លោកស័ក្តិ២នគរបាល ក្រសួងមហាផ្ទៃ ប្រេីអំពេីហិង្សា គំរាមកំហែងបាញ់សម្លាប់ប្រេីពាក្យសម្តីដៀលជេរម្រ៉ាយ ប្រមាថ ដៀលពូជដល់ប្រពន្ធកូនខ្ចី២ខែ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

លោកស័ក្តិ២នគរបាល ក្រសួងមហាផ្ទៃ ប្រេីអំពេីហិង្សា គំរាមកំហែងបាញ់សម្លាប់ប្រេីពាក្យសម្តីដៀលជេរម្រ៉ាយ ប្រមាថ ដៀលពូជដល់ប្រពន្ធកូនខ្ចី២ខែ

 

ភ្នំពេញ ៖ រឿងរ៉ាវកន្លងទៅ ដែលប្ដីជាមន្ត្រីនគរបាលជាតិ ធ្លាប់ប្រព្រឹត្តប្រេីអំពេីហិង្សា គំរាមកំហែងបាញ់សម្លាប់ប្រេីពាក្យសម្តីដៀលជេរម្រ៉ាយ ប្រមាថ ដៀលពូជដល់ប្រពន្ធកូនខ្ចីទើបតែ២ខែ បង្កឱ្យមានការភ្ញាក់ផ្អើលទូទាំងប្រទេស តាមរយៈអ្នកនាង ញ៉ែម សុខឡេង បានបង្ហោះ រាល់សកម្មភាពប្រើអំពើហិង្សាប្រព្រឹត្តដោយលោកប្ដី , ទីបំផុត ! សាមីអង្គភាព មិនបានដកតួនាទី បណ្ដេញចេញពីអង្គភាព ទោះជាមានចំណាត់ការបញ្ជាដោយនាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិក៏ដោយ ឱ្យចាត់វិធានការតាមផ្លូវច្បាប់ ប៉ុន្តែតាមផ្លូវតុលាការ នីតិវិធីដំណើរការយឺតយូរ ហាក់គ្មានដំណោះស្រាយ។ នេះបើតាមស្ត្រីឈ្មោះ  ញ៉ែម សុខឡេង ជាភរិយា បានបង្ហោះលើប្រព័ន្ធ tik tok។ 


អ្នកនាង ញ៉ែម សុខឡេង បានបញ្ជាក់ថា នាងត្រូវបានម្ដាយក្មេកប្ដឹងឱ្យនគរបាលប៉ុស្តិ៍ទឹកល្អក់ទី៣ឃាត់ខ្លួនមកកាន់ប៉ុស្តិ៍ទាំងយប់ ដោយចោទប្រកាន់ថា នាងបានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់ម្ដាយក្មេកនិងកូនប្រសារបស់ម្ដាយក្មេក ប៉ុន្តែការណ៍ពិតនាងបានបញ្ជាក់ថា ខ្ញុំមិនបានវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិដូចការចោទប្រកាន់របស់ម្ដាយក្មេកទេ។ ខ្ញុំស្រវឹងស្រាបន្តិចបន្តួចមករកប្ដី ក៏ប៉ះពាក្យសម្តីជាមួយកូនប្រសាររបស់គាត់ ខ្ញុំខឹង ក៏បានបោះចាន និងរបស់របរបន្តិចបន្តួច បែរជាគាត់ហៅសមត្ថកិច្ចមកឃាត់ខ្លួនខ្ញុំមកប៉ុស្តិ៍ នឹងមិនឱ្យប្ដីរបស់ខ្ញុំទទួលស្គាល់កូនរបស់ខ្ញុំដែលជាចៅរបស់គាត់ (មិនមែនកូនរបស់ប្ដីខ្ញុំ) នេះជាដើម។ ស្ត្រីខាងលើបានប្រាប់អ្នកសារព័ត៌មាន នៅមុខប៉ុស្តិ៍រដ្ឋបាលទឹកល្អក់ទី ៣ បន្តថា រឿងរ៉ាវខ្ញុំនៅតុលាការ គេហាក់គ្មានដំណោះស្រាយទាល់តែសោះ ខ្ញុំនៅបឹងស្នោតែងតែមករកប្ដីនៅទឹកល្អក់ទី៣ ដោយសារប្ដីមករស់នៅជាមួយម្ដាយរបស់គាត់។ 


