លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី អញ្ជើញបិទវគ្គបំប៉នជំនាញការពារទប់ទល់សភាពការណ៍ ដល់កងកម្លាំងអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី អញ្ជើញបិទវគ្គបំប៉នជំនាញការពារទប់ទល់សភាពការណ៍ ដល់កងកម្លាំងអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម

 

កំពង់ចាម ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី៣០ ខែមីនា ឆ្នាំ២០២៣នេះ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានរៀបចំពិធីបិទវគ្គបំប៉នជំនាញការពារទប់ទល់សភាពការណ៍ ដល់កងកម្លាំងអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដោយមានការចូលរួមពី លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្ត លោក សុធា ពិសិដ្ឋ ព្រះរាជរង នៃអយ្យការអមសាលាដំបងខេត្ត និងជាតំណាង ឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាខេត្តកំពង់ចាម តំណាងកងរាជអាវុធខេត្ត លោក-លោកស្រីស្នងការរង នាយការិយាល័យជំនាញ លោកអធិការនគរបាលស្រុក-ក្រុង ទាំង១០ សិក្ខាកាមចំនួន១០០នាក់ និងក្រុមសម្ដែងជាបាតុករចំនួន១៥០នាក់ ។ 



ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកពី ឯកឧត្ដម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជូនចំពោះបងប្អូនកងកម្លាំងទាំងអស់ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម និងបានថ្លែងកោតសរសើរ វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់បងប្អូនកងកម្លាំង ដែលបានខិតខំប្រឹងប្រែងចូលរួមអនុវត្តតាមតួនាទី ភារកិច្ចជំនាញបានល្អនាពេលកន្លងមក ក្នុងការបង្ការទប់ស្កាត់បង្ក្រាបបទល្មើសគ្រប់ប្រភេទ ធានាបានសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមបានល្អប្រសើរជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខេត្ត។ លោកឧត្តមសេនីយ៍ស្នងការ បានគូសបញ្ជាក់ថា ដើម្បីឲ្យភូមិ ឃុំ សង្កាត់ របស់យើងមានសុវត្ថិភាព ទាមទារឲ្យកងកម្លាំងទាំងអស់ ត្រូវមានសមត្ថភាព ចំណេះដឹង បទពិសោធន៍ និងជំនាញច្បាស់លាស់ ជាក់ស្តែងដូចនៅថ្ងៃនេះសិក្ខាកាមចំនួន ១០០នាក់ បានបញ្ចប់វគ្គដោយជោគជ័យ ជាពិសេសទទួលបាននូវចំណេះជំនាញបន្ថែមទៀត ដើម្បីចូលរួមថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម។



លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានជម្រុញឲ្យកងកម្លាំងអស់ សហការជាមួយអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋអនុវត្តនូវគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដើម្បីកាត់បន្ថយបទល្មើសគ្រប់ប្រភេទក្នុងមូលដ្ឋានខេត្ត និងពង្រឹងប្រសិទ្ធភាពការងារជំនាញ ជាពិសេសពង្រឹងវិន័យលេខៈ០០៦ របស់កងកម្លាំងនគរបាលជាតិ រក្សាសាមគ្គីភាពផ្ទៃក្នុង ត្រៀមកម្លាំងប្រចាំការជានិច្ច២៤ម៉ោងលើ២៤ម៉ោងដើម្បីទ្រោលសភាពការណ៍កើតឡើងជាយថាហេតុ។ 

ក្នុងឱកាសនោះផងដែរ លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ នូវថវិកាចំនួន ៣លានរៀល ឧបត្ថម្ភដល់គ្រូបង្គោល និងអ្នករៀបចំកម្មវិធី ចំនួន១លានរៀល។ ជាមួយគ្នានោះដែរ លោកព្រះរាជអាជ្ញារង ក៏បានឧបត្ថម្ភដល់អ្នករៀបចំកម្មវិធីនូវថវិកា ចំនួន ៥០០ដុល្លារ ផងដែរ៕










































No comments:

Post a Comment

Pages