ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សូមជម្រាបជូន​បងប្អូន​សសាធារណជនទាំងអស់ជ្រាបថា ពាក់ព័ន្ធ​ករណីប្រទះឃេីញមនុស្សដេកស្លាប់ចំណុចវាលស្រែ និងសូមប្រកាសស្វែងរកក្រុមគ្រួសារសាច់ញាតិនៃសព បើបានបាត់សមាជិកក្នុងគ្រួសាររបស់ខ្លួន ក្នុងរយៈពេល ១ខែកន្លងមកនេះ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សូមជម្រាបជូន​បងប្អូន​សសាធារណជនទាំងអស់ជ្រាបថា ពាក់ព័ន្ធ​ករណីប្រទះឃេីញមនុស្សដេកស្លាប់ចំណុចវាលស្រែ និងសូមប្រកាសស្វែងរកក្រុមគ្រួសារសាច់ញាតិនៃសព បើបានបាត់សមាជិកក្នុងគ្រួសាររបស់ខ្លួន ក្នុងរយៈពេល ១ខែកន្លងមកនេះ

  

កំពង់ចាម៖នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង១១ និង ២៧នាទី ថ្ងៃត្រង់ មានប្រជាពលរដ្ឋបានប្រទះឃើញសាកសព ក្នុងវាលស្រែ ភេទប្រុស មិនស្គាល់អត្តសញ្ញាណ ត្រង់ចំណុចខាលកើត ស្ថិតក្នុងភូមិតាពន់ ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម ចម្ងាយ ប្រហែល១,៥០០ម៉ែត្រ និងខាងត្បូងផ្លូវជាតិលេខ៦១ ចម្ងាយ ២០០ម៉ែត្រ រលួយសាច់អស់នៅសល់តែគ្រោងឆ្អឹងតែប៉ុណ្ណោះ​។ក្រោយពីទទួលបានព័ត៌មានភ្លាម​ លោកឧត្តមសេនីយ៍​ត្រី​ ហេង​ វុទ្ធី​ ស្នងការនគរបាលខេត្ត​កំពង់ចាម​ បានចាត់បញ្ជាឲ្យកម្លាំងជំនាញបានបង្កើតគណកម្មការចុះដល់កន្លែងកើតហេតុ ដើម្បីពិនិត្យសាកសព ។១-សាកសពស្ថិតនៅក្នុងស្រែឈ្មោះ ម៉ិល វ៉ីន ខាងកើតភូមិតាពន់ ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម ចម្ងាយ ប្រហែល១,៥០០ម៉ែត្រ និងខាងត្បូងផ្លូវជាតិលេខ៦១ ចម្ងាយ ប្រហែល២០០ម៉ែត្រ ។


២-តាមការពិនិត្យ​វិភាគលេីសាកសពនេះ​ ពុះអាចកំណត់អត្តសញ្ញាណបាន ហេីយតាមការសន្និដ្ឋានបឋម មានភេទប្រុស អាយុប្រហែល២០ឆ្នាំឡើង មានកំពស់ប្រហែល ១,៦៥ ម៉ែត្រ ស្លៀកខោជើងវែងពណ៌ប្រផេះ ប្រើចង្កេះលេខ៣០ ខ្លួនពុំពាក់អាវ នៅលើខ្លួនសពត្រង់ចំណុចស្មាខាងឆ្វេង ដើមដៃមានរូបសាក់សញ្ញាក្បាលខ្លា បន្សល់អាយឺតដៃខ្លីនៅក្បែរសពពណ៌ខ្លឹមខ្មុរ នៅលើអាវយឺតផ្នែកខាងមុខមានរូបសញ្ញាតុក្តា និងមានអក្សរ THEAA POUNIVERSE ផ្នែកខាងក្រោយអាវយឺតមាន អក្សរ AAPER (RAPEBY*ABAT*HINGAPE) មានពាក់ស្បែកជើងប៉ាតាពណ៌ប្រផេះ ស្រោមជើងពណ៌ខ្មៅ។


អាស្រ័យ​ដូចបានជម្រាបជូន​តាមភិនភាគនៃសពខាងលេីនេះ​ ស្នងការ​ដ្ឋាន​នគរបាលខេត្តកំពង់ចាម​ ស្នេីសុំឲ្យ​បងប្អូន​សាធារណជន​ទាំងអស់​ ពិសេសអ្នកនិយមកប្រេីប្រាស់នូវបណ្ដាញសង្គម​ជួយផ្សព្វផ្សាយ​បន្ដ​ ដេីម្បី​ស្វែងរកសាច់ញាតិបងប្អូនគ្រួសារសព​ និងសូមផ្ដល់ព័ត៌មានជាក់លាក់តាមរយៈ​ក្រុមការងារ​ប្រតិកម្មរហ័ស​ នៃស្នងការដ្ឋាននគរបាលខេត្ត​កំពង់ចាម​យេីងខ្ញុំ​ លេខទូរស័ព្ទ​ 015 727 337​ ឬ​ 069 998 833 ។ សូមអរគុណ​!









No comments:

Post a Comment

Pages