លោក​ឧត្ដមសេនីយ៍​ត្រី​ ហេង​ វុទ្ធី​ ស្នងការនគរបាលខេត្ត​កំពង់ចាម​ និងភរិយា​ បានអញ្ជើញ​ដឹកនាំរៀបចំប្រារព្ធពិធី​អបអរសាទរ​ខួបលេីកទី១១​២ ទិវា​អន្តរជាតិ​នារី​ ៨មីនា​ ឆ្នាំ​២០២៣​ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

លោក​ឧត្ដមសេនីយ៍​ត្រី​ ហេង​ វុទ្ធី​ ស្នងការនគរបាលខេត្ត​កំពង់ចាម​ និងភរិយា​ បានអញ្ជើញ​ដឹកនាំរៀបចំប្រារព្ធពិធី​អបអរសាទរ​ខួបលេីកទី១១​២ ទិវា​អន្តរជាតិ​នារី​ ៨មីនា​ ឆ្នាំ​២០២៣​



កំពង់ចាម៖នៅព្រឹក​ថ្ងៃ​ពុធ​ ទី០៨​ ខែមីនា​ ឆ្នាំ​២០២៣នេះ​ លោក​ឧត្ដមសេនីយ៍​ត្រី​ ហេង​ វុទ្ធី​ ស្នងការនគរបាលខេត្ត​កំពង់ចាម​ និងភរិយា​ បានអញ្ជើញ​ដឹកនាំរៀបចំប្រារព្ធពិធី​អបអរសាទរ​ខួបលេីកទី១១​២ ទិវា​អន្តរជាតិ​នារី​ ៨មីនា​ ឆ្នាំ​២០២៣​ ក្រោមប្រធានបទ​ "ស្រ្តី​រួមគ្នា​ រក្សា​សន្តិភាព​ ដេីម្បី​កិច្ច​អភិវឌ្ឍ​ន៍ក្នុងសម័យឌីជីថល​ដោយមានការអញ្ជេីញចូលរួមពី​ លោក-លោកស្រី​ ស្នងការរង​ និងលោក​ស្រី ឬស្វាមី​ លោកអនុប្រធាន​ផែនជំនាញ​ និងលោកស្រី​ លោក-លោកស្រី​ នាយការិយាល័យ​ជំនាញ​គ្រប់​រូប​ និងលោកស្រី​ ឬស្វាមី​ ព្រមទាំងកងកម្លាំងនារីទាំងអស់​ នៃស្នងការដ្ឋាននគរបាលខេត្ត​កំពង់ចាម​ ។ 


ក្នុង​ពិធី​នេះ​ដែរ​ លោកឧត្តមសេនីយ៍ស្នងការ​​ក៏បាននាំយកអំណោយដ៏​ថ្លៃថ្លា​របស់​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ សន្តិបណ្ឌិត​ អគ្គស្នងការ​នគរបាល​ជាតិ​ ឧបត្ថម្ភ​ដល់កងកម្លាំងជានារីចំនួន១១៨នាក់​ ដោយម្នាក់ៗ​ ទទួល​បាន​ ថវិកា​៣មុឺនរៀល​ ក្រណាត់ផាមួង១សម្រាប់​ សរុបក្នុងការចំណាយថវិកាអស់ចំនួន៧,០៤៥,០០០រៀល​ ។ លោកឧត្តមសេនីយ៍ស្នងការ​ ​បាន​ថ្លែងក្នុងឱកាសនោះ​ថា ជារៀងរាល់ឆ្នាំរាជរដ្ឋាភិបាល តែងតែលើកយកប្រធានបទមួយ ស្របទៅតាមស្ថានភាពជាក់ស្តែងរបស់កម្ពុជា និងពិភពលោក ក្នុងគោលបំណងតែមួយ គឺរំលឹកអំពីវីរភាពរបស់ស្រ្តីក្នុងការតស៊ូធ្វើឲ្យសម្រេចបាននូវសមភាព សមធម៌ សន្តិភាព និងការអភិវឌ្ឍសង្គម តាមរយៈការផ្លាស់ប្តូរឥរិយាបថរបស់មនុស្សនៅក្នុងគ្រួសារ សហគមន៍ សង្គម និងប្រទេសជាតិ សំដៅធានាឲ្យបាននូវការគោរពសិទ្ធិសេរីភាព ការទទួលស្គាល់នូវតម្លៃរបស់ស្រ្តី និងការចូលរួមដោយស្មើភាពនៅក្នុងសង្គម ។


 លោកឧត្ដមសេនីយ៍​ស្នងការ​ បន្តទៀតថា​ ការប្រារព្ធទិវាអន្តរជាតិនារី ៨មីនា លើកទី១១២ ឆ្នាំ២០២៣នេះ ប្រព្រឹត្តទៅក្រោមប្រធានបទ “ស្ត្រីរួមគ្នា រក្សារសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍន៍ក្នុងសម័យឌីជីថល” ពិតជាមានអត្ថន័យ និងសារៈសំខាន់ឆ្លើយតបទៅនឹងបរិការណ៍សេដ្ឋកិច្ចសកល និងសង្គម ទោះបីសកលលោកកំពុងប្រឈមនឹងការរីករាលដាលនៃជម្ងឺកូវីដ១៩ក៏ដោយ ។ ប្រធានបទនេះ បានបង្ហាញឲ្យឃើញថា ការចូលរួមរបស់ស្ត្រីក្នុងកិច្ចអភិវឌ្ឍ មាននៅគ្រប់កម្រិត គ្រប់វិស័យ និងគ្រប់កាលៈទេសៈ ស្របតាមយុទ្ធសាស្រ្តចតុកោណតំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ដែលចាត់ទុក ស្រី្តគឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិ ជាពិសេស សុខសន្តិភាពដែលកម្ពុជារកបានយ៉ាងលំបាកក្នុងរយៈពេលកន្លងមក ។ គ្មានសន្តិភាព យើងនឹងបាត់បង់នូវអ្វីៗទាំងអស់ ក្នុងន័យនេះទោះបីត្រូវលះបង់ក្នុងតម្លៃណាក៏ដោយ គឺយើងត្រូវរក្សារសន្តិភាពឲ្យខានតែបាន ៕











































No comments:

Post a Comment

Pages