សិស្សសាលា ចំនួន៤នាក់ នាំគ្នាចុះទៅលេងទឹក នៅក្រោយអតីតសាលាសង្កាត់កំពង់ចាម មាត់ទន្លេ ក្រុងកំពង់ចាម បណ្ដាលឱ្យលង់ស្លាប់ម្នាក់ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

សិស្សសាលា ចំនួន៤នាក់ នាំគ្នាចុះទៅលេងទឹក នៅក្រោយអតីតសាលាសង្កាត់កំពង់ចាម មាត់ទន្លេ ក្រុងកំពង់ចាម បណ្ដាលឱ្យលង់ស្លាប់ម្នាក់

 


ខេត្តកំពង់ចាម ៖ កាលពី យប់ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣  ត្រូវបានជីដូន ជួលទូកបងប្អូនខ្មែរអ៊ីស្លាម ជួយមុជទឹករកឃើញនៅវេលាម៉ោង៨ព្រឹក ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៣នេះ ដោយស្រង់មកដាក់លើគោក បង្កឲ្យមានការភ្ញាក់ផ្អើល។នៅវេលាម៉ោងប៉ុន្មានជា៨យប់ ថ្ងៃទី០១ ខែមេសា កូនប្រុសរបស់គាត់ឈ្មោះ ឈឹម ណាវ៉ាន់ អាយុ១២ឆ្នាំ រួមនឹងមិត្តភក្តិប្រុស៣នាក់ទៀតនាំគ្នាចេញពីផ្ទះមកមើលការប្រគំតន្ត្រីនៅទីវាលមួយកន្លែង ក្រោយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តជាប់មាត់ទន្លេមេគង្គ។ ស្រាប់តែមានសមត្ថកិច្ចផ្ដល់ដំណឹងថា មានក្មេងប្រុសជំទង់ម្នាក់លង់ទឹកស្លាប់នៅក្រោយអតីតសាលាសង្កាត់កំពង់ចាមមាត់ទន្លេ។ គ្រាន់តែឮដំណឹងបែបនេះភ្លាម គាត់រន្ធត់ក្នុងចិត្ត និងធ្វើដំណើរមកកាន់ប៉ុស្តិ៍រដ្ឋបាលសង្កាត់កំពង់ចាម ដើម្បីឲ្យសមត្ថកិច្ចសួរនាំពីរឿងហេតុខ្លះៗ។


ស្ត្រីរៀបរាប់បន្តថា កូនប្រុសរបស់គាត់រៀនថ្នាក់ទី៧ នៅអនុវិទ្យាល័យដីដុះ ក្រុងកំពង់ចាម ហើយក្មេងប្រុសជំទង់ដែលលង់ទឹកស្លា.ប់នោះឈ្មោះ ណៃ ជាខ្មែរ-អ៊ីស្លាម មានមាឌធំ។ នៅក្នុងហេតុការណ៍យប់ថ្ងៃទី០១ ខែមេសា នោះ មានមិត្តភក្កិរបស់គេ២នាក់ចុះទឹកជួយ តែសំណាងល្អ២នាក់នោះបានទប់បាវខ្សាច់ដែលគេដាក់ទប់ច្រាំងទន្លេកុំឲ្យបាក់នោះជាប់ ដោយរបូតតែដៃរបស់អ្នកទី៣ ដែលមានឈ្មោះណៃ ចូលទៅក្នុងទឹកទន្លេ ជាហេតុបណ្ដាលឱ្យលង់ស្លា.ប់តែម្តង។ ហេតុការណ៍នោះ មិត្តភក្តិ២នាក់ដែលទៅជាមួយប្រឹងទាញឡើងមកលើគោកដែរ ប៉ុន្តែទាញមិនរួចឡើយ ដោយសារតែបាវខ្សាច់នោះមានកាន់ស្លែ រអិល ទើបធ្វើឱ្យឈ្មោះណៃ ជួបរឿងអកុសលបែបនេះ។បន្ទាប់ពីទទួលដំណឹងគ្រោះអកុសលខាងលើនេះ ជីដូនរបស់ជនរងគ្រោះឈ្មោះស្រស់ បានមកដល់កន្លែងកើតហេតុ និងរកជួលទូកគេ ដើម្បីមុជរកចៅប្រុសរបស់គាត់ឈ្មោះណៃ តែដោយសារយប់ណាស់ទៅហើយ មិនមាននរណាម្នាក់ជួលឡើយ។ ទើបរហូតដល់ព្រឹកថ្ងៃទី០២ ខែមេសា ម៉ោងប្រមាណជា៨ព្រឹក ក៏បានជួលទូក និងរកឃើញជនរងគ្រោះនៅមិនឆ្ងាយប៉ុន្មានពីមាត់ច្រាំងឡើយ។


