(កណ្ដាល)៖ យោងតាមប្រភពពីគេហទំព័រដើមរាំង បានបញ្ជាក់ថា? ម្ចាស់គ្រឿងចក្រនីមួយៗដែលរកស៊ីដឹកដីលក់ ជាពិសេសម្ចាស់រថយន្តបែន ដែលដឹកដីអែបជាមួយគ្រឿងចក្រគេ.!។
បានសម្ដែងការមិនពេញចិត្ត! ចំពោះលោក ហួត ហាក់ ប្រធានការិយាល័យសេដ្ឋកិច្ចនិងអភិវឌ្ឍន៍ សហគមន៍ ស្រុកខ្សាច់កណ្ដាល!។ដោយថាៈ ប្រធានការិយាល័យរូបនេះ តែងតែដើរធ្វើព្យុះធ្វើភ្លៀង គាបសង្កត់កំណត់យកលុយ តាមបណ្ដាក្រុមហ៊ុនគ្រឿងចក្រនានាទាំងខ្នាតតូច និងខ្នាតធំ ស្រាញតែអំពើចិត្ត..!។
ពោលគឺៈ ឱ្យតែគ្រឿងចក្រទាំងនោះ ធ្វើអាជីវកម្មដឹកដីលក់ ក្នុងភូមិសាស្ត្រស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ក្រោមការគ្រប់គ្រង និងជាដែនសមត្ថកិច្ចរបស់លោក ហួត ហាក់ គឺគ្មាននរណាម្នាក់ អាចរួចផុតពីការបង់លុយនោះឡើយ គ្រាន់តែតិចឬច្រើន។ក្នុងនោះបើអ្នកមានច្បាប់គ្រប់គ្រាន់ ឬមានសែស្រឡាយខ្នងបង្អែករឹងមាំវិញ លោក ហួត ហាក់ នឹងសុំលុយបាយទឹកប្រេងសាំង.!។ជាក់ស្ដែងៈ ម្ចាស់គ្រឿងចក្រម្នាក់ ដែលតែងដឹកដីលក់ នៅក្នុងភូមិសាស្ត្រឃុំជ័យធំ ស្រុកខ្សាច់កណ្ដាល។ដោយប្រើរថយន្តចំណុះ៥តោន បានអះអាងប្រាប់«ដើមរាំង»នៅថ្ងៃទី១៣.០៥.២០២៣ថាៈ ខ្លួនធ្វើអាជីវកម្ម ដឹកដីលក់រាល់ថ្ងៃ.!។
គឺបានធ្វើច្បាប់អាជីវកម្មលិខិតអនុញ្ញាត ពីរដ្ឋបាលស្រុកខ្សាច់កណ្ដាល ជារៀងរាល់ឆ្នាំ។
ដោយក្នុង១ឆ្នាំៗ បង់លុយឱ្យលោក ហួត ហាក់ ប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ ស្រុកខ្សាច់កណ្ដាលចំនួន១.០០០ដុល្លារជាកំហិត!.ជាថ្នូរនឹងចេញប័ណ្ណអាជីវកម្ម ដឹកដីរយៈពេល១ឆ្នាំម្ដង។ក្នុងនោះ សូម្បីរថយន្តបែនរបស់គាត់ រួមនិងរថយន្ត មកដឹកដីអែបស៊ីជើង ក៏ត្រូវបានលោក ហួត ហាក់ កំណត់យកលុយក្នុង១គ្រឿងៗ ចំនួន២០ម៉ឺនរៀលផងដែរ ជាថ្នូរនិងចេញផ្លាកសំគាល់«ខ្ស.ក.២០២២»ដែលអាច ចរាចរណ៍លើដងផ្លូវបាន…!។
ម្ចាស់គ្រឿងចក្រម្នាក់ទៀត ក៏បានអះអាងស្រដៀងគ្នានេះដែរថាៈ កាលពីឆ្នាំ២០២២ ខ្លួនបានស្នើសុំលិខិតអនុញ្ញាតអាជីវកម្ម ត្រឹមរដ្ឋបាលស្រុកខ្សាច់កណ្ដាល។ដោយពេលនោះ ត្រូវបានលោក ហួត ហាក់ កំណត់យកលុយពីគាត់ចំនួន ៧៥០ដុល្លារជាកំហិត.!។ប្រភពដដែលបញ្ជាក់ទៀតថាៈ រថយន្តបែនដឹកដីរបស់ខ្លួន ចំណុះ២តោនកន្លះ និងចំណុះ៥តោន រួមនិងរថយន្ត ដែលមកដឹកអែប.!។
គឺសុទ្ធតែត្រូវបានលោក ហួត ហាក់ កំណត់យកលុយក្នុង១គ្រឿង ចំនួន២០ម៉ឺនរៀល យ៉ាងទៀងទាត់ រយៈពេល១ឆ្នាំម្ដង..!។
ដោយលោក ហួត ហាក់ តម្រូវឱ្យម្ចាស់រថយន្តបែនដឹកដីទាំងអស់ ទិញផ្លាកអក្សរ«ខ្ស.ក.២០២១»ពីគាត់តម្លៃ១សន្លឹក២០ម៉ឺនរៀល។
