កំពង់ចាម៖នៅព្រឹកថ្ងៃអង្គារ ទី១៦ ខែឧសភា ឆ្នាំ២០២៣នេះ លោកឧត្ដមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ លទ្ធភាពកិច្ចប្រតិបត្តិការរក្សាសន្តិសុខសង្គមការងារនគរបាលសមាគមន៍ប្រចាំខែមេសា ឆ្នាំ២០២៣ និងលេីកទិសដៅបន្ដ ។ ក្នុងកិច្ចប្រជុំនេះ ក៏បានលេីកជាទិសដៅមួយចំនួនដេីម្បីអនុវត្តការងារបន្ដ÷។១-ពង្រឹងការងារនគរបាលសហគមន៍។២-ការពង្រឹងផែនការ ការពារ សន្តិសុខ រក្សាសុវតិ្ថភាព សណ្តាប់ធ្នាប់ សាធារណៈ ក្នុងការប្រារព្ធពិធីមួយចំនួន នាពេលខាងមុខនេះ។៣-ពង្រឹងលេីការអនុវត្តការងារជំនាញ តាមផ្នែកនីមួយៗ ។
+ការរៀបចំសណ្ដាប់ធ្នាប់, ការអនុវត្តច្បាប់ស្ដីពីការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក តាមអនុក្រឹតលេខ៣៩ អប្រក និងវិធានការកាត់បន្ថយបទល្មេីសគ្រោះថ្នាក់ចរាចរណ៍ ។ +ការបង្រ្កាប និងគ្រប់គ្រងបទល្មេីសប្រឆាំងការគ្រឿងញៀន, បទល្មេីសព្រហ្មទណ្ឌ, បទល្មេីសប្រឆាំងការជួញដូរមនុស្ស ឲ្យមានប្រសិទ្ធភាពខ្ពស់ ។+ការផ្ដល់សេវាសំណូមពរពីប្រជាពលរដ្ឋ ដូចជាការផ្ដល់ការថតអត្តសញ្ញាណបណ្ណ សញ្ជាតិខ្មែរ សៀវស្នាក់នៅ និងសៀវភៅគ្រួសារ ឲ្យបានទាន់ពេលវេលា ។៤-ពង្រឹងការងារគ្រប់គ្រងជំនាញតាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃស្តីពី តួនាទី ភារកិច្ច និងរចនាសម្ព័ន្ធរបស់អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ ។៥-ត្រៀមកំលាំងអន្តរាគមន៍ ២៤/២៤ ម៉ោងសម្រាប់ជួយអន្តរាគមន៍ដល់ប្រជាលរដ្ឋ ពេលមានសភាពការណ៍ចាំបាច់ ។
៦-ពង្រឹង បន្ថែមលេីកម្លាំងដែលល្បាតតាមភូមិសាស្រ្តសំខាន់ៗ ក្នុងមូលដ្ឋាន ដេីម្បីការពារ សន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ៧-ការកែលម្អនូវ អាកប្បកិរិយា អរិយាបទ ឲ្យបានសមរម្យជាមន្ត្រីអនុវត្តជំនាញ។៨-ពង្រឹងវិន័យរបស់កងកម្លាំងនគរបាលជាតិ ។ដោយមានការអញ្ជេីញចូលរួមពី លោក លោកស្រី ស្នងការរងគ្រប់រូប លោកអនុប្រធានផែន លោក-លោកស្រី នាយរងការិយាល័យជំនាញគ្រប់រូប លោក-លោកស្រីនាយរងការិយាល័យទទួលដឹកនាំផែនការសេនាធិការ លោកអធិការនគរបាលស្រុក-ក្រុង លោក-លោកស្រី អធិការរងទទួលដឹកនាំការងារសេនាធិការ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ១០៩ ឃុំ-សង្កាត់ ៕
No comments:
Post a Comment