លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី អញ្ជើញ​ដឹកនាំកងកម្លាំងដោយផ្ទាល់​ ចុះអន្តរាគមន៍​ក្នុងការជួយសង្រ្គោះ​ លេីករណី​អគ្គិភ័យឆាបឆេះមួយកន្លែង​ នៅស្រុកកំពង់សៀម​ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី អញ្ជើញ​ដឹកនាំកងកម្លាំងដោយផ្ទាល់​ ចុះអន្តរាគមន៍​ក្នុងការជួយសង្រ្គោះ​ លេីករណី​អគ្គិភ័យឆាបឆេះមួយកន្លែង​ នៅស្រុកកំពង់សៀម​

 


កំពង់ចាម៖នៅរសៀលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១៣ និង ៣០នាទី មានករណីអគ្គិភ័យមួយកេីតឡើង​ ដែលបានឆាបឆេះរោងស្នាក់នៅកម្មករប្រមូលសំរាមមួយកន្លែង របស់ក្រុមហ៊ុន​ស៊ិនទ្រី ស្ថិត​នៅចំណុចភូមិអណ្តូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម​ ។ ក្រោយទទួលបាន​ព័ត៌មាន​​ពីករណីអគ្គិភ័យ ភ្លាមនោះ​ លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម​ បានអញ្ជើញ​ដឹកនាំកងកម្លាំងដោយផ្ទាល់​ ចុះអន្តរាគមន៍​ក្នុងការជួយសង្គ្រោះ​ លេីករណីអគ្គិភ័យកំពុងឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​ ដោយមានទាំងកម្លាំងជំនាញ​ខេត្ត​ កម្លាំងអន្តរាគមន៍ពិសេស​ កម្លាំងចរាចរណ៍​ និងកម្លាំង​ នៃអធិការដ្ឋាន​នគរបាល​ស្រុក​កំពង់សៀម​ និងប្រេីប្រាស់រថយន្ដពន្លត់អគ្គិភ័យ​ មានចំនួនសរុប ០៥គ្រឿង  ប្រើប្រាស់ទឹកក្នុងការពន្លត់អស់ចំនួន​ ១៩សុីទែន​ ។


ក្នុង​នោះ​មានរថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យ​ បង្ការ​ និងពន្លត់អគ្គិភ័យ​ ចំនួន០២គ្រឿង រថយន្ដ​ពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកកំពង់សៀម ចំនួន០១គ្រឿង​ ក្រុងកំពង់ចាម​ ចំនួន០១គ្រឿង​ និងស្រុក​ព្រៃឈរ​ ចំនួន០១គ្រឿង​ បានជួយពន្លត់អគ្គិភ័យ រលត់ជាស្ថាពរ​ ក្នុងរយៈពេល​ ១ម៉ោង​ និង៣០នាទី​ ។ សូមបញ្ជាក់​ផងដែរថា​ អគ្គិភ័យនេះបណ្ដាលឱ្យបាត់បង់​ និងខូចខាតសម្ភារៈ​មួយចំនួន មានដូចជា:​ រោងស្នាក់នៅមានទំហំទទឹង ១៥x៤៥ម៉ែត្រ​ ចំនួន​០១ខ្នង,​ ខូចខាតរថយន្ដប្រមូលសំរាម ចំនួន ០៦គ្រឿង​ ខូចខាតម៉ូតូ ចំនួន​ ០៦គ្រឿងបាត់បង់ និងសម្ភារៈ ព្រមទាំង ឯកសារមួយចំនួនផ្សេង​ទៀត​ ​តែមិនបណ្ដាលឲ្យឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋ​នៅក្បែរនោះឡើយ​ និងបណ្ដាឲ្យរបួសមនុស្សប្រុស ចំនួន​ ២នាក់ (កម្រិតមធ្យម)​ ។


 តាមការសិក្សា​ និង​វៃតំលៃ​ពីកម្លាំងជំនាញ​ អាចសន្និដ្ឋាន​បានថា​ ករណី​អគ្គិភ័យឆាប់ឆេះ​គឺបណ្ដាមកពីឆ្លងចរន្តអគ្គីសនី​ ។បេីទោះបីអគ្គិភ័យនេះ​ ត្រូវ​បានរលត់ជាស្ថាពរក៏ដោយ​ លោកឧត្តមសេនីយ៍ស្នងការ​ បានដាក់ចេញនូវវិធានការស្រាវជ្រាវបន្ដយ៉ាងយកចិត្តទុកដាក់ខ្ពស់បំផុត​ និងណែនាំឲ្យកម្លាំងជំនាញ​ ធ្វេីការផ្សព្វផ្សាយ​ ណែនាំ​ អំពីវិធានការ​ ទប់ស្កាត់​ និងបង្ការ​ ចំពោះ​អគ្គិភ័យ​កេីតឡេីង​ ដោយ​យថាហេតុ​ ៕




























No comments:

Post a Comment

Pages