សូមបញ្ជាក់ថា បន្ទាប់ពីស្ត្រីឈ្មោះ  ញ៉ែម សុខឡេង បានរៀបរាប់ប្រាប់អ្នកសារព័ត៌មាននៅមុខប៉ុស្តិ៍នគរបាលទឹកល្អក់ទី ៣ ប្រមាណជាង៣ នាទី , គេក៏បានឃើញម្ដាយក្មេករបស់គាត់ បានចេញមកប្រាប់អ្នកសារព័ត៌មាន ដោយលើកហេតុផលថា សូមក្មួយៗអ្នកសារព័ត៌មានមេត្តាសិក្សាចំពោះរឿងទាំងអស់នោះផង។ ខ្ញុំមិនហាមឃាត់ក្នុងការបង្ហោះឬផ្សព្វផ្សាយនោះទេ ប៉ុន្តែរឿងរបស់ពួកគេកំពុងស្ថិតក្នុងផ្លូវច្បាប់ មានន័យថាតុលាការកំពុងធ្វើការ ដូច្នេះទុកឱ្យតុលាការជាអ្នកវិនិច្ឆ័យចុះ។ សូមបញ្ជាក់ជូនថា កន្លងទៅតាមរយៈបង្ហោះ facebook ដោយភរិយាឃើញថា  ពិតជាសាហាវឃោរឃៅ អសីលធម៌ពេកហើយ ខ្លួនជានាយនគរបាលជាតិ ចេះដឹង មន្ត្រីអនុវត្តច្បាប់ បែរជាមានចរិតព្រៃផ្សៃ ធ្វើទារុណកម្ម ហិង្សាលើភរិយាដែលទើបតែមានកូនខ្ចីអាយុ២ខែ ។ បើមើលវីដេអូឃ្លីបនៃសកម្មភាពប្តីប្រើហិង្សាលើភរិយាក្នុងបន្ទប់ ប្រមាណជា៥នាទីនិង៨វិនាទី គឺប្រេីអំពេីហិង្សា គំរាមកំហែងបាញ់សម្លាប់ ប្រេីពាក្យសម្តីដៀលជេរម្រ៉ាយ ប្រមាថ ដៀលពូជ វាយ ទាត់ ធាក់ ធ្វើអោយភរិយាមានកូនខ្ចី មានការតក់ស្លុតបំផុត។បើយោងតាមគណនី facebook មួយមានឈ្មោះថា (Nhoem Sokleng) ជាភរិយា ជាស្ត្រីរងគ្រោះបានសរសេរថា អនុសេនីយ៍ទោមន្រ្តីនៃក្រសួងមហាផ្ទៃ ប្រេីអំពេីហិង្សា គំរាមកំហែងបាញ់សម្លាប់ប្រេីពាក្យសម្តីដៀលជេរម្រ៉ាយ ប្រមាថ ដៀលពូជ ង៉ែងហង…   សូមច្បាប់ជួយរកយុត្តិធម៌អោយនាងខ្ញុំផង ។គណនីដដែលបានបន្តថា នាងខ្ញុំរងអំពេីហិង្សាពីប្តីឈ្មោះ ជា ប៊ុនថេង ចាប់តាំងពីកូនខ្ចី ២ខែ រហូតកូនដល់បច្ចុប្បន្ន រងសំពាធ សតិអារម្មណ៍រហូត ប៉ះពាល់ផ្លូវចិត្ត លេបថ្នាំរាល់ថ្ងៃ ។


នាងបានសរសេរថា អូនស្រលាញ់បងណាស់ អូនទុកឱកាសអោយបងរហូតទេីបមកដល់ចំណុចនេះ គិតថាបងនឹងកែប្រែ តែចុងក្រោយបងមិនស្គាល់កំហុស អូនលះបង់ទាំងជីវិតអូននិងកូនដេីម្បីបង… តេីបងដែលស្រលាញ់អូនខ្លះទេ….  ? ។សូមបញ្ជាក់ថា មានវីដេអូ១ឃ្លីបទៀត ប្រមាណជា៩វិនាទី គឺបុរសជាប្តីជាមន្ត្រីនគរបាលបានកាន់កាំភ្លើងសម្លុតបាញ់សម្លាប់ប្រពន្ធ បង្ហាញពីភាពកាចសាហាវ ឃោរឃៅដែលច្បាប់មិនអាចអត់អោនបានជាដាច់ខាត សូមសមត្ថកិច្ច មន្ត្រីនគរបាលយុត្តិធម៌ចាត់វិធានការក្នុងរឿងនេះ ដើម្បីផ្តល់ភាពយុត្តិធម៌ដល់ ភរិយាជាជនរងគ្រោះ ដោយស្នាដៃប្តីជាមន្ត្រីនគរបាលក្រសួងមហាផ្ទៃ និងជាបទល្មើសជាក់ស្តែង ទោះមិនទាន់មានពាក្យបណ្តឹងក៏អាចចាត់ការបាន ខណៈដែលមានតម្រុយពិរុទ្ធភាពតាមរយៈវីដេអូឃ្លីបដែលជនរងគ្រោះបានបង្ហោះជាមួយស្លាកស្នាម ហើមជាំមុខ មាត់ ដងខ្លួន ជើង ដែលជនកំណាចរូបនេះធ្វើទារុណកម្ម ដោយហិង្សា។ 