លុះផុតឆ្នាំ លោក ហួត ហាក់ កំណត់ឱ្យទិញផ្លាក«ខ្ស.ក.២០២២»ពីគាត់ទៀត។
ហើយផ្លាកនេះ១សន្លឹក ប្រើសម្រាប់រថយន្ត១គ្រឿងប៉ុណ្ណោះ មិនឱ្យផ្លាស់ប្ដូរ ឬថតចម្លងទៅប្រើរថយន្តផ្សេងឡើយ ពោលគឺ១ឆ្នាំដូរផ្លាកម្ដង២០ម៉ឺនរៀល។
ក្រុមរថយន្តបែនដឹកដី បានត្អូញត្អែរដូចៗគ្នាថាៈ រកស៊ីរាល់ថ្ងៃពិបាកណាស់ ប្រេងក៏ថ្លៃ រីឯរណ្ដៅដីក៏ថ្លៃ.ក្នុងនោះ បើទិញឬបកដីស្រែកសិករ ក៏ថ្លៃមិនធម្មតាដែរ។ម្យ៉ាងវិញទៀត បង់ថ្លៃច្បាប់អាជីវកម្មនៅស្រុកខ្សាច់កណ្ដាល ១ឆ្នាំអស់១.០០០ដុល្លារទៀត។ណាបង់ពន្ធផ្លូវហើយមកត្រូវបន្ថែមបន្ទុក ដោយបង់លុយឱ្យលោក ហួត ហាក់ ១ឆ្នាំ២០ម៉ឺនរៀល សម្រាប់រថយន្ត១គ្រឿង!។ជាហេតុនាំឱ្យពួកគាត់ រកប្រាក់បង់ធនាគារលែងចង់បានហើយ ខណៈអ្នករកស៊ីគ្រឿងចក្រមួយចំនួន បានលក់គ្រឿងចក្រ ដោយងាកទៅចាប់មុខរបរថ្មីជំនួស..!។
ក្រុមអ្នកបើករថយន្តបែន ចំណុះ៥តោន បញ្ជាក់ទៀតថាៈ បើពួកខ្លួនមិនព្រមទិញផ្លាក«ខ្ស.ក.២០២២»ពីលោក ហួត ហាក់ យកមកបិទក្បាលឡាននោះទេ..!គឺរថយន្តបែនរបស់ពួកគាត់ មិនអាចចរាចរណ៍ លើដងផ្លូវបានឡើយ!។ច្បាស់ជាត្រូវលោក ហួត ហាក់ ចាប់ឃាត់ទុក ឬគំរាមកំហែងក្រោមលេសហេតុផលផ្សេងៗ ខុសនេះខុសនោះមិនចេះត្រូវ..!។រាល់ការចោទប្រកាន់ខាងលើ នៅល្ងាចទី១៣.០៥.២០២៣«ដើមរាំង»បានព្យាយាមសុំការបកស្រាយ ពីលោក ហួត ហាក់ ប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ស្រុកខ្សាច់កណ្ដាល។
ប៉ុន្តែលោកមិនបកស្រាយឡើយ ដោយគ្រាន់តែឮសំនួរដូចខាងលើ លោកចុចបិទទូរស័ព្ទតែម្ដង! ។
ចំណែកលោក ជា សារិទ្ធ ប្រធានមន្ទីររ៉ែនិងថាមពល ខេត្តកណ្ដាល បានថ្លែងប្រាប់«ដើមរាំង»ថាៈ មន្ទីរពុំមានគោលការណ៍ ឱ្យយកលុយថ្លៃចេញលិខិតអាជីវកម្មក្នុង១ឆ្នាំចំនួន១.០០០ដុល្លារនោះទេ..!។លោក ជា សារិទ្ធ បន្តថាៈលុយចំនួន១.០០០ដុល្លារនោះ អាចជាលុយ មនោសញ្ចេតនា រវាងមន្ត្រីនិងអ្នករកស៊ីប៉ុណ្ណោះ។
-ចំពោះសំនួរថាៈ លុយថ្លៃផ្លាកក្បាលឡាននោះយ៉ាងម៉េចវិញ..? ។-ត្រង់ចំណុចនេះលោក ជា សារិទ្ធ អះអាងថាៈ ខេត្ត.មិនមានគោលការណ៍ ឱ្យដាក់ផ្លាកយកលុយអញ្ចឹងទេ ដោយលោក សង្ស័យថាៈស្រុកធ្វើផ្លាកនោះដើម្បីប្រមូលលុយអភិវឌ្ឍន៍ទេដឹង..?។យ៉ាងណាក៏ដោយៈ នៅក្នុងភូមិសាស្ត្រស្រុកខ្សាច់កណ្ដាល មានគ្រឿងចក្រទាំងខ្នាតតូច និងខ្នាតធំ រាប់សិបគ្រឿងកំពុងធ្វើអាជីវកម្មដឹកដីលក់គ្មានឈប់ឈរ។
ជាហេតុនាំឱ្យលោក ហួត ហាក់ មានឱកាសក្ដោបសេដ្ឋកិច្ច ប្រមូលប្រយោជន៍ ពីកំហុសឆ្គងរបស់អាជីវករ បានយ៉ាងច្រើនសន្ធឹកសន្ធាប់ គ្មានដែនកំណត់៕ប្រភពដើមរាំង
No comments:
Post a Comment