កំពង់ចាម៖នៅរសៀលថ្ងៃសៅរ៍ ទី០១ ខែមេសា ឆ្នាំ២០២៣នេះ លោកឧត្ដមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់អោយលោកវរសេនីយ៍ឯក អុឹង ប៊ុន អធិការនគរបាលក្រុងកំពង់ចាម ចុះសួរសុខទុក្ខអំពីស្ថានភាពជំងឺរបស់លោកអនុសេនីយ៍ឯក ឯល ចាន់ធឿន អត្តលេខ: ៤៧០២២ ឋាន: នាយរងផ្នែកពិនិត្យវិភាគកន្លែងកើតហេតុ នៃអធិការដ្ឋាននគរបាលក្រុងកំពង់ចាម ដែលមានជំងឺមហារីកដៃ យូរឆ្នាំមកហើយ។
សូមជម្រាបថា? ការព្យាបាលជំងឺរបស់លោកអនុសេនីយ៍ឯក ឯល ចាន់ធឿន មិនជានោះឡើយ ហេីយត្រូវបានក្រុមគ្រួសារ បន្ដនាំយកទៅព្យាបាលនៅមន្ទីរពេទ្យរុស្សុី ដែលបច្ចុប្បន្នកំពុងរងចាំការវះកាត់ដៃម្ខាង ។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ស្នងការក៏បានចាត់ឲ្យតំណាងនាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ឧបត្ថម្ភនូវថវិកា ចំនួន២,៥០០,០០០រៀល ដេីម្បីជួយសម្រាលដល់ការចំណាយលេីការសម្រាកព្យាបាលនៅមន្ទីរពេទ្យ ៕
No comments:
Post a Comment