តុលាការសម្រេចរឹបអូសរថយន្ត RANGE ROVER ដែលជាកម្មសិទ្ធិរបស់លោក គឹង វណ្ណៈ អភិបាលរងខេត្តបន្ទាយមានជ័យ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

តុលាការសម្រេចរឹបអូសរថយន្ត RANGE ROVER ដែលជាកម្មសិទ្ធិរបស់លោក គឹង វណ្ណៈ អភិបាលរងខេត្តបន្ទាយមានជ័យ

 

ភ្នំពេញ: ចៅក្រមសាលាដំបូងរាជធានីភ្នំពេញបានសម្រេចធ្វើការរឹបអូសជាបណ្ដោះអាសន្ននៃរថយន្តម៉ាក់ រ៉េងរ៉ូវើ ពណ៌ខ្មៅស៊េរីឆ្នាំ 2011 ពាក់ស្លាកលេខភ្នំពេញ 2V-6161 ដែលជាកម្មសិទ្ធិរបស់កូនបំណុលនៃការអនុវត្តឈ្មោះ គឹង វណ្ណៈ អភិបាលរងខេត្តបន្ទាយមានជ័យ។ ការរឹបអូសនេះ នៅផ្លូវ ៥៩៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីល្ងាចថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣។យោងតាមកំណត់ហេតុស្តីពីការអនុវត្តដីការឹបអូសជាបណ្តោះអាសន្ន កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ បានឲ្យដឹងថា ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង៤រសៀល លោកឡោ សហឺ អាជ្ញាសាលានៃសាលាដំបូងរាជធានីភ្នំពេញ។


 ដោយមានលោក ហ៊ាង ចាន់ដារ៉ា ជាអ្នកធ្វើកំណត់ហេតុអមផងនិងដោយមានកិច្ចសហការពីកម្លាំងកងរាជអាវុធហត្ថខណ្ឌសែនសុខ, យើងបានដឹកនាំកម្លាំងចុះអនុវត្តដីកាសម្រេចរឹបអូសជាបណ្តោះអាសន្នលេខ ១៦៨ “ក” ដ.រ ចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ របស់សាលាដំបូងរាជធានីភ្នំពេញ ដោយមានសមាសភាពចូលរួមដូចខាងក្រោម៖លោកអនុសេនីយឯក អឿន សេងអាន នាយសេនាធិការកងរាជអាវុធហត្ថខណ្ឌសែនសុខ លោកអនុសេនីយទោ អ៊ូ ផានិត ជំនួយការកងរាជអាវុធហត្ថខណ្ឌសែនសុខនៅពេលចុះទៅដល់ទីតាំងដែលត្រូវអនុវត្តជាក់ស្ដែងស្ថិតនៅផ្លូវលេខ៥៩៨ ភូមិទំបន់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ យើងបានជួបអ្នកកាន់កាប់ និងប្រើប្រាស់រថយន្តឈ្មោះ អេង សុភាព ភេទប្រុស អាយុ ៤៥ឆ្នាំ ប៉ុន្តែពុំបានជួបកូនបំណុលនៃការអនុវត្តឈ្មោះ គឹង វណ្ណៈ ឡើយ។


បន្ទាប់មកយើងបានអានដីកាសម្រេចខាងលើឲ្យអ្នកដែលចូលរួមស្តាប់ ឃើញថា ឈ្មោះ អេង សុភាព ពុំបានការតវ៉ាចំពោះការអនុវត្តនេះឡើយ ហើយបានឯកភាព និងសហការជាមួយយើង។ បន្ទាប់មក យើងបានបង្គាប់ឲ្យឈ្មោះ អេង សុភាព ធ្វើការប្រមូល និងរុះរើសម្ភារៈទាំងអស់ចេញឲ្យអស់ពីក្នុងរថយន្តដែលជាកម្មវត្ថុនៃការអនុវត្ត និងប្រគល់សោរ រថយន្ត និងរថយន្តមកឲ្យយើង រឹបអូសជាបណ្ដោះអាសន្នតាមនីតិវិធីច្បាប់ជាធរមាន ។ ហេតុដូច្នេះ យើងសម្រេចអនុវត្តតាមខ្លឹមសារនៃដីកាសម្រេចរឹបអូសជាបណ្តោះអាសន្ន លេខ ១៦៨ “ក”ដ.រ ចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ របស់សាលាដំបូងរាជធានីភ្នំពេញ ដោយសម្រេចធ្វើការរឹបអូសជាបណ្តោះ អាសន្ននូវ រថយន្តម៉ាក RANGE ROVER ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១១ ពាក់ស្លាកលេខ ភ្នំពេញ 2V-6161ដែលជាកម្មសិទ្ធិរបស់កូនបំណុលនៃការអនុវត្តឈ្មោះ គឹង វណ្ណៈ។


សូមជម្រាបថា តំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេច ចោទប្រកាន់លើលោក គឹង វណ្ណៈ អភិបាលរងខេត្តបន្ទាយមានជ័យ ពីបទឆបោក និងបទ មិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍ ដែលអាចជួញដូរបាន។លោក គឹង វណ្ណៈ អភិបាលរងខេត្តបន្ទាយមានជ័យ ត្រូវបានបុគ្គលពីរនាក់ ប្តឹងទៅសាលាដំបូង រាជធានីភ្នំពេញ ពាក់ព័ន្ធរឿងឆបោកលុយជិត ១លានដុល្លារដុល្លារ និងរំលោភលើទំនុកចិត្ត និងពីបទមិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍ដែលអាចទូទាត់។អ្នកនាំពាក្យអយ្យការ អមសាលលាដំបូងរាជធានីភ្នំពេញ លោក ប្លង់ សុផល បានបញ្ជាក់កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ នេះថាៈ “សំណុំរឿងខាងលើ តំណាងអយ្យការ បានបើកការស៊ើបសួររួចហើយ ពីបទឆបោក និងបទមិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍ ដែលអាចជួញដូរបាន”។


មន្ត្រីជាន់ខ្ពស់តុលាការ បានបញ្ជាក់ថាៈ ” តំណាងអយ្យការបើកការស៊ើបសួរ លើអង្គហេតុខាងលើ និងស្នើសុំដាក់ឲ្យស្ថិត នៅក្រោមការពិនិត្យលើ ឈ្មោះ គឹង វណ្ណៈ ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរ (ក្រៅឃុំ) ពីបទៈ ឆបោក និងមិនបំពេញកាតព្វកច្ច ចំពោះឧបករណ៍ ដែលអាចជួញដូរបាន ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ៦ និងថ្ងៃទី ១៩ ខែមេសា ឆ្នាំ២០២២ បទល្មើសព្រហ្មទណ្ឌដែលមានចែងឱ្យផ្ដន្ទា ទោសតាមបញ្ញត្តិ មាត្រា ៣៧៧, ៣៧៨ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ២៣១ នៃច្បាប់ស្តីពីឧបករណ៍ ដែលអាចជួញដូរបាន និងប្រតិបត្តិការទូរទាត់សងប្រាក់ ។ ដាក់ឲ្យស្ថិតនៅក្រោមការឃុំខ្លួន បណ្តោះអាសន្ន លើឈ្មោះខាងលើដើម្បីបង្ការ ឬបញ្ចប់បទ ល្មើសកុំឲ្យកើតឡើងជាថ្មី និងធានារក្សាជនត្រូវចោទទុកជូនតុលាការចាត់ការតាមនីតិវិធី ” ។ប្រភពcen




No comments:

Post a Comment

Pages