បើតាមអ្នកជិតខាងម្នាក់ឈ្មោះជា សុខហន អាយុ៣៧ឆ្នាំ រស់នៅភូមិ១០ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ដែលមកមើលហេតុការណ៍ស្រង់សាកសពជនរងគ្រោះពីក្នុងទឹកទន្លេ បានរៀបរាប់ឱ្យដឹងថា គាត់មានផ្ទះនៅជាប់នឹងផ្ទះរបស់ក្មេងប្រុសជំទង់ឈ្មោះណៃ ដែលជាក្មេងស្លូត រៀននៅអនុវិទ្យាល័យដីដុះ ក្រុងកំពង់ចាម ហើយឪពុកម្ដាយរបស់គេបានលែងលះគ្នា ហើយរាល់ថ្ងៃ ចៅប្រុសរូបនេះគឺរស់នៅជាមួយជីដូនឈ្មោះស្រស់ ចំណែកម្ដាយវិញទៅធ្វើការនៅប្រទេសម៉ាឡេស៊ី ដើម្បីរកថវិកាមកផ្គត់ផ្គង់ក្រុមគ្រួសារ។ចំណែកក្មេងប្រុសឈ្មោះ នឿន តុលា អាយុ១៣ឆ្នាំ រៀនថ្នាក់ទី៤ នៅសាលាបឋមសិក្សាទក្សិណ ក្រុងកំពង់ចាម ក៏រៀបរាប់ទាំងបង្ហូរទឹកភ្នែកថា នៅយប់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣នេះ ពួកគេទាំង៤នាក់នាំគ្នាដើរចេញពីផ្ទះមកមើលការប្រគំតន្ត្រីនៅមាត់ទន្លេ។ បន្ទាប់ពីអង្គុយលេងនៅបង់បានមួយភ្លែត ស្រាប់តែឈ្មោះណៃ ប្រាប់ថា រូបគេចេះហែលទឹក និងបានដើរចុះតាមជណ្ដើរថ្មជំរាល រួចឈរលេងនៅមាត់ច្រាំងលើបាវខ្សាច់នោះ។


គ្រានោះឈ្មោះណៃ បានចុះលេងទឹក ហើយពួកគេ២នាក់ទៀតក៏ចុះលេងទឹកដែរ។ ប៉ុន្តែគ្រោះអកុសលឈ្មោះណៃ រអិលជើង និងតោងពួកគេទាំង២នាក់ រហូតទាល់តែដាច់ដង្ហើម រួចរបូតដៃលិចចូលទៅក្នុងទឹកទន្លេតែម្តង។  ពួកគេបានស្រែកហៅមនុស្សនៅលើច្រាំងទន្លេ ដើម្បីឲ្យចុះជួយថា មានមនុស្សលង់ទឹក តែមិនមានអ្នកណាជឿ និងចុះមកជួយអន្តរាគមន៍នោះឡើយ។នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៣ កម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់កំពង់ចាម សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងកំពង់ចាម ព្រមទាំងក្រុមគ្រូពេទ្យ បានធ្វើកោសល្យវិច្ច័យលើក្មេងប្រុសឈ្មោះ តូហ្វា នីតណៃ អាយុ១៤ឆ្នាំ គឺពិតជាលង់ទឹកស្លាប់ពិតប្រាកដមែន បន្ទាប់ពីពិនិត្យរួច ក៏បានប្រគល់សពជនរងគ្រោះទៅឲ្យជីដូន ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕







No comments:

Post a Comment

Pages