ល្បែងស៊ីសង ជល់មាន់ អាប៉ោង យូគី និងល្បែងស៊ីសង ផ្សេងៗទៀត នៅក្នុងអគារឈ្មោះថា (ការជួល) នៅជាន់ទី៣ សង្ស័យជាឆ្នាំងបាយរបស់លោកយិន សាន និងលោកកៀង ល័ក្ស - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

ល្បែងស៊ីសង ជល់មាន់ អាប៉ោង យូគី និងល្បែងស៊ីសង ផ្សេងៗទៀត នៅក្នុងអគារឈ្មោះថា (ការជួល) នៅជាន់ទី៣ សង្ស័យជាឆ្នាំងបាយរបស់លោកយិន សាន និងលោកកៀង ល័ក្ស

ភ្នំពេញ៖មហាជនបានសំណូមពរដល់លោកស ថេត ស្នងការរាជធានីភ្នំពេញ ពិសេសលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សូមជួយចាត់វិធានការផ្លូវច្បាប់ ចំពោះទីតាំងបនល្បែងស៊ីសង នៅក្នុងអគារឈ្មោះថា (ការជួល) នៅជាន់ទី៣ ស្ថិតតាមបណ្ដោយ ផ្លូវរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ បានបើកលេងជារៀងរាល់ថ្ងៃ ក្នុងនោះលោកយិន សាន អធិការខណ្ឌចំការមន និងលោកកៀង ល័ក្ស អភិបាលខណ្ឌចំការមន បានរក្សាភាពស្ងៀមស្ងាត់ ផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែន យ៉ាងពេញបន្ទុកស្តីពីការទប់ស្កាត់និងបង្ក្រាបបទល្មើសល្បែងស៊ីសងគ្រប់ ប្រភេទនៅទូទាំងរាជធានីខេត្ត។



ពាក់ព័ន្ធនិងបទល្មើសល្បែងស៊ីសងខាងលើនេះ មហាជនបាននាំគ្នា ដាក់ការសង្ស័យ ទៅលើលោកយិន សាន និងលោកកៀងល័ក្ស  ករណីល្បែងស៊ីសងខាងលើនេះ សង្ស័យជាឆ្នាំងបាយ របស់អស់លោកផងក៌មិនដឹង? ទើបអស់លោកនាំគ្នារក្សាភាពស្ងៀមស្ងាត់ ផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែន (ពោល)មិនអនុវត្តន៌នូវគោលនយោបាយភូមិសង្កាត់ទាំង៩ចំណុចរបស់ក្រសួងមហាផ្ទៃទៀតផង។ 



សូមរំលឹកថា កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅថ្មីៗ​នេះ​ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃកម្ពុជា​ បានចេញ​បទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់ឧ្យខាងតែបាន​ សម្តេច​តេជោ​ ហ៊ុន​ សែន បានបញ្ជាក់យ៉ាងច្បាស់ថា អាជ្ញាធរ​ស្រុក ក្រុង ខេត្តណា ដែលមិនទប់​ស្កាត់និងមិនបង្ក្រាប បទល្មើសល្បែងស៊ីសង នៅ​ក្នុងមូលដ្ឋានរបស់ខ្លួនទេ​ ! អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។



No comments:

Post a Comment

Pages