ព្រៃវែង៖បើយោងតាមប្រភព ព័ត៌មានពីក្រុមឈ្មួញដឹកទំនិញ បានឲ្យដឹងថា ក្រោយពេលដែលទទួលតំណែងជាប្រធានសាខាគយខេត្តព្រៃវែង កាលពីរសៀលថ្ងៃទី06 ខែកក្កដា ឆ្នាំ2020 រហូតមកដល់បច្ចុប្បន្ននេះ គឺលោក មួង ដារ៉ា ប្រើតួនាទី និងអំណាចរបស់ខ្លួន ប្រមូលលុយតាមតែអំពើចិត្ត ពីក្រុមឈ្មួញដឹកទំនិញគ្រប់ប្រភេទ ដែលដឹកជញ្ជូនពីប្រទេសវៀតណាម ឆ្លងកាត់ផ្លូវជាតិលេខ១ ក្នុងខេត្តព្រៃវែង ដោយលោកមួង ដារ៉ា ប្រធានការិយាល័យគយនិងរដ្ឋករខេត្តព្រៃវែង ទំនងគ្មានញញើតនិង លោកអូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោកឱម យ៉ិនទៀង ប្រឆាំងអំពេីពុករលួយ ពិសេសលោកគុណ ញឹម អគ្គនាយកដ្ឋានគយនិងរដ្ឋករកម្ពុជា បន្តិចណាសោះឡើយ។
ប្រភពពីប្រជាពលរដ្ឋដែលរស់នៅជិតទីស្នាក់ការគយខេត្តព្រៃវែង បានលើកឡើងថា? ក្រុមគូរកន របស់លោកមួង ដារ៉ា មិនដែលត្រួតពិនិត្យ រាល់មុខទំនិញ ដែលក្រុមឈ្មួញដឹកជញ្ជូនពីប្រទេសវៀតណាមនោះទេ?(ពោល)ក្រុមគូរកន របស់លោកមួង ដារ៉ា ប្រមូលតែលុយតាមតែអំពើចិត្តពីក្រុមឈ្មួញ សូម្បីតែមុខទំនិញគ្រប់ប្រភេទ ដែលដឹកជញ្ជូនពីប្រទេសវៀតណាម ផ្ទុកឬមិនផ្ទុកសារធាតុគីមី ក្រុមគូរកនរបស់លោកមួង ដារ៉ា មិនខ្ចីឈឺក្បាលវិលមុខឡើយ សំខាន់គឺប្រមូលលុយ ពីឈ្មួញតាមតែអំពើចិត្តដើម្បីយកមកធ្វើមានបាន ជាមួយនិងគូរកនរបស់ខ្លួនតែប៉ុណ្ណោះ។បច្ចុប្បន្ននេះលោក មួង ដារ៉ា ត្រូវបានគេដាក់ការសង្ស័យថាបាន បើកដៃឲ្យមេៗគយតាមច្រកព្រំដែនក្នុងភូមិសាស្ត្រខេត្តព្រៃវែង ប្រមូលលុយតាមតែអំពើចិត្ត ដោយសារតែអាងមានខ្នងបង្អែករឹងមាំនៅពីក្រោយ ចាំជួយបិទបាំង។ទន្ទឹមនឹងនេះករណីលោក ហង្ស វណ្ណ ប្រធានការិយាល័យគយច្រកទ្វារព្រំដែនបន្ទាយចក្រី ស្រុកព្រះស្ដេច តែងតែឲ្យឈ្មួញនាំចូលទំនិញ គ្រប់ប្រភេទដោយមិនមានការត្រួតពិនិត្យរកសារធាតុគីមីនោះទេ ដោយក្រុមឈ្មួញបង់តែលុយ រួចជាការស្រេច។
ក្រុមឈ្មួញនិងអាជីវករ ដឹកជញ្ជូនទំនិញ ចេញពីប្រទេសវៀតណាម តាមច្រកទ្វារភាគីព្រំដែនបុសមន ឆ្លងកាត់មុខស្នាក់ការសាខាគយខេត្តព្រៃវែង បណ្តោយផ្លូវជាតិលេខ១ ភូមិព្រៃខ្លា ឃុំកំពង់សឹង្ហ ស្រុកព្រះស្ដេច ខេត្តព្រៃវែង បានបញ្ជាក់ឲ្យដឹងថា ទោះបីជាពួកគាត់ដឹកជញ្ជូនទំនិញ បានបង់ពន្ធនាំចូល គ្រប់ចំនួនយ៉ាងណាក៌ដោយ ក៏ចៀសមិនផុត ពីការបង់លុយក្រោមតុ លើតុ តាមការកំណត់ក្រុមគូរកនរបស់ លោក មួង ដារ៉ា ផងដែរ។សូមជម្រាបថា ក្រុមឈ្មួញតូចធំ ដែលដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ឆ្លងកាត់ខេត្តព្រៃវែងតាមបណ្តោយផ្លូវជាតិលេខ១ ចូលទៅរាជធានីភ្នំពេញ គឺជាប្រភពចំណូលដ៏ធំ របស់លោក មួង ដារ៉ា មេគយខេត្តព្រៃវែង ដែលកំពុងល្បីល្បាញ យ៉ាងពេញបន្ទុក។
ហេតុនេះ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកគុណ ញឹម ពិសេសលោកឱម យ៉ិនទៀង មិនគួរមើលរំលងតទៅទៀតនោះទេ អំពើរបស់លោក មួង ដារ៉ា និងមន្ត្រីក្រោមឱវាទ ដែលពួកគេកំពុងតែនាំគ្នាធ្វើភ្ជុះភ្លៀងតាមតែអំពើចិត្ត ដោយពួកគេបានប្រមូលលុយ ដាក់ក្នុងហោប៉ៅ មិនខ្វល់ពីសុខភាពរបស់ប្រជាពលរដ្ឋ ពិសេសមិនខ្វល់និងការរិះគន់របស់មហាជនទាំងអស់។
No comments:
Post a Comment