សកម្មភាព កម្លាំងប្រចាំបញ្ជា និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៥ ប៉ុស្តិ៍ ចុះធ្វើការត្រួតពិនិត្យអាវុធជាតិផ្ទុះ ដើម្បីរក្សាការពារសន្តិសុខជូនប្រជាពលរដ្ឋក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក សៅ សារឿន អធិការ នគរបាលក្រុងប៉ោយប៉ែត - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

សកម្មភាព កម្លាំងប្រចាំបញ្ជា និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៥ ប៉ុស្តិ៍ ចុះធ្វើការត្រួតពិនិត្យអាវុធជាតិផ្ទុះ ដើម្បីរក្សាការពារសន្តិសុខជូនប្រជាពលរដ្ឋក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក សៅ សារឿន អធិការ នគរបាលក្រុងប៉ោយប៉ែត

 

ខេត្តបន្ទាយមានជ័យ៖នៅយប់ថ្ងៃ ព្រហស្បតិ៍១៣កើត ខែ ជេស្ឋ ឆ្នាំ ថោះបញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី ០១ ខែ មិថុនា ឆ្នាំ២០២៣ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ឯក សៅ សារឿន អធិការ នគរបាលក្រុងប៉ោយប៉ែត បានដាក់បញ្ជាកដល់ម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៥ប៉ុស្តិ៍ និងកម្លាំងវេនប្រចាំបញ្ជា នៃអធិការនគរបាលក្រុងប៉ោយប៉ែត ធ្វើការត្រួតពិនិត្យអាវុធជាតិផ្ទុះ ដើម្បីការពារសន្តិសុខជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែតជាប្រចាំ ដើម្បីគោលនយោបាយភូមិ-ឃុំ- សង្កាត់ មានសុវត្ថិភាព។


លោកវរសេនីយ៍ឯក សៅ សារឿន អធិការ នគរបាលក្រុងប៉ោយប៉ែត បានឱ្យដឹងថា កម្លាំងប្រចាំបញ្ជានៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៥ ប៉ុស្តិ៍ ចុះធ្វើការត្រួតពិនិត្យអាវុធជាតិផ្ទុះ ដើម្បីរក្សាការពារសន្តិសុខជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែតទាំងមូល។លោកវរសេនីយ៍ឯក សៅ សារឿន អធិការ នគរបាលក្រុងប៉ោយប៉ែត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងក្រុងប៉ោយប៉ែតបើមានការបន្ទាន់ឬមានអសន្តិសុខនៅក្នុងមូលដ្ឋានរបស់បងប្អូនរស់នៅសូមទំនាក់ទំនងមកកាន់លេខទាន់ហេតុការណ៍របស់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតមានលេខ ០៩៧ ៨០ ៧៧ ១៦៤ ដើម្បីឱ្យកម្លាំងចុះជួយអន្តរាគមន៍បានទាន់ពេលវេលា។



























No comments:

Post a Comment

Pages