្តិយស​ ស.អ.ក​ ខេត្ត​កំពង់ចាម​ ឯកឧត្តម​ ប្រតិភូ​អមដំណើរ​ ឯកឧត្តម​ អភិបាល​រងខេត្ត​ លោកព្រះរាជអាជ្ញារង លោកអនុប្រធាន​ ស.អ.ក​ ខេត្ត​ លោក-លោកស្រី​ ប្រធាន​កិតិ្តយស​-ប្រធាន​គណៈកម្មាធិការ​ ស​.អ.ក​ ក្រុង-ស្រុក​ និងសមាជិក​សមាជិកាពាក់ព័ន្ធ​ថ្នាក់ ឃុំ-សង្កាត់​ ទាំង១០៩​ ៕































































No comments:

Post a Comment

Pages