 ទីបំផុត ! ក្រោយមានការបង្ហោះតាមប្រព័ន្ធទំនាក់ទំនងសង្គមហ្វេសប៊ុក ប្រព័ន្ធផ្សព្វផ្សាយ គេហទំព័រ សារព័ត៌មាន អនឡាញ ព្រោងព្រាត ភ្លាមៗនោះ នាយឧត្តមសេនីយ៍ នេត សាវឿន បញ្ជាឱ្យសមត្ថកិច្ច​ចាត់ការមន្ត្រីនគរបាល​ក្រសួងមហាផ្ទៃ ប្រើហិង្សាលើភរិយា ជាបន្ទាន់ ដោយគ្មានយោគយល់ ក្រោយពីបែកធ្លាយវីដេអូ អំពីសកម្មភាពប្តីដែលគេដឹងច្បាស់ថាជាមន្រ្តីនគរបាលក្រសួងមហាផ្ទៃមួយរូប បានប្រើហិង្សាដ៏ឃោរឃៅលើភរិយា​ នាំឱ្យរងរបួសជាច្រើនកន្លែង នៅពេលនេះ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិបានបញ្ជាឱ្យកម្លាំងជំនាញនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ចាត់ការតាមនីតិវិធីច្បាប់ លើមន្ត្រីនគរបាលរូបនេះហើយ។បើតាមស្រ្តីរងគ្រោះជាភរិយា ឈ្មោះ Nhoem Sokleng ដែលបានបង្ហោះនៅលើបណ្តាញសង្គមបញ្ជាក់ថា រូបនាងត្រូវបុរសជាប្តីឈ្មោះ ជា ប៊ុនថេង ជានគរបាលក្រសួងមហាផ្ទៃស័ក្តិ២ បានប្រើអំពើហិង្សា គំរាមកំហែង​បាញ់សម្លាប់ និងប្រើពាក្យសម្តីដៀលជេរប្រមាថជាខ្លាំង។ តាមរយៈវីដេអូនេះ ជនរងគ្រោះបានអំពាវនាវ សូមឱ្យច្បាប់ជួយរកយុត្តិធម៌ជូនរូបនាងផងដែរ។ក្រោយមានការបង្ហោះវីដេអូនេះ មានមហាជនជាច្រើនសម្តែងការខឹងសម្បាលើករណីប្រើហិង្សានេះ ដោយសាធារណជន បានស្នើដល់អាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការជាបន្ទាន់លើបញ្ហានេះ។


មកដល់ពេលនេះ លោកប្តី ឈ្មោះ ជា ប៊ុនថេង មិនទាន់ដកតួនាទី តំណែង ហើយប្រព័ន្ធតុលាការពុំមានវិធានការ។ នេះបើយោងតាមការអះអាងពីភរិយាប្រាប់អ្នកសារព័ត៌មាននៅមុខប៉ុស្តិ៍នគរបាលទឹកល្អក់ទី៣ នៅយប់ដែលម្ដាយក្មេកហៅសមត្ថកិច្ចទៅឃាត់ខ្លួននាង។ សូមរំលឹកថា លោកស័ក្តិ២ ឈ្មោះ ជា ប៊ុនថេង ដែលធ្វើទារុណកម្មលើភរិយា មានសំណាងជាងអភិបាលរងក្រុងបូកគោ ខេត្តកំពត ខណៈប្រព្រឹត្តបទល្មើសដូចគ្នា បែរជាអភិបាលរងក្រុងបូកគោ ត្រូវជាប់ពន្ធនាគារ អស់តួនាទី ។ ដោយឡែកលោក ជា ប៊ុនថេង រួចខ្លួនពីការប្រព្រឹត្តបទល្មើស ដែលគេសង្ស័យថា អាចចាយប្រាក់ដើម្បីបិទបាំងក្នុងរឿងនេះ ។ ពាក់ព័ន្ធក្នុងករណីនេះ អង្គភាពមជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” មិនអាចធ្វើការទាក់ទងសុំការបំភ្លឺបានទេ ពីលោក ជា ប៊ុនថេង ដោយគ្មានលេខទូរស័ព្ទ នៅព្រឹកថ្ងៃទី១៧ខែឧសភាឆ្នាំ២០២៣ ។ប្រភពនគរវត្ត








   


No comments:

Post a Comment

Pages