អាជីករដឹកបន្លែផ្លែឈើ នៅច្រកព្រំដែនចាំយាម តវ៉ាបិទផ្លូវសុំឱ្យគយបញ្ចុះតម្លៃពន្ធ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

អាជីករដឹកបន្លែផ្លែឈើ នៅច្រកព្រំដែនចាំយាម តវ៉ាបិទផ្លូវសុំឱ្យគយបញ្ចុះតម្លៃពន្ធ



កោះកុង៖ តំណាងប្រជាពលរដ្ឋជិត ៥០នាក់ បានតវ៉ាបិទផ្លូវនៅរង្វង់មូលស្ពានកោះកុង ដើម្បីសុំឱ្យអាជ្ញាធរខេត្ត និងមន្រ្តីគយ ដោះស្រាយការបញ្ចុះតម្លៃពន្ធដឹកជញ្ចូនបន្លែផ្លែឈើ ដោយសារមានការតម្រូវឱ្យបង់ពន្ធកើនជាងមុន។អាជីករដឹកជញ្ចូនបន្លែផ្លែឈើតាមរថយន្តតូចធំប្រមាណ៥០នាក់ បាននាំគ្នាតវ៉ាទាមទារសុំរកដំណោះស្រាយពីការ ដំឡើងពន្ធខ្ពស់ជាងមុន ធ្វើឱ្យពួកគាត់មិនអាចទទួលបានផលចំណេញ និងប្រឈមនឹងការខាតបង់ទៀតផង។


លោក ខៀវ ចាន់ណន និងអ្នកស្រី គីម ជន តំណាងប្រជាពលរដ្ឋ បានឱ្យដឹងនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ថា ការដំឡើងពន្ធរបស់គយ ធ្វើឡើង២ថ្ងៃមកហើយ ដែលធ្វើឱ្យពួកគាត់មិនអាចរត់រួចនឹងការធ្វើអាជីវកម្មដឹក ជញ្ចូនបន្លែផ្លែឈើទៅកាន់រាជធានីភ្នំពេញ ឬបណ្តាខេត្តដទៃ។ តំណាងអាជីវករ លើកឡើងថា ការដំឡើងថ្លៃពន្ធរបស់មន្រ្តីគយ និងរដ្ឋាករ ក៏ពុំបានជូនដំណឹងដល់ពួកគាត់ជាមុនដែរ។


តំណាងប្រជាពលរដ្ឋអាជីវករ អះអាងទៀតថា ជាទម្លាប់នៃការបង់ពន្ធរបស់ពួកគាត់ គឺរថយន្តបន្លែផ្លែ ឈើកង់៤បង់ពន្ធតែ១៨ម៉ឺនរៀល តែឥឡូវតម្រូវឱ្យបង់៣៨ម៉ឺនរៀល។ រថយន្តកង់៦ បង់ពន្ធតែ៦៤ម៉ឺនរៀល ឡើងដល់១លាន៣៦ម៉ឺនរៀល និងរថយន្តកង់១០បង់ពន្ធ៩៦ម៉ឺនរៀល ឡើងដល់២លាន៥៦ម៉ឺនរៀល។ ការតម្រូវឱ្យបង់ពន្ធច្រើនបែបនេះ ទើបក្រុមអាជីវករ និងពលរដ្ឋ នាំគ្នាសុំអន្តរាគមន៍ឱ្យមានដំណោះស្រាយជាបន្ទាន់។អំឡុងនៃបិទចរាចរណ៍នៅរង្វង់មូលស្ពានកោះកុង លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង ក៏បានសម្របសម្រួលដល់តំណាងប្រជាពលរដ្ឋតវ៉ាទាមទារអញ្ជើញទៅសាលាខេត្ត ដើម្បីបង្ហាញពីក្តីកង្វល់ និងស្វែងរកដំណោះស្រាយរួមជាមួយរដ្ឋបាលខេត្ត និងមន្រ្តីគយ និងរដ្ឋាករចាំយាម។  


ក្រោយស្តាប់ការ ស្នើសុំទាមទាររបស់ប្រជាពលរដ្ឋអាជីវកររួច តំណាងមន្រ្តីគយ សន្យាថា នឹងនាំយកព័ត៌មានទាំងនេះ ទៅសុំគោលការណ៍ ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ក៏ដូចជាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីដោះស្រាយ ជូនពលរដ្ឋតាមការស្នើសុំ។កម្ពុជាថ្មី មិនអាចសុំការបំភ្លឺពីលោក ទុំ ណូ ប្រធានសាខាគយ និងរដ្ឋាករខេត្តកោះកុង បានទេជុំវិញពីការដំឡើង​ពន្ធលើការដឹកជញ្ចូនបន្លែផ្លែឈើនាំចូលនេះ បាននៅឡើយ៕


 

No comments:

Post a Comment

